Connect with us

ព័ត៌មានជាតិ

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សាហកម្មគ្រប់ប្រភេទ

បានផុស

នៅ

លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី គូសបញ្ជាក់ទៅកាន់គណៈប្រតិភូសហភាពអឺរ៉ុបថា ខេត្តរតនគិរី ជាខេត្តប្រភេទដីក្រហមប្រមាណ៧០ ទៅ ៧៥% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ។ លោកអភិបាលខេត្តបញ្ជាក់បែបនេះ ក្នុងពេលដែលលោក ទីហាមែរ ស្សីកា(Tihamer CZIKA)អនុប្រធានស្ថានបេសកកម្មនៃសហភាពអឺរ៉ុប ព្រមទាំងលោកលេខាស្ថានបេសកកម្មសហភាពអឺរ៉ុប និងបណ្តាស្ថានទូតសហភាពអឺរ៉ុប រួមមាន: បែលហ្សិក,ឆែក,បារាំង,អាឡឺម៉ង់,ស៊ុយអែត,និងហូឡង់ ចូលជួបដើម្បីសិក្សាបន្ថែមអំពីពីស្ថានភាពសង្គម និងបញ្ហាប្រឈមនានា ក្នុងការអភិវឌ្ឍរបស់ខេត្តរតនគិរី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួបនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤  លោកអភិបាលខេត្តបានបន្ថែមថា ខេត្តរតនគិរីមានច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ជាប់ជាមួយច្រកទ្វារឡេថាញ់ ខេត្តយ៉ាឡាយនៃប្រទេសវៀតណាម ក៏ដូចជាមានតំបន់សំខាន់ៗចំនួន ៥កន្លែង អាចផលិតថាមពលវារីអគ្គសនី ដែលមានអានុភាពពី ១១ ទៅ ៣៧៥ មេកាវ៉ាត់។ នៅក្នុងខេត្តរតនគិរី មានការផ្គត់ផ្គង់ថាមពលអគ្គិសនី ពីអង្គភាពអគ្គិសនីកម្ពុជាប្រចាំខេត្ត និងសេវាករអគ្គិសនីចំនួន០៤ ដើម្បីបម្រើទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋទូទៅ និង អ្នកប្រកបអាជីវកម្មនានាក្នុងខេត្ត។

បច្ចុប្បន្ន មានវ៉ារីអគ្គិសនី ១កន្លែង ដែលមានអានុភាពផលិត ថាមពលបាន ១មេកាវ៉ាត់ និងបានអូសបណ្តាញអគ្គិសនីពីប្រទេសវៀតណាម ទំហំ ៧មេកាវ៉ាត់ បន្ថែមទៀត។ ព្រមទាំងបានតំឡើងបង្គោលមេ និងតភ្ជាប់បណ្តាញពីវ៉ារីអគ្គិសនីសេសាន្តខេត្តស្ទឹងត្រែង ដើម្បីផ្គត់ផ្គត់តម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ សណ្ឋាគារ ផ្ទះសំណាក់ រោងចក្រ សហគ្រាស សិប្បកម្ម នៅទីប្រជុំជនក្រុង,ស្រុក,ក្នុងខេត្ត។ ខេត្តរតនគិរីមានតំបន់រមណីយដ្ឋានសរុប ១៤កន្លែង ក្នុងនោះតំបន់រមណីយដ្ឋានអេកូ-ទេសចរណ៍ មាន១២កន្លែង និងរមណីយដ្ឋានវប្បធម៌ មាន២កន្លែង។ មានសណ្ឋាគារ១៤កន្លែង និងផ្ទះ សំណាក់ ៣៦កន្លែង។

ក្រៅពីនេះ ក៏មានសក្តានុពលជាច្រើនទៀត គឺធនធានរ៉ែលោហធាតុ រ៉ែធ្យូងថ្ម រ៉ែមាស, រ៉ែដែក, រ៉ែទង់ដែង, សំណ, ស័ង្កសី និងរ៉ែត្បូងថ្មមានតម្លៃជាដើម។ បច្ចុប្បន្នមានក្រុមហ៊ុន ៦បានទទួលអាជ្ញាប័ណ្ណពីរាជរដ្ឋាភិបាលកម្ពុជា កំពុងធ្វើការសិក្សាស្រាវជ្រាវ រុករករ៉ែលោហៈ។ ខេត្តមានមូលដ្ឋានរោងចក្រ សហគ្រាសទុនតូច មធ្យម និងសិប្បកម្ម នៅក្នុងខេត្តរតនគិរី មានចំនួន ១៩៤មូលដ្ឋាន ដែលកំពុងដំណើរការក្នុងការផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ឧបករណ៍កសិកម្ម មធ្យោបាយដឹកជញ្ជូនគ្រឿងឧបភោគ បរិភោគ និងចំណីអាហារជាក់ស្តែងខេត្តមានរោងចក្រកៅស៊ូនៅក្រុងបានលុង និងស្រុកបរកែវ និងរោងចក្រម្សៅមី១កន្លែងនៅស្រុកអូរយ៉ាដាវ។

លោក ទីហាមែរ ស្សីកា (Tihamer CZIKA) អនុប្រធានស្ថានបេសកកម្ម នៃសហភាពអឺរ៉ុបជាប្រធាន គណៈប្រតិភូសហភាពអ៊ឺរ៉ុប (EU) ថ្លែងអំណរគុណដល់រដ្ឋបាលខេត្ត ក្នុងការដឹកនាំធ្វើឲ្យខេត្តរតនគិរីមានការរីកចម្រើនគួរឲ្យកត់សម្គាល់។ លោកលើកឡើងថា ក្នុងដំណើរបំពេញទស្សនកិច្ចនៅខេត្តរតនគិរី គណៈប្រតិភូមាន គោលបំណងសិក្សាឈ្វេងយល់ព័ត៌មានបន្ថែមពីស្ថានភាពសង្គម និងបញ្ហាប្រឈមនានា ក្នុងការអភិវឌ្ឍរបស់ខេត្តរតនគិរី៕

អត្ថបទ៖ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣១ នាទីutes មុន

ប្រជាពលរដ្ឋ សហជីព និងកម្មករ ថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែល​អំពាវនាវ​ឱ្យ​មាន​ការ​ងើប​បះបោរ​ប្រឆាំង​នឹងរាជរដ្ឋាភិបាលស្របច្បាប់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អ៊ីស្រាអែលបើកការវាយឆ្មក់យ៉ាងសាហាវទៅលើជំរុំជនភៀសខ្លួន Jenin ក្នុងតំបន់ West Bank

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

តួកគីចាប់ខ្លួន​ម្ចាស់​សណ្ឋាគារ​ ​និងអ្នក​ពាក់​ព័ន្ធ​ ខណៈ​កំហឹងសាធារណៈ​ផ្ទុះ​ឡើង​​​​ខ្លាំង​

ព័ត៌មានជាតិ២ ម៉ោង មុន

ជប៉ុនផ្ដល់ជំនួយជាង៥លានដុល្លារ ដើម្បីគាំទ្រលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក Yoon ចូលពេទ្យយោធា ក្រោយ​ចេញពីសវនាការតុលាការ​ធម្មនុញ្ញ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម