ព័ត៌មានអន្ដរជាតិ
អតីតអ្នកនាំពាក្យលោក ថាក់ស៊ីន ដែលទើបចូលស្រុក ត្រូវដោះលែងឲ្យនៅក្រៅឃុំ តែបង់លុយជិត ១១,០០០ ដុល្លារ
លោក Jakrapob Penkair អតីតមេដឹកនាំក្រុមអាវក្រហមដែលបានវិលត្រឡប់ចូលស្រុកថៃវិញកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីរស់នៅនិរទេសអស់រយៈកាល ១៥ ឆ្នាំកន្លងទៅត្រូវបានព្រះរាជអាជ្ញាចេញសេចក្ដីសម្រេចដោះលែងឲ្យនៅក្រៅឃុំជាមួយនឹងការបង់ប្រាក់ធានាចំនួន ៤០ ម៉ឺនបាត (ជិត ១១,០០០ ដុល្លារ) ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Thai PBS កាលពីថ្ងៃទី២៨ ខែមីនាកន្លងទៅ ។
បន្ទាប់ពីហោះមកដល់អាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិភ្លាមៗ លោក Jakrapob ត្រូវបាននាំទៅកាន់ទីស្នាក់ការកណ្ដាលនៃនាយកដ្ឋានប្រឆាំងបទល្មើស (CSD) ជាទីដែលចេញដីកាចាប់ខ្លួនលោកពីបទចោទប្រកាន់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋ និងការកាន់កាប់អាវុធ ប៉ុន្តែត្រូវបានលោកបដិសេធ ។
ដោយឡែក មុននឹងសម្រេចចិត្តហោះត្រឡប់មកជាន់ដីថៃវិញនោះ លោក Jakrapob បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា លោកបានពិភាក្សាអំពីបញ្ហានេះជាមួយបុគ្គលមួយចំនួន ប៉ុន្តែបដិសេធមិនផ្តល់ព័ត៌មានលម្អិតណាមួយនោះទេ ខណៈពេលអញ្ជើញទៅដល់នាយកដ្ឋាន CSD ក៏មានអ្នកគាំទ្រកាន់បាច់ផ្កាកុលាបក្រហមនៅរង់ចាំស្វាគមន៍លោកផងដែរ ជាពិសេសអ្នកគាំទ្របានស្រែកលើកទឹកចិត្តលោកកុំឲ្យចុះចាញ់ ។
កាលពីថ្ងៃអង្គារកន្លងទៅ អតីតមេដឹកនាំក្រុមអាវក្រហមលោក Jakrapob Penkair បានសរសេរបង្ហោះនៅលើបណ្ដាញសង្គម Facebook ថា លោកនឹងវិលត្រឡប់ចូលស្រុកវិញដើម្បីបម្រើប្រទេសថៃនៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនានេះ បន្ទាប់ពីរស់នៅនិរទេសអស់រយៈពេល ១៥ ឆ្នាំ ។
លោក Jakrapob ធ្លាប់មានឈ្មោះបោះសំឡេង អំឡុងលោកកាន់ការជាអ្នកនាំពាក្យរដ្ឋាភិបាលក្នុងអាណត្តិលោក ថាក់ស៊ីន ចន្លោះឆ្នាំ ២០០៣ ដល់ឆ្នាំ ២០០៥ ហើយរហូតដល់ឆ្នាំ ២០០៨ លោកត្រូវបានតែងតាំងជានាយកខុទ្ទកាល័យនាយករដ្ឋមន្ត្រី ក្នុងអំឡុងរដ្ឋបាលរបស់លោក Samak Sundaravej ។
ប៉ុន្តែឡើងធំមិនបានប៉ុន្មានផង ប៉ូលិសបានចោទប្រកាន់លោក Jakrapob ពីបទរំលោភលើមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌដែលជាច្បាប់ “ប្រមាថព្រះមហាក្សត្រ” បន្ទាប់ពីមេដឹកនាំក្រុមអាវក្រហមរូបនេះថ្លែងបង្កាច់បង្ខូចដល់រាជាធិបតេយ្យក្នុងសុន្ទរកថាទៅកាន់កម្មវិធីឆ្លើយឆ្លងព័ត៌មានបរទេសនៅក្នុងប្រទេសថៃកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០០៧ ហើយបន្ទាប់មកបានរត់ចេញពីស្រុកថៃ និងរស់នៅនិរទេសខ្លួននាឆ្នាំ ២០០៩ ។
ទោះយ៉ាងណា រហូតដល់ខែកញ្ញា ឆ្នាំ ២០១១ ព្រះរាជអាជ្ញាបានទម្លាក់ការចោទប្រកាន់លោក Jakrapob ពីបទប្រមាថព្រះមហាក្សត្រ ប៉ុន្តែនៅឆ្នាំ ២០១៤ ពោលបន្ទាប់ពីរដ្ឋប្រហារ ក្រុមប្រឹក្សាជាតិដើម្បីសន្តិភាព និងសណ្តាប់ធ្នាប់ (NCPO) ដែលបង្កើតឡើងដោយយោធាបានកោះហៅអតីតមេដឹកនាំក្រុមអាវក្រហមរូបនេះឲ្យរ៉ាយរ៉ាប់ពីរឿងហេតុទាំងប៉ុន្មានទៅ NCPO ប៉ុន្តែដោយសារតែលោកនៅក្រៅប្រទេស ដូច្នេះលោកមិនបានចូលខ្លួនបំភ្លឺនោះឡើយ ។
បន្ទាប់មកនៅឆ្នាំ ២០១៧ របបយោធាបានចោទប្រកាន់គាត់ថាបានរក្សាទុកឃ្លាំងអាវុធដើម្បីញុះញង់ឲ្យមានជម្លោះនៅក្នុងប្រទេស ខណៈប៉ូលិសបានអះអាងថា អាវុធមួយចំនួននេះបានមកពីប្រភពដូចគ្នាទៅនឹងអាវុធដែលបានប្រើ ក្នុងអំឡុងវិបត្តិនយោបាយឆ្នាំ ២០១៤ ។
គួរបញ្ជាក់ថា ការហោះមកជាន់ទឹកដីថៃរបស់លោក Jakrapob អតីតមេដឹកនាំក្រុមអាវក្រហមរូបនេះ គឺជាសញ្ញាបង្ហាញពីការបន្ថូរបន្ថយស្ថានការណ៍នយោបាយថៃថែមមួយកម្រិតទៀត បន្ទាប់ពីលោក ថាក់ស៊ីន ក៏បានវិលត្រឡប់ចូលស្រុកដូចគ្នាកាលពីខែសីហា ឆ្នាំ២០២៣ កន្លងទៅ ៕
ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ អតីតអ្នកនាំពាក្យលោក ថាក់ស៊ីន ប្រកាសវិលត្រឡប់ចូលស្រុកវិញ ក្រោយនិរទេស ១៥ ឆ្នាំ
-
វប្បធម៌ ជំនឿ១ សប្តាហ៍ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ កើតចេញពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់