ព័ត៌មានអន្ដរជាតិ
ថៃ ប្រយ័ត្នខ្ពស់ ខណៈ ជំងឺឈាមខ្មៅ កំពុងផ្ទុះខ្លាំងនៅ ឡាវ
តាមសេចក្តីរាយការណ៍របស់ The Nation នៅថ្ងៃព្រហស្បតិ៍ទី២៨ខែមីនា, ពេលនេះប្រទេសថៃ កំពុងប្រុងប្រយ័ត្នខ្ពស់ ចំពោះជំងឺឈាមខ្មៅ (anthrax) ខណៈជំងឺនេះ កំពុងផ្ទុះរាលដាលខ្លាំងនៅប្រទេសជិតខាង គឺឡាវ ដោយករណីឆ្លងបានកើនឡើងដល់ ៥៤នាក់ហើយ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលថៃលោក Chai Wacharonke និយាយថា នាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លង របស់ក្រសួងសុខាភិបាលសាធារណៈ បានសហការជាមួយភ្នាក់ងារក្នុងស្រុក ដើម្បីបង្កើនការតាមដានជំងឺទាំងលើមនុស្សនិងសត្វ ជាពិសេសនៅតាមតំបន់ព្រំដែន តែម្តង។
លោកបន្តថា អ្នកជំងឺណាដែលមានរោគសញ្ញាស្រដៀងជំងឺឈាមខ្មៅ ត្រូវរាយការណ៍ជាបន្ទាន់ទៅការិយាល័យសុខភាពសាធារណៈខេត្ត ដើម្បីពិនិត្យ ហើយប្រជាពលរដ្ឋ ក៏ត្រូវរាយការណ៍ករណីសត្វគោ-ក្របីឈឺឬងាប់ខុសប្រក្រតី និងក៏គួរចៀសវាងប៉ះពាល់គោក្របីងាប់ ឬយកសាច់ទៅធ្វើម្ហូបផងដែរ។
ទន្ទឹមនោះ លោកនាយករដ្ឋមន្រ្តី សេដ្ឋា ថាវីស៊ីន បានណែនាំដល់រដ្ឋមន្ត្រីក្រសួងសុខាភិបាលសាធារណៈលោក Cholnan Srikaew ត្រូវតាមដានស្ថានការណ៍ឲ្យបានដិតដល់មែនទែន និងបង្កើនវិធានការទប់ស្កាត់ ជាពិសេសនៅតាមតំបន់ព្រំដែន។
សូមបញ្ជាក់ ក្រៅពីមនុស្សធ្លាក់ខ្លួនឈឺ ប្រទេសឡាវ ក៏រាយការណ៍អំពីករណីសត្វគោក្របីងាប់ ជាបន្តបន្ទាប់ផងដែរ ត្បិតអីប្រទេសថៃ គ្មានករណីឆ្លងជំងឺឈាមខ្មៅនេះទាល់តែសោះ គិតចាប់តាំងពីឆ្នាំ២០០១មក។
ឈាមខ្មៅ គឺជាជំងឺឆ្លងធ្ងន់ធ្ងរដែលបណ្តាលមកពីបាក់តេរី Bacillus anthracis។ វាកើតឡើងដោយធម្មជាតិនៅក្នុងដី ហើយជាទូទៅប៉ះពាល់ដល់សត្វក្នុងស្រុក និងសត្វព្រៃ។ មនុស្សអាចឆ្លងជំងឺនេះតាមរយៈការប៉ះពាល់ផ្ទាល់ ឬដោយប្រយោលជាមួយសត្វឈឺ។ ទោះបីជាយ៉ាងណាក៏ដោយ មិនមានព័ស្តុតាងណាមួយបង្ហាញថា ជំងឺឈាមខ្មៅ អាចចម្លងពីមនុស្សទៅមនុស្សបានទេ។
រោគសញ្ញាជំងឺនេះមានដូចជាចេញពងបែកតូចៗ ឈឺក្បាល រាគ និងដង្ហើមខ្លី ហើយរោគសញ្ញានឹងចេញក្រោយការឆ្លង២ខែ។ បើមិនមានការព្យាបាលទាន់ពេលទេ មនុស្សអាចស្លាប់បាន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃ ព្រមានឲ្យប្រយ័ត្នជំងឺឈាមខ្មៅ ព្រោះនៅឡាវ មានករណីឆ្លងមកមនុស្សហើយ
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានជាតិ៨ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»