ជីវិតកម្សាន្ដ
Lisa ចាយលុយសុទ្ធ ទិញផ្ទះប្រណិតកណ្ដាលក្រុងសេអ៊ូល ក្នុងតម្លៃ ៥.៥ លានដុល្លារ
Lisa សមាជិកក្រុម Blackpink ត្រូវគេរាយការណ៍ថានាងបានទិញផ្ទះប្រណិត duplex ដែលមានទីតាំងនៅសង្កាត់ Seongbuk នៃទីក្រុងសេអ៊ូលក្នុងតម្លៃ ៧.៥ ពាន់លានវ៉ុន (៥.៥ លានដុល្លារអាមេរិក)។
យោងតាមសារព័ត៌មាន Yahoo រាយការណ៍ថា ក្នុងការប្រារព្ធខួបកំណើតអាយុ ២៧ឆ្នាំរបស់នាង កាលពីថ្ងៃពុធ សិល្បករថៃរូបនេះបានចែករំលែកវីដេអូមួយនៅលើប៉ុស្តិ៍ YouTube របស់នាង ដោយផ្តល់ឲ្យអ្នកគាំទ្រទូទាំងពិភពលោកទស្សនាផ្ទះខាងក្នុងនិងរថយន្តទំនើបផ្ទាល់ខ្លួនថែមទៀតផង។ វីដេអូបង្ហាញពីបន្ទប់ទទួលភ្ញៀវរបស់នាង ដែលតុបតែងដោយប៉េងប៉ោងពីក្រុមមិត្តភក្តិ និងបុគ្គលិករបស់នាងសម្រាប់ឱកាសពិសេស។
Chosun ដែលគេស្ឡាក់ថាជិតដិតនឹងតារាស្រីរូបនេះ បានរៀបរាប់លម្អិតថា តារាចម្រៀងរូបនេះបានក្លាយជាម្ចាស់លំនៅឋាននៅដើមឆ្នាំ២០២៣ ដែលពីមុនជាទ្រព្យសម្បត្តិរបស់ឧកញ៉ាមកពីប្រទេសកូរ៉េខាងត្បូង។ លំនៅដ្ឋាននេះមានបន្ទប់ក្រោមដី រួមជាមួយនឹងជាន់ខាងលើពីរ។ នាងបាននិយាយថា បន្ទាប់ពីការទិញរបស់ Lisa គម្រោងជួសជុល និងតុបតែងឡើងវិញយ៉ាងទូលំទូលាយមួយត្រូវបានធ្វើឡើងស្របតាមចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់តារាចម្រៀង ដែលនាងបានចំណាយការខិតខំប្រឹងប្រែងយ៉ាងច្រើន។
Lisa ក៏បានបង្ហាញរូបថតកុមារភាពនៅក្នុងវីដេអូ និងចែករំលែកថានាងធ្លាប់ប្រាថ្នាចង់ក្លាយជាអ្នកបម្រើលើយន្តហោះ មុនពេលដែលចំណង់ចំណូលចិត្តរបស់នាងក្នុងការរាំ និងច្រៀងបាននាំមុខគេ។ ការគាំទ្រនាងឥតឈប់ឈរ គឺជាម្តាយរបស់នាង ដែលនាងពណ៌នាថាជាតួរអង្គដ៏ឆ្នើម និងបំផុសគំនិតនេះតាំងពីដើមទីមក។
នៅចុងបញ្ចប់នៃវីដេអូ អ្នកទស្សនាឃើញតារាចម្រៀងរូបនេះចូលរថយន្តទំនើបម៉ាក់យីហោ Mercedes Benz G-63 Mansory ពណ៌ស មុនពេលចេញពីលំនៅដ្ឋានរបស់នាងតាមយានដ្ឋាន។ ក្នុងនោះគេថែមទាំងទម្លាយតម្លៃឡានមួយគ្រឿងនោះថាមានតម្លៃ ៦៤១,០៥២.១៣ ដុល្លារ ស្មើនឹងផ្ទះវីឡារាប់សិបខ្នង។
ថ្វីបើយ៉ាងណាក៏ដោយ ការចំណាយលើរបស់មានតម្លៃពីសមាជិកក្រុម Blackpink រូបនេះ មិនមែនជារឿងចម្លែកនោះទេខណៈដែលនាងត្រូវបានគេចាត់ទុកថាមានទ្រព្យស្មើនឹងសេដ្ធីនីល្បីៗ។ មិនត្រឹមប៉ុណ្ណឹងនោះទេ នៅឆ្នាំ ២០២៣ វេទិកាស្ទ្រីមតន្ត្រី Spotify បានទទួលស្គាល់នាងថាជាសិល្បករ K-pop ដំបូងគេដែលឈានដល់ចំណុចសំខាន់នៃការស្ទ្រីមចំនួន ១ ពាន់លានជាមួយនឹងបទចម្រៀង Money។ Lisa ក៏មានមុខមាត់យ៉ាងសំខាន់នៅក្នុងវិស័យម៉ូដ ដោយរូបនាងធ្វើជាទូតសុឆន្ទសកលសម្រាប់ម៉ាកល្បី ៗ ដូចជា Celine និង Bulgari ។ ជាងនេះទៅទៀត នាងមានអ្នកតាមដាន ១០២ លាននាក់នៅលើ Instagram ដែលបានក្លាយជាតារា K-pop ដំបូងគេដែលឈានដល់ដំណាក់កាលនេះ៕
\អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ឡានមួយគ្រឿងដែល Lisa បើកខ្លួនឯង តម្លៃស្មើនឹងផ្ទះរាប់សិបខ្នង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៥ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សុខភាព៣ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ផ្ទុះការភ្ញាក់ផ្អើលខ្លាំងចំពោះវត្តមាន ហុងដា SCOOPY ស៊េរីថ្មី របស់ក្រុមហ៊ុនអិនស៊ីអិច ទើបតែចេញក្តៅៗ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ