Connect with us

ព័ត៌មានអន្ដរជាតិ

ទីក្រុងប៉េកាំង ជំរុញអាស៊ីអាគ្នេយ៍ ជួយទប់ស្កាត់ស្ថានការណ៍នៅសមុទ្រចិនខាងត្បូង កុំឲ្យឆាបឆួលដល់គ្រប់គ្រងលែងបាន

បានផុស

នៅ

លោក Liu Zhenmin បេសកជនចិន ទទួលបន្ទុកបម្រែបម្រួលអាកាសធាតុ បានប្រាប់វេទិកា បូអាវ សម្រាប់អាស៊ីនៅទីក្រុង ហៃណាន កាលពីថ្ងៃព្រហស្បតិ៍ទី២៨ខែមីនាថា បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ គួរតែស្រឡាញ់សន្តិភាពក្នុងតំបន់ឲ្យបានយូរអង្វែង និងជួយការពារស្ថានការណ៍នៅសមុទ្រចិនខាងត្បូង កុំឲ្យកញ្ជ្រោលឆួលក្តៅហួសពីការគ្រប់គ្រង។

(រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Liu ដែលទទួលបន្ទុកកិច្ចការសមុទ្រចិនខាងត្បូង ក្នុងឋានៈជាអនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេស មុនពេលចូលកាន់តួនាទីជាន់ខ្ពស់របស់ UN ក្នុងឆ្នាំ២០១៧ និយាយថា ទីក្រុងប៉េកាំង និងសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ គួរតែស្វែងរកដំណោះស្រាយទ្វេភាគី ឬថ្នាក់តំបន់ ចំពោះជម្លោះទឹកដីតាមរយៈការចរចា។

ក្នុងកិច្ចពិភាក្សាអំពីផ្លូវទឹកមានជម្លោះ លោក Liu គូសបញ្ជាក់ថា “ប្រជាជននៅបណ្តាប្រទេសអាស៊ីបូព៌ា គួរតែដឹងនិងស្រឡាញ់សន្តិភាពក្នុងតំបន់ដែលមានរយៈពេលបីទសវត្សរ៍មកហើយ ចាប់តាំងពីការបញ្ចប់សង្គ្រាមត្រជាក់ ហើយត្រូវមានកិច្ចខិតខំប្រឹងប្រែងនានា ដើម្បីការពារជម្លោះថ្មីកុំឲ្យកកើតនៅសមុទ្រចិនខាងត្បូង”។

លោក Liu Zhenmin (រូបថត៖ Xinhua)

ការអត្ថាធិប្បាយរបស់លោក ធ្វើឡើងបន្ទាប់ពីមានការប៉ះទង្គិចគ្នាជាបន្តបន្ទាប់រវាងចិន និងហ្វីលីពីនជុំវិញជម្លោះថ្មប៉ប្រះទឹក Second Thomas និង Scarborough Shoals ដែលនាំឲ្យសហគមន៍អន្តរជាតិ កាន់តែយកចិត្តទុកដាក់ខ្លាំងឡើងៗ។

លើសពីនេះ លោក Liu ក៏​ព្រមានដែរ​ថា “ឆ្នាំ​កន្លង​ទៅ គេ​បានមើល​ឃើញ​កិច្ច​សហប្រតិបត្តិការ​យោធា​កាន់​តែ​ជិត​ស្និទ្ធ​ក្នុង​ចំណោម​សហរដ្ឋ​អាមេរិក ជប៉ុន និង​ហ្វីលីពីន ហើយមនុស្ស​ជា​ច្រើនមានក្តីកង្វល់​ថា រឿងនោះ​នឹង​បង្ក​ជម្លោះ​មួយ​ទៀត​នៅ​អាស៊ីអាគ្នេយ៍។ បណ្តារដ្ឋក្រៅទឹកដី គួរតែគាំទ្រប្រទេសជិតខាងនៃសមុទ្រចិនខាងត្បូង ឲ្យស្វែងរកដំណោះស្រាយដោយយុត្តិធម៌តាមរយៈការចរចា ជំនួសឲ្យការដុតភ្លើងនិងបង្កើតហានិភ័យ។ ប្រទេសទាំងឡាយ ក៏​គួរចៀស​វាង ការគាំទ្រភាគី​ម្ខាង ហើយទៅ​គាបសង្កត់​ភាគី​ម្ខាង​ទៀតដែរ”។

(រូបថត៖ Yahoo)

សូមបញ្ជាក់ជាថ្មី សមុទ្រចិនខាងត្បូងដែលសម្បូរធនធាននិងជាផ្លូវដឹកជញ្ជូនដ៏សំខាន់បំផុតមួយរបស់ពិភពលោក គឺជាកម្មវត្ថុនៃការទាមទារត្រួតស៊ីគ្នាជាច្រើនភាគី។ ក្រៅពីចិននិងហ្វីលីពីន, វៀតណាម ម៉ាឡេស៊ី ព្រុយណេ និងកោះតៃវ៉ាន់ ក៏សុទ្ធតែទាមទារដែរ។

ទីក្រុងប៉េកាំង បានទាមទារភាគច្រើននៃដែនទឹកនេះ ហើយច្រានចោលសេចក្តីសម្រេចអាជ្ញាកណ្តាលអន្តរជាតិឆ្នាំ២០១៦ ដែលថា ការអះអាងរបស់ខ្លួនមិនត្រឹមត្រូវ។

ការប្រឈមមុខដាក់គ្នាថ្មីបំផុតរវាងទីក្រុងប៉េកាំងនិងម៉ានីល គឺបានកើតឡើងកាលពីថ្ងៃសៅរ៍សប្តាហ៍មុន នៅពេលហ្វីលីពីនចោទប្រកាន់ឆ្មាំសមុទ្រចិន ថា ប្រើប្រាស់កាណុងបាញ់ទឹកប្រឆាំងកប៉ាល់ស៊ីវិល ក្នុងបេសកកម្មផ្គត់ផ្គង់ដល់កងទ័ព ដែលឈរជើងនៅលើថ្មប៉ប្រះទឹក Second Thomas Shoal៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១០ នាទីutes មុន

ពលរដ្ឋអ្នកជាប់ខ្សែស្រឡាយចិន ចាប់ផ្ដើមទិញ​សម្ភារៈមួយចំនួនដើម្បីត្រៀមក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិនខាងមុខ

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

មនុស្សស្លាប់ដោយសារភ្លើងឆេះព្រៃនៅ LA កើនដល់១៦នាក់ ខណៈ តួលេខអាចហក់ឡើងខ្ពស់ទៀត

ចរាចរណ៍៥២ នាទីutes មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ចរាចរណ៍៥២ នាទីutes មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

មនុស្សស្លាប់ដោយសារភ្លើងឆេះព្រៃនៅ LA កើនដល់១៦នាក់ ខណៈ តួលេខអាចហក់ឡើងខ្ពស់ទៀត

ព័ត៌មានជាតិ២៣ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ២៣ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ១៩ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

Sokha Hotels

ព័ត៌មានពេញនិយម