ចរាចរណ៍
រថយន្តក្រុងធ្លាក់ជ្រោះនៅអាហ្វ្រិកខាងត្បូង ស្លាប់មនុស្ស៤៥នាក់ រស់តែកុមារីអាយុ៨ឆ្នាំម្នាក់
តាមការចុះផ្សាយរបស់ BBC នៅថ្ងៃសុក្រទី២៩ខែមីនា មនុស្សចំនួន៤៥នាក់ បានស្លាប់ក្នុងគ្រោះថ្នាក់រថយន្តក្រុងធ្លាក់ស្ពានកម្ពស់៥០ម៉ែត្រ ចូលជ្រោះ ក្នុងខេត្ត Limpopo ភាគឦសានប្រទេសអាហ្វ្រិកខាងត្បូង។

ទោះបីជាយ៉ាងណា កុមារីអាយុ៨ឆ្នាំ គឺជាមនុស្សតែម្នាក់គត់ ដែលនៅរស់រានមានជីវិត ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាមួយរបួសធ្ងន់។
តាមការផ្សាយរបស់ទូរទស្សន៍រដ្ឋអាហ្រ្វិកខាងត្បូង SABC បានឲ្យដឹងថា អ្នកជិះរថយន្តទាំងអស់ គឺជាអ្នកធ្វើធម្មយាត្រា ធ្វើដំណើរពីរដ្ឋធានី Gaborone របស់ប្រទេសបុតស្វាណា ទៅចូលរួមពិធីបុណ្យ Easter ក្នុងទីក្រុង Moria។

រថយន្តបានបាត់បង់ការគ្រប់គ្រង ហើយធ្លាក់ស្ពានឆ្លងភ្នំ Mmamatlakala ដែលតភ្ជាប់តំបន់ Mokopane និង Marken ស្ថិតនៅចម្ងាយប្រហែល ៣០០គីឡូម៉ែត្រ ភាគខាងជើងទីក្រុង Johannesburg។
រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនលោកស្រី Sindisiwe Chikunga បានចុះទៅដល់កន្លែងកើតហេតុហើយនិយាយថា រដ្ឋាភិបាលអាហ្រ្វិកខាងត្បូង នឹងដឹកសាកសពអ្នកទាំងអស់ទៅស្រុកកំណើតវិញ ហើយបើកការស៊ើបអង្កេតពេញលេញ រកមូលហេតុនៃគ្រោះថ្នាក់ដ៏រន្ធត់នេះ។

យោងតាមទិន្នន័យរបស់ធនាគារពិភពលោកនិងអង្គការសុខភាពពិភពលោក បានឲ្យដឹងថា ទ្វីបអាហ្រ្វិក មានអត្រាស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ខ្ពស់បំផុតលើពិភពលោក។
ចំពោះអាហ្រ្វិកខាងត្បូង ប្រទេសនេះមានមនុស្សស្លាប់តាមដងផ្លូវជាង១២ ៤០០នាក់ក្នុងឆ្នាំ ២០២២ ខណៈសមាគមរថយន្តនៃប្រទេសអាហ្រ្វិកខាងត្បូង បានហៅការស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ថាជា “វិបត្តិជាតិ” ហើយជំរុញរដ្ឋាភិបាល ពង្រឹងច្បាប់ចរាចរណ៍ឲ្យបានល្អប្រសើរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មន្ត្រីសុរិយោដីម្នាក់ស្រវឹងបើករថយន្ត ឡើងសួនច្បារ ខណៈវាស់ជាតិអាល់កុលឃើញ១.៥៥mg/L

-
សន្តិសុខសង្គម២០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច