ព័ត៌មានជាតិ
កម្ពុជា ស្នើឥណ្ឌាបង្កើនការបណ្ដុះបណ្ដាលជំនាញរក្សាសន្តិភាពដល់កងកម្លាំងមួកខៀវ
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានស្នើសុំភាគីឥណ្ឌាជួយបន្តបណ្តុះបណ្តាលជំនាញរក្សាសន្តិភាពដល់កងកម្លាំងមួកខៀវកម្ពុជា តាមរយៈការបង្កើនចំនួនអាហារូបករណ៍សម្រាប់សិក្ខាកាមទាំងការបណ្ដុះបណ្ដាលនៅក្នុងស្រុក និងការបញ្ជូនទៅសិក្សានៅឥណ្ឌា។
សំណើរបស់លោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី លើកឡើងក្នុងពេលទទួលជួបពិភាក្សាការងារជាមួយលោកវរៈសេនីយ៍ឯក Dheerej Kotwel នាយការិយាល័យអនុព័ន្ធយោធាឥណ្ឌាប្រចាំកម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០២៤។ ក្នុងជំនួបនេះ ភាគីទាំងពីរ បានពិភាក្សាប្រកបដោយផ្លែផ្កា ក្នុងគោលបំណងដើម្បីរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែស្អិតរមួតបន្ថែមទៀត។
លោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានស្វាគមន៍ចំពោះវត្តមានលើកទី២ របស់ប្រតិភូឥណ្ឌា មកកាន់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាពពេលនេះ ហើយលោក បានរម្លឹកថា កម្ពុជា និងឥណ្ឌា មានទំនាក់ទំនងល្អ និងជិតស្និទ្ធយូរឆ្នាំមកហើយ ដោយឆ្នាំនេះ ជាខួបលើទី ៣២ ដែលឥណ្ឌាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ ហៅកាត់ UNTAC មកកាន់កម្ពុជា។
លោកនាយឧត្តមសេនីយ៍ បានបន្តថា រយៈពេលជិត១០ឆ្នាំមកហើយ ដែលឥណ្ឌា បានជួយជ្រោមជ្រែងកម្ពុជាក្នុងប្រតិបត្តិការរក្សាសន្តិភាព តាមរយៈការជួយបណ្តុះបណ្តាលធនធានមនុស្សទាំងក្នុងប្រទេស និងក្រៅប្រទេស លើជំនាញ EOD IED និងនាយទាហានសេនាធិការ និងសង្កេតការណ៍ រួមទាំងបានផ្តល់សុនខហិតមីនប្រមាណ១៩ក្បាលផងដែរ។ តាម រយៈកិច្ចសហប្រតិបត្តិការល្អនេះ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានស្នើសុំបន្ថែមអាហារូបករណ៍សម្រាប់សិក្ខាកាម កម្ពុជាទាំងក្នុងស្រុក និងបញ្ជូនទៅសិក្សានៅឥណ្ឌាផ្ទាល់ និងបានស្នើឱ្យមានកិច្ចសហប្រតិបត្តិការតាមតំបន់បេសកកម្ម ដោយផ្តល់ការការពារដល់កងកម្លាំងកម្ពុជា។
លោកវរៈសេនីយ៍ឯក Dheerej Kotwel បានបញ្ជាក់ថា ឥណ្ឌា នឹងផ្តល់គ្រូបណ្តុះបណ្តាលចល័តមកកម្ពុជា រួមទាំងគ្រូបណ្តុះបណ្តាលភាសាអង់គ្លេសផងដែរ ដើម្បីជួយដល់កងកម្លាំងមួកខៀវកម្ពុជាឱ្យមានចំណេះជំនាញកាន់តែខ្លាំងសម្រាប់បេសកកម្មចូលរួមប្រតិបត្តិការរក្សាសន្តិភាព ហើយឆ្លើយតបសំណើខាងលើ លោកអនុព័ន្ធយោធាឥណ្ឌា បានទទួលយកសំណើរបស់កម្ពុជា ដើម្បីពិនិត្យសម្រេចនៅពេលក្រោយ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម១ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៥ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
លោក Zelensky៖ រុស្ស៊ីដុតមុខសាកសពទាហានកូរ៉េខាងជើង ដើម្បីលាក់អត្តសញ្ញាណ (វីដេអូ)