Connect with us

កីឡា

អូឡាំពិក២០២៤អាចចំណាយថវិកាសាធារណៈលើសផែនការ២ពាន់លានអឺរ៉ូ

បានផុស

នៅ

រហូតមកដល់ពេលថ្មីៗនេះ តួលេខត្រូវ​បានដកស្រង់អំពី​ការចំណាយសាធារណៈនៃការប្រកួតកីឡាអូឡាំពិក ទីក្រុងប៉ារីស ប្រទេស​បារាំង ឆ្នាំ២០២៤ មានចំនួន ៣ពាន់លានអឺរ៉ូ​ដែល​លើស​ផែន​ការ​កំណត់​​២​ពាន់​លាន​អឺរ៉ូ​។

លោក Pierre Moscovici ប្រធានទីមួយនៃតុលាការសវនកម្ម​បានទទួលស្គាល់ថា ការ​ចំណាយ​នេះនឹងកើនឡើង។ ការចំណាយអាចកើនឡើងដល់ ៤ ឬ ៥ ពាន់លានអឺរ៉ូ។ លោកបាននិយាយថា ៖«យើងនៅតែមិនទាន់ដឹងពីតម្លៃនៃការប្រកួតកីឡាអូឡាំពិក។ តុលាការសវនកម្ម​នឹងធ្វើសវនកម្មពួកគេ បន្ទាប់ពីព្រឹត្តិការណ៍បញ្ចប់។ ហ្គេមទាំងនេះគួរចំណាយប្រាក់ចន្លោះពី ៣ ទៅ ៤ ពាន់លាន​អឺរ៉ូ​​ដែលយើងនឹងឃើញ ប៉ុន្តែវានឹងមិនមានផលប៉ះពាល់ខ្លាំងដល់បំណុលនោះទេ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តួលេខនៃប្រាក់សាធារណៈចំនួន ២ពាន់លានអឺរ៉ូសម្រាប់កីឡាអូឡាំពិកត្រូវបានលើកឡើងពីមុនដោយលោក Pierre Moscovici។ នៅឆ្នាំ២០២៣ ឯកសារថវិកាបង្ហាញពីការវិនិយោគសាធារណៈចំនួន ២.៤៤ពាន់លានអឺរ៉ូ (រួមទាំង ១.៣ពាន់លានអឺរ៉ូសម្រាប់រដ្ឋ ឬ ២៦០លានអឺរ៉ូ​សម្រាប់ទីក្រុងប៉ារីស)។

ទោះយ៉ាងណា ការ​ចំណាយ​សាធារណៈសរុបមិនអាចគណនាបានទេ។ មិនមែនការចំណាយទាំងអស់ត្រូវបានគេស្គាល់ទេ។ ជាឧទាហរណ៍ ប្រាក់ឈ្នួលបន្ថែម ១,៩០០អឺរ៉ូដែលបង់ទៅឱ្យមន្ត្រីប៉ូលិសត្រូវបានបន្ថែមនាពេល​កន្លង​ទៅ​។ នេះអាចបង្កើន​ការ​ចំណាយ​សាធារណៈចំនួន ៥០០លានអឺរ៉ូ។

បច្ចុប្បន្ននេះ ការ​ចំណាយ​បណ្ដោះអាសន្នសម្រាប់អូឡាំពិក ទីក្រុងប៉ារីសឆ្នាំ២០២៤ ដែលជាការលាយបញ្ចូលគ្នានៃប្រាក់សាធារណៈ និងឯកជនមានប្រហែល ៩ពាន់លានអឺរ៉ូ។ គណៈកម្មាធិការរៀបចំអូឡាំពិក (COJO) មានថវិកាចំនួន ៤.៤ពាន់លានអឺរ៉ូ ដែល ៩៦% ជាប្រាក់ឯកជន ហើយថវិការបស់ SOLIDEO ដែលទទួលខុសត្រូវលើការកសាងគ្រឿងបរិក្ខាអចិន្ត្រៃយ៍ ក៏ ៤.៤ពាន់លានអឺរ៉ូផងដែរ ក្នុងនោះ ១.៧ពាន់លាន​អឺរ៉ូ​គឺជា​ប្រាក់សាធារណៈ៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Inside The Games

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម