Connect with us

កីឡា

អតីតប្រធានបាល់ទាត់អេស្ប៉ាញ កំពុងត្រូវបានព្រះរាជអាជ្ញា ស្វែងរកការកាត់ទោសបន្ថែម

បានផុស

នៅ

ព្រះរាជអាជ្ញាប្រទេសអេស្ប៉ាញ បានស្នើសុំឱ្យមានការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំកន្លះលើអតីតប្រធានសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ លោក Luis Rubiales ដែលកំពុងស្ថិតក្នុងការកាត់ទោសពីបទ ថើបកីឡាការិនីអេស្ប៉ាញ Jenni Hermoso ដោយបង្ខំ នៅលើបបូរមាត់ បន្ទាប់ពីឈ្នះការប្រកួតជើង​ឯក​បាល់ទាត់នារីពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការថើបដោយបង្ខំ ដែលចាប់បាននៅលើកាមេរ៉ាផ្សាយផ្ទាល់ជុំវិញពិភពលោក បានបង្កឱ្យមានការខឹងសម្បារយ៉ាងខ្លាំង និងនាំទៅដល់ការព្យួរដោយស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA។

ការជាប់ពន្ធនាគាររយៈពេល​២ឆ្នាំកន្លះគឺជាការកាត់ទោសទាមទារដោយរាជអាជ្ញាអេស្ប៉ាញសម្រាប់ លោក Luis Rubiales ដែលត្រូវបានចោទប្រកាន់ពីបទបំពានផ្លូវភេទ និងបង្ខិតបង្ខំលើកីឡាការិនី Jenni Hermoso បន្ទាប់ពីអេស្ប៉ាញឈ្នះការប្រកួតបាល់ទាត់នារីពិភពលោក។

ព្រះ​រាជអាជ្ញាក៏ចង់ឱ្យ លោក Rubiales បង់ប្រាក់សំណងដល់​កីឡាការិនី Hermoso យ៉ាងហោចណាស់ ៥០,០០០អឺរ៉ូ។ នេះបើយោងតាមឯកសារដែលបានផ្ញើទៅតុលាការជាតិរបស់ប្រទេសអេស្ប៉ាញ។

ក្នុងអំឡុងពេលនៃឧប្បត្តិហេតុ​កើតឡើងនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីអេស្បាញ បានយកឈ្នះអង់គ្លេស វគ្គផ្តាច់ព្រ័ត្រ ដើម្បី​គ្រង​ជើងឯក World Cup នារី នៅអូស្ត្រាលី ដោយ លោក Rubiales បានកាន់ក្បាលរបស់ Hermoso ដោយដៃទាំងពីរហើយបានថើបនាងដោយបង្ខំនៅលើបបូរមាត់។

នៅក្រោមច្បាប់របស់អេស្ប៉ាញ ការថើបមិនយល់ស្របអាចត្រូវបានចាត់ថ្នាក់ថាជាការរំលោភបំពានផ្លូវភេទ ដែលជាប្រភេទនៃឧក្រិដ្ឋកម្ម​រួមបញ្ចូលគ្រប់ទម្រង់នៃអំពើហិង្សាផ្លូវភេទ៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Inside The Games

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៦ នាទីutes មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

ព័ត៌មានអន្ដរជាតិ៤៣ នាទីutes មុន

ទ្រព្យសម្បត្តិមហាសេដ្ឋីពិភពលោក កើនដល់ ១៥ ទ្រីលាន​ដុល្លារ​ក្នុងឆ្នាំ ២០២៤

ព័ត៌មានជាតិ៥២ នាទីutes មុន

ការស្រាវជ្រាវនៅឧទ្យានជាតិ​វីរៈជ័យ ប្រទះ​រកឃើញ​ឈ្លូសយក្ស ប្រភេទសត្វ​ជិតផុតពូជនៅ​កម្ពុជា

សេដ្ឋកិច្ច៥៧ នាទីutes មុន

ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ ប្ដូរឈ្មោះដាក់ទៅជា «អាកាសចរណ៍ជាតិកម្ពុជា»

សេចក្ដីជូនដំណឹង៥៨ នាទីutes មុន

សេចក្ដីជូនដំណឹង ស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៥

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ចូលកាន់តំណែងភ្លាម លោក ត្រាំ ប្រកាសអាសន្ននៅព្រំដែនជាប់ ម៉ិកស៊ិក ភ្លែត

សន្តិសុខសង្គម៦ ម៉ោង មុន

ចាក់សោផ្ទះទៅផ្សារមួយភ្លែត សង្ស័យឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់សម្ភារៈមួយចំនួន

ព័ត៌មានជាតិ៨ ម៉ោង មុន

សហភាពអឺរ៉ុបរកឃើញសំណល់ថ្នាំកសិកម្មលើសកម្រិត ក្នុងអង្ករកម្ពុជា ខណៈអង្ករមួយចំនួនត្រូវដឹកត្រឡប់មកវិញ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

Elon Musk សប្បាយ​អរ​ជាង​គេ​ជាង​ឯង ពេល​ឮ ត្រាំ សន្យា​ដាក់​ទង់ជាតិ​អាមេរិក​លើ​ភព​អង្គារ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

TASS: ត្រាំ​បញ្ជា​ឲ្យរៀបចំ​សន្ទនា​តាមទូរស័ព្ទ​ជាមួយ ពូទីន នៅថ្ងៃ​ឡើងកាន់​អំណាច​

Sokha Hotels

ព័ត៌មានពេញនិយម