Connect with us

សន្តិសុខសង្គម

អាជ្ញាធរស្រុកអូររាំងឪថា ចុះរៀបចំសណ្តាប់ធ្នាប់រហូត តែផ្លូវខាងក្រោយផ្សារ នៅតែចង្អៀតដដែល

បានផុស

នៅ

អាជ្ញាធរស្រុកបានចុះរៀបចំសណ្តាប់ធ្នាប់ដែរ តែមិនបានល្អនោះទេ ចំណុចផ្លូវខាងក្រោយផ្សារអូររាំងឪ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដោយទុកលទ្ធភាពឲ្យម្ចាស់ផ្ទះធ្វើអាជីវកម្មបានប្រើសិទ្ធចាត់ចែងអាស្រ័យផលលើដីចំណីផ្លូវ យ៉ាងពេញទំហឹង មានការលក់ឲ្យក្រុមអាជីវករលក់ត្រី សាច់ជ្រូក មាន់ និងលក់អីវ៉ាន់ចាប់ហួយស្ទើរបិទផ្លូវអស់ទៅហើយ បញ្ហានេះវាបានបង្កឲ្យផ្លូវចង្អៀតរញ៉េរញ៉ៃរាល់ថ្ងៃជាច្រើនឆ្នាំមកហើយ គេក៏ឃើញខាងម្ចាស់វិនិយោគផ្សារចុះប្រមូលភាស៉ីរាល់ថ្ងៃ តែការរៀបចំផ្សារមិនសូវមានសកម្មភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាពលរដ្ឋក្នុងស្រុកអីររាំងឪបានឲ្យដឹងថា ផ្លូវខាងក្រោយផ្សារ ចំហៀងផ្សារខាងលិច ត្រូវម្ចាស់ផ្ទះខ្លះលក់ខ្លួនឯង ខ្លះទៀតយកលក់ ឬជួលឲ្យបងប្អូនលក់សាច់ត្រី មាន់ ជ្រូក បន្លែ ផ្លែឈើ ខោអាវ គ្រឿងចាប់ហ៊ួយរាប់សិបកន្លែង យ៉ាងអនាធិបតេយ្យ ដោយលក់នៅលើដីចំណីថ្នល់ផ្សារយ៉ាងគគ្រឹកគគ្រេង។

ទិដ្ឋភាពនេះធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ជាយូរឆ្នាំមកហើយ ដោយម្ចាស់ផ្ទះបានជួលទំហំ១ម៉ែត្រការ៉េ រាប់រយដុល្លារក្នុង១ ឆ្នាំៗ មានរហូតដល់ពី៦០០ដុល្លារ ទៅ៧០០ដុល្លារ ឯណោះ។

លក្ខណៈបែបនេះ កើតមានជាច្រើនឆ្នាំមកហើយ ពលរដ្ឋសំណូមពរឲ្យស្រុក និងម្ចាស់វិនិយោគផ្សារគួរចាត់វិធានការ ហើយរៀបចំសណ្តាប់ធ្នាប់ផ្សារផង ព្រោះពួកគាត់ចង់បានទីផ្សារស្អាត និងប្រកបដោយសណ្តាប់ធ្នាប់ល្អ។

លោក កែ សារ៉េត ម្ចាស់វិនិយោគផ្សារបានបញ្ជាក់ឲ្យដឹងថា ផ្លូវខាងក្រោយគាត់បានធ្វើយូរហើយ កាលមុនមិនចង្អៀតទេ លូវពិបាកទាំងជិះម៉ូតូ ទាំងដើរ ក៏ពិបាកដែរ គាត់និងស្រុកបានណែនាំដល់បងប្អូនលក់ដូរទាំងនោះដែរ តែមិនសូវបាន​ផលល្អ។

លោក ងួន ប៊ុនណា អភិបាលស្រុកអូររាំងឪបានបញ្ជាក់ឲ្យដឹងថា ម្ចាស់ផ្ទះលក់មែនព្រោះមុខផ្ទះគាត់សំខាន់កុំឲ្យស្ទះផ្លូវ ហើយស្រុកឲ្យកម្លាំងចុះរៀបចំរហូតទេតើ៕

អត្ថបទ៖ សាន វិឡែម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

២៥​នាក់​ស្លាប់​និងរាប់ពាន់នាក់ជម្លៀសចេញ​ក្នុង​​ទឹកជំនន់​នៅភាគខាងត្បូងឥណ្ឌា

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមសេនាសន្តិភាពធ្វើទស្សនកិច្ចសិក្សានៅបង្គោលព្រំដែនលេខ៣០ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ខេត្តរតនគិរី

ព័ត៌មានជាតិ២ ម៉ោង មុន

កងកម្លាំង​យោធា​១១៩​នាក់​ ខេត្តកោះកុង បាន​យល់ដឹង​ពី​គោលការណ៍​គ្រឹះ និង​ច្បាប់​មនុស្សធម៌​អន្តរជាតិ​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រោយបាតុកម្មនៅកូរ៉េដែលមានគោលបំណងផ្តួលរំលំរដ្ឋាភិបាល អ្នកច្បាប់ប្រាប់ពីទោស និងការប្រឈមផ្លូវច្បាប់

ព័ត៌មានជាតិ៣ ម៉ោង មុន

ទស្សនាវដ្តី Newsweek  មានបំណងផ្សាយពីការពិត និងការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា ទៅកាន់ពិភពលោក

Sokha Hotels

ព័ត៌មានពេញនិយម