Connect with us

ព័ត៌មានជាតិ

លោកបណ្ឌិត លី ធុជ បញ្ជាក់ពីសារៈសំខាន់នៃការបញ្ជូនរបាយការណ៍តម្លាភាពនៃការអនុវត្តអនុសញ្ញាឆ្នាំ២០២៤

បានផុស

នៅ

នៅយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ លោកបណ្ឌិត លី ធុជ ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានអញ្ជើ្ញដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ដើម្បីធ្វើការពិភាក្សាលើកាតព្វកិច្ចនៃការបញ្ជូនរបាយការណ៍តម្លាភាពនៃការអនុវត្តមាត្រា៧ នៃអនុសញ្ញាអូតាវ៉ា និងវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពអូស្លូ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិតបានគូសបញ្ជាក់ពីសារ:សំខាន់នៃរបាយការណ៍មាត្រា៧ ដែលជាមូលដ្ឋានគ្រឹះនៃការងាររបស់អនុសញ្ញា និងជាការឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋភាគី ដើម្បីសម្រេចបាននូវគោលបំណងរួមនៃការបញ្ចប់ទុក្ខលំបាក និងជនរងគ្រោះដែលបណ្តាលមកពីមីនប្រឆាំងមនុស្ស។

ជាមួយគ្នានោះ របាយការណ៍មាត្រា៧ បានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងអនុវត្តផែនការសកម្មភាពទីក្រុងអូស្លូ និងសេចក្តីប្រកាសទីក្រុងអូស្លូ ដែលមានសកម្មភាពចំនួន ៥០ និងសូចនាករពាក់ព័ន្ធចំនួន ៨០ ហើយឆ្នាំ២០២៤​នេះ គឺជាឆ្នាំដ៏មានសារៈសំខាន់ ព្រោះវាស្ថិតឆ្នាំចុងក្រោយនៃការអនុវត្តផែនការសកម្មភាពទីក្រុងអូស្លូ និងជាឆ្នាំឆ្ពោះទៅរកការរៀបចំឱ្យមានផែនការសកម្មភាពសៀមរាប-អង្គរ និងសេចក្តីថ្លែងការណ៍នយោបាយសៀមរាប-អង្គរ សម្រាប់​រយៈពេល ៥ឆ្នាំបន្ត ក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នាខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ។

ជាងនេះទៅទៀត លោកប្រធានបានរំលេចអំពីតម្រូវរបាយការណ៍ក្នុងឆ្នាំ២០២៤នេះ ដែលយើងនឹងបន្តកសាង និងពង្រឹងនូវព័ត៌មានបន្ថែមប្រកបដោយគុណភាពស្តីពីវឌ្ឍនភាព និងបញ្ហាប្រឈមក្នុងការអនុវត្តអនុសញ្ញា ដែលរដ្ឋភាគីទាំង ១៦៤ មានកាតព្វកិច្ចរាយការណ៍ក្រោមផែនការសកម្មភាពទីក្រុងអូស្លូ ទោះបីរដ្ឋភាគីមានផលប៉ះពាល់ដោយសារមីន និងមិនមានប៉ះពាល់ដោយសារមីនក៏ដោយ។

អង្គប្រជុំ ក៏បានស្វាគមន៍នូវការចូលរួមផ្តល់រាល់របាយការណ៍តម្លាភាពនានា របស់រដ្ឋមិនមែនជាភាគីនៃអនុសញ្ញា ផងដែរ។

លោកបណ្ឌិត បានបន្តលើកឡើងថា ក្រៅពីរបាយការណ៍តម្លាភាព រដ្ឋមួយចំនួនទៀតមានកាតព្វកិច្ចត្រូវរាយការណ៍អំពីការបំផ្លាញគ្រាប់មីនក្នុងស្តុក ការបោសសម្អាតមីន ការអប់រំអំពីហានិភ័យពីគ្រាប់មីន ជំនួយជនរងគ្រោះ និងការរក្សាទុកគ្រាប់មីន ជាដើម។

អង្គប្រជុំបានគាំទ្រដល់រដ្ឋភាគីក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្ត និងរាយការណ៍លើមាត្រា៩ ទាក់ទងនឹងការអនុវត្តន៍វិធានការថ្នាក់ជាតិ ដែលរហូតដល់ពេលនេះនៅមានរដ្ឋភាគីសរុបចំនួន ៤៦ មិនទាន់បានរាយការណ៍នៅឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

វប្បធម៌ ជំនឿ៧ នាទីutes មុន

មហោស្រពគីហ្សូណាឆ្នាំ២០២៥ នឹងប្រារព្ធពាក់កណ្តាលខែនេះ ដើម្បីផ្លាស់ប្តូរវប្បធម៌ខ្មែរ និងជប៉ុន

ព័ត៌មានជាតិ១០ នាទីutes មុន

ខេត្តមណ្ឌលគិរី នឹងរៀបចំពិព័រណ៌ផលិតផលខ្មែររយៈពេល៤ថ្ងៃនៅសប្តាហ៍ក្រោយ

ព័ត៌មានជាតិ១៣ នាទីutes មុន

កម្ពុជាប្រាប់ជប៉ុនពីអាទិភាពរបស់រដ្ឋាភិបាលក្នុងការកសាងស្ថាប័នស្អាតស្អំ ដើម្បីធានាការអភិវឌ្ឍ

សេចក្ដីជូនដំណឹង១៣ នាទីutes មុន

ធនាគារ ABA និងក្រសួងពាណិជ្ជកម្មដាក់ឲ្យប្រើប្រាស់ផ្លែតហ្វមទូទាត់អនឡាញសម្រាប់ប្រព័ន្ធតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធានា 

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ប្រកាស​មិន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ G20 នៅ​អាហ្វ្រិក​ខាង​ត្បូង

Sokha Hotels

ព័ត៌មានពេញនិយម