Connect with us

ព័ត៌មានជាតិ

ខេត្តកោះកុង កែសម្រួលព្រំប្រទល់រដ្ឋបាលមូលដ្ឋានមួយចំនួន សំដៅលើកកម្ពស់ផ្ដល់សេវា និងងាយស្រួលគ្រប់គ្រងដែនដី

បានផុស

នៅ

រដ្ឋបាល​ខេត្ត​កោះកុង មន្ទីរ​ជំនាញ និង​រដ្ឋបាល​ក្រុង​ស្រុក ឃុំ​សង្កាត់ ព្រមទាំង​ភូមិ បាន​រួមគ្នា​ពិនិត្យ​កែសម្រួល​ភូមិសាស្ត្រ​ប្រឈម​មួយ​ចំនួន ដើម្បី​សំដៅ​ធ្វើ​យ៉ាងណា​ងាយស្រួល​គ្រប់គ្រង​ដែនដី និង​ផ្តល់​សេវា​សាធារណៈ​ឱ្យ​បាន​កាន់តែ​ឆាប់រហ័ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុខ សុទ្ធី អភិបាលរង​ខេត្ត​កោះកុង បាន​អះអាង​ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​កែសម្រួល​ព្រំប្រទល់​រដ្ឋបាល​ភូមិ​ឃុំ​សង្កាត់​ក្នុង​មូលដ្ឋាន​ថា ការ​កំណត់​ព្រំប្រទល់​រដ្ឋបាល​ភូមិ​ឃុំ​សង្កាត់​តាំងពី​អតីត​សម័យ​រដ្ឋ​កម្ពុជា សម័យ​ខ្មែរក្រហម និង​មុន​ឆ្នាំ ២០០០។ លុះដល់​បច្ចុប្បន្ន បញ្ហា​អត្រា​កំណើន​ពលរដ្ឋ សេដ្ឋកិច្ច​សង្គម និង​សុខ​សន្តិភាព​ដែល​ធ្វើ​ឱ្យ​មាន​ការ​រីកចម្រើន​ជា​បន្តបន្ទាប់​នេះ បាន​ជំរុញ​ឱ្យ​មាន​តម្រូវការ​សេវា​សាធារណៈ​កាន់តែ​ច្រើន។

លោក​អភិបាលរង​ខេត្ត បន្ថែម​ថា ដូច្នេះ​ដោយ​មើល​ឃើញ​ពី​តម្រូវការ​បែបនេះ ទើប​រដ្ឋបាល​ខេត្ត​ចាំបាច់​កំណត់​ព្រំប្រទល់​ភូមិ​ឃុំ​សង្កាត់​ឱ្យ​ល្អ​ប្រសើរ​ឡើងវិញ ក្នុង​ន័យ​ធានា​បាន​នូវ​ការ​គ្រប់គ្រង​ដែនដី​ប្រកប​ដោយ​ភាព​ទទួលខុសត្រូវ និង​បម្រើ​សេវា​សាធារណៈ​ឱ្យ​ខិត​ជិត​ដល់​លំនៅដ្ឋាន​ពលរដ្ឋ។

លោក សុខ សុទ្ធី ក៏​លើក​ជា​ឧទាហរណ៍​មួយ​ផង​ដែរ​ថា «កាលពី​អតីត មាន​ភូមិ​មួយ រស់នៅ​ដោយ​ពលរដ្ឋ​ឃុំ​ជី​ផាត ប៉ុន្តែ​ដីធ្លី​ភូមិសាស្ត្រ​នោះ​ស្ថិត​នៅ​ក្នុង​ឃុំ​ជីខ​លើ ទៅវិញ ដែល​នាំ​ឱ្យ​មាន​ការ​លំបាក​គ្រប់គ្រង​ដែនដី​បាន​ត្រឹមត្រូវ​ល្អ ហើយ​ពលរដ្ឋ​លំបាក​ទៅ​ទទួល​សេវា គ្រា​សាលាឃុំ​រយៈ​ចម្ងាយ​ពី​ភូមិឋាន​រាប់​សិប​គីឡូម៉ែត្រ»។ ចំណុច​នេះ​ហើយ គប្បី​ពិនិត្យ​កែសម្រួល​កំណត់​ឡើងវិញ ព្រោះ​សុទ្ធ​តែ​ជា​ពលរដ្ឋ​ខេត្ត​កោះកុង​ទាំងអស់​គ្នា។

ក្នុង​ចំណោម​ឃុំ​មាន​ការ​កែសម្រួល គឺ លោក ម៉ឹង សុភា មេឃុំ​ជី​ផាត ស្វាគមន៍​ពី​ចំណាត់​ការ​កែសម្រួល​ភូមិសាស្ត្រ​ភូមិ​ឃុំ​របស់​រដ្ឋបាល​ខេត្ត ដោយសារតែ​ថា​ប្រជាពលរដ្ឋ​អាច​រស់នៅ​ក្នុង​មូលដ្ឋាន​ដែល​ពួកគាត់​អាច​រក​សេវា​សាធារណៈ​ក្បែរ​ផ្ទះ មិន​ចាំបាច់​ធ្វើដំណើរ​ទៅ​ឆ្ងាយ ត្បិត​ភូមិឋាន​របស់​ពួកគាត់​នៅ​ក្នុង​ឃុំ​ជីខ​លើ​ក៏ដោយ។ ម្យ៉ាងទៀត អាជ្ញាធរ​មូលដ្ឋាន ក៏​កាន់តែ​ងាយស្រួល​គ្រប់គ្រង​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​ក្នុង​ដែនដី​បាន​កាន់តែ​ល្អ​ទ្វេដង។ ដូច្នេះ លោក​ជឿជាក់​ថា ក្រសួងមហាផ្ទៃ នឹង​ផ្តល់​ក្តី​អនុគ្រោះ​ចំពោះ​សេចក្ដី​ត្រូវការ​របស់​ពលរដ្ឋ​លើ​វិធានការ​កំណត់​ព្រំប្រទល់​រដ្ឋបាល​ភូមិ​ឃុំ​សង្កាត់​នៅ​ក្នុង​មូលដ្ឋាន​ខេត្ត​កោះកុង នា​ពេល​ឆាប់ៗ ខាងមុខ៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

យោធាកូរ៉េខាងត្បូងសង្ស័យ​ថា កូរ៉េខាងជើង​​ត្រៀម​បញ្ជូន​ទ័ព​បន្ថែម​ទៅ​រុស្ស៊ី

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

លោក ត្រាំ៖ អាមេរិក និង​ចិន​អាច​ឈាន​ដល់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មរួម​គ្នា

ព័ត៌មានជាតិ១៦ នាទីutes មុន

អភិបាលខណ្ឌ ៧ មករា ប្រជុំដាក់ផែនការ និងជំរុញមន្ត្រីពាក់ព័ន្ធ បន្តយកចិត្តទុកដាក់បញ្ហាសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន

ព័ត៌មានជាតិ១៧ នាទីutes មុន

ការប្រកាសទ្រព្យសម្បត្តិ និងបំណុល សម្រេចបានជិត៩៧%ហើយ ខណៈបាំង១សប្ដាហ៍ទៀតនឹងផុតកំណត់  

ព័ត៌មានជាតិ២០ នាទីutes មុន

ប្រជាពលរដ្ឋជាច្រើនក្នុងខេត្តរតនគិរី ទទួលបានការព្យាបាលជំងឺត្រចៀក ច្រមុះ បំពង់ក និងភ្នែកដោយឥតគិតថ្លៃ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

ព័ត៌មានជាតិ៤ ម៉ោង មុន

ខេត្តក្រុង​ចំនួន ៤ ​មាន​រាជធានី​ភ្នំពេញ​ សន្ទស្សន៍​គុណភាពខ្យល់​​ពណ៌ក្រហម (ការបំពុល​ខ្លាំង)

ព័ត៌មានជាតិ២២ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម