ព័ត៌មានអន្ដរជាតិ
ករណីពុករលួយផ្នែកអចលនទ្រព្យ វៀតណាម ចាប់ខ្លួនអ្នកពាក់ព័ន្ធជាបន្តកន្ទុយ
មួយរយៈចុងក្រោយនេះរដ្ឋាភិបាលវៀតណាមហាក់បញ្ចេញកណ្ដាប់ដៃដែកបង្ក្រាបលើអ្នកពាក់ព័ន្ធជាច្រើនក្នុងសំណុំរឿងក្ដីពុករលួយផ្នែកអចលនទ្រព្យ ស្របពេលដែលកាលពីពេលថ្មីៗនេះ អាជ្ញាធរក៏ចេញសកម្មភាពចាប់ខ្លួនអនុប្រធានបក្សកុម្មុយនីស្តខេត្ត Vinh Phuc ភាគខាងជើង រួមជាមួយអភិបាលខេត្ត Quang Ngai ភាគកណ្តាលពីបទស៊ីសំណូក ។

យោងតាមការចេញផ្សាយដោយសារព័ត៌មាន VN Express បានឲ្យដឹងកាលពីថ្ងៃទី២៨ ខែមីនាកន្លងទៅថា អ្នកទាំងពីរមានឈ្មោះ Pham Hoang Anh អាយុ ៤៩ ឆ្នាំ និងម្នាក់ទៀតឈ្មោះ Le Viet Chu អាយុ ៦១ ឆ្នាំ បច្ចុប្បន្នកំពុងស្ថិតក្រោមការស៊ើបអង្កេតក្នុងសំណុំរឿងក្ដីក្ដាំពាក់ព័ន្ធនឹងក្រុមហ៊ុន Phuc Son Group JSC ។
ទន្ទឹមនោះ អ្នកនាំពាក្យក្រសួងសន្តិសុខសាធារណៈលោកឧត្តមសេនីយ៍ឯក To An Xo ក៏បានបញ្ជាក់ជូនអ្នកសារព័ត៌មានដែរថា ជនសង្ស័យទាំងពីរត្រូវបានចោទប្រកាន់ពីបទទទួលសំណូកពីលោក Nguyen Van Hau ប្រធានក្រុមហ៊ុន Phuc Son ដែលជាក្រុមហ៊ុនសំណង់ និងអចលនទ្រព្យឈានមុខគេមួយនៅភាគខាងជើងប្រទេស ដើម្បីជួយជ្រោមជ្រែងក្រុមហ៊ុននេះឲ្យឈ្នះការដេញថ្លៃសម្រាប់គម្រោងអចលនទ្រព្យនៅក្នុងខេត្តទាំងពីរ ។

ពាក់ព័ន្ធនឹងបញ្ហានេះទៀតសោត ថ្នាក់ដឹកនាំខេត្តមួយចំនួនទៀតក៏ត្រូវបានចាប់ខ្លួនផងដែរកាលពីខែមុន រួមទាំងអភិបាលខេត្ត Vinh Phuc, លោកអគ្គលេខាបក្ស Le Duy Thanh, លោកស្រី Hoang Thi Thuy Lan, អភិបាលខេត្ត Quang Ngai, អតីតប្រធានបក្សខេត្តលោក Dang Van Minh និងលោក Cao Khoa ជាដើម ហើយអ្នកពាក់ព័ន្ធទាំងអស់នេះប្រឈមនឹងការចោទប្រកាន់ពីបទ “ទទួលសំណូក” ដូចៗគ្នា ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែកុម្ភៈ ប្រធានក្រុមហ៊ុន Phuc Son លោក Van Hau ត្រូវបានចាប់ឃុំខ្លួនពីបទគេចវេសមិនទទួលខុសត្រូវ ដែលបណ្តាលឲ្យមាន “ផលប៉ះពាល់ធ្ងន់ធ្ងរ” ដល់រដ្ឋ ខណៈបុគ្គលិកក្រុមហ៊ុន ៣ នាក់ទៀតក៏ត្រូវបានចាប់ខ្លួនផងដែរក្នុងបទចោទដូចគ្នានេះ ហើយការបំពានទាំងនោះបណ្តាលឲ្យរដ្ឋាភិបាលការខាតបង់ប្រាក់ច្រើនជាង ២៦ លានដុល្លារអាមេរិក ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ ដកអគារមួយខ្នងទុកឲ្យកូនស្រី

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត