កីឡា
ជើងឯកម៉ុងហ្គោលី Erdene មកដល់កម្ពុជា យប់មិញត្រៀមប្រកួតដណ្តើមខ្សែក្រវាត់
កីឡាករម៉ុងហ្គោលី Bat Erdene បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាយប់មិញដើម្បីចូលរួមប្រកួតដណ្តើមខ្សែក្រវាត់គុនខ្មែរម៉ារ៉ាតុង IPCC ទម្ងន់៦៣.៥គីឡូក្រាម នៅថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០២៤ នៅសង្វៀនថោន។

កីឡាករ Bat Erdene អាចជាបេក្ខភាពឈានមុខក្នុងការប្រជែងជើងឯកគុនខ្មែរម៉ារ៉ាតុងដែលមានកីឡាករមកពី៣ប្រទេសផ្សេងទៀត។ កីឡាករម្ចាស់ផ្ទះ ចាន់ រតនា កីឡាករចិន Ke Jing Jun និងកីឡាករមីយ៉ាន់ម៉ា Aem We ដែលត្រូវប្រជែងជាមួយជើងខ្លាំងម៉ុងហ្គោលី។
បើនិយាយពីសមត្ថភាពរបស់បេក្ខភាពទាំង៤រូប កីឡាករចិន និងកីឡាករមីយ៉ាន់ម៉ាមិនសូវដឹងច្បាស់ទេ ប៉ុន្តែ ចាន់ រតនា ជាកីឡាករដ៏ល្អម្នាក់ដែលមានជំនាញទាំងគុនខ្មែរ និងគុនចម្រុះ។ បែបណាក្តី រូបគេខានប្រកួតគុនខ្មែរច្រើនឆ្នាំហើយ។ ជាងនេះទៀតនោះ ការប្រកួតគុនចម្រុះ រូបគេក៏មិនសូវបានប្រកួតញឹកញាប់ដែរ ដូច្នេះទាំងកម្លាំងស៊ុហ្វ និងអាវុធអាចមិនមានប្រសិទ្ធភាពខ្លាំងដូចពេលកំពុងពេញប្រកួត។

ចំពោះ Bat Erdene ជាកីឡាករលំដាប់ A នៅប្រទេសម៉ុងហ្គោលីដែលមានខ្សែក្រវាត់ច្រើនគ្រឿងទាំងខ្សែក្រវាត់ថ្នាក់ជាតិ និងអន្តរជាតិ។ រូបគេទើបតែបានឈ្នះខ្សែក្រវាត់កម្រិតពិភពលោក I-1 GP24: Supreme បន្ទាប់ពីបានយកឈ្នះកីឡាករអាហ្វ្រិកខាងត្បូង Gomba Ncedo កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហុងកុងជាកន្លែងដែលជើងខ្លាំង ឈឿង ល្វៃ ឈ្នះខ្សែក្រវាត់នៅទីនោះដែរ។ ដៃគូរបស់គេគឺកីឡាករ Gomba Ncedo ធ្លាប់ចាញ់ពិន្ទុ លន បញ្ញា។

Bat Erdene មានកម្លាំងស៊ុហ្វល្អ ក្បាច់ប្រយុទ្ធគឺកណ្តាប់ដៃឆ្វេង និងទាត់ជើងឆ្វេង។ ជាពិសេសទៀតនោះ រូបគេស៊ូធន់មិនងាយបាក់ស្រុតទេ។ រូបគេមានបទពិសោធច្រើនសម្រាប់ការប្រកួតនៅប្រទេសថៃ។
តាមព័ត៌មានដែលបានចេញលើបណ្តាញទំនាក់ទំនងសង្គម រូបគេមានខ្សែក្រវាត់មួយថៃពិភពលោក WMO ខ្សែក្រវាត់ ISKA អន្តរជាតិ និងចុងក្រោយបំផុតខ្សែក្រវាត់កម្រិតពិភពលោក I-1 GP24: Supreme៕

អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង