Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ុនចិន Xiaomi បញ្ចេញរថយន្តអាគុយថាមពលអគ្គិសនី ត្រៀមដឹក​ជូនដល់ដៃអ្នកទិញចុងខែមេសា

បានផុស

នៅ

ក្រុមហ៊ុន​បច្ចេកវិទ្យា​​ចិន​ Xiaomi ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ទី២៨ ខែមីនា កន្លងទៅបាន​បញ្ចេញ​នូវ​រថយន្ត​​ស៊េរី​ SU7 របស់​ខ្លួន ដែល​​ជា​ការ​អភិវឌ្ឍ​បច្ចេក​វិទ្យា​អាគុយ​របស់​ក្រុមហ៊ុន​ផ្ទាល់​តែម្ដងដើម្បីបង្ហាញ​ជូន​សាធារណជន​ ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​​ទី​ភ្នាក់​ងារ​​សារព័ត៌មាន​ចិន​ ស៊ីនហួរ​ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម៉ូដែល​រថយន្ត​ទាំង​បី​ស៊េរី​រួម​មាន SU7, SU7 Pro និង SU7 Max នឹង​ដាក់​បញ្ចូល​​ក្នុង​ទី​​ផ្សារ​ ដែល​មាន​ហាង​ឆេង​តម្លៃ​ចាប់​ពី ២១៥,៩០០ ​យ័ន ប្រហែល​នឹង​ ៣០,៤៣១ ដុល្លារ​អាមេរិកទៅ​ដល់​ ២៩៩,៩០០ យ័ន ប្រហែល​នឹង ៤១,៤៩៧ ​ដុល្លារ​អាមេរិក ។

ដោយ​ឡែក ​រថយន្ត​ថាម​ពល​អគ្គិសនី​ដើរ​ដោយ​អាគុយ​​​ដែល​បាន​បង្ហាញ​ខាង​លើ មាន​សមត្ថភាព​ចម្ងាយ​អតិប្បរមា​​ពី​៧០០ គីឡូម៉ែត្រឡើង​ទៅ ហើយ​រថយន្ត​ស៊េរី SU7 និង​SU7 Max នឹង​ផ្តើម​ដឹក​ជញ្ជូន​ដល់​អតិថិជន​កុម្ម៉ង់​​នា​ចុង​ខែ​មេសា​នេះ ខណៈ​ប្រភេទ SU7 Pro នឹង​ត្រូវ​ដឹក​ជូន​អតិថិជន​នា​ចុង​ខែ​ឧសភា​ ​។

លោក Lei Jun ​ជា​ស្ថាបនិក​ និង​ជា​​នាយក​ប្រតិបត្តិ​របស់ Xiaomi ​បាន​ថ្លែង​​ក្នុង​ឱកាស​សម្ពោធ​​រថយន្ត​នោះថា ក្រុមហ៊ុន​បាន​សម្រេច​សមិទ្ធិផល​នេះ តាម​រយៈ​គន្លឹះ​សំខាន់​ដូច​ជា​ការ​រៀប​ចំ​រចនា​គំរូ ថ្ម និង​ប្រព័ន្ធ​​បើក​បរ ក៏​ដូច​ជា​​កន្លែង​អង្គុយ​អ្នក​បើក​បរ​បែប​វៃ​ឆ្លាត​ជា​ដើម​ ។

គួររំឭក​ផង​ដែរ​ Xiaomi ​បាន​ចូល​​ក្នុង​វិស័យ​​រថយន្ត​អគ្គិស​នី​ដើរដោយថាមពល​អាគុយ​កាល​ពី​ឆ្នាំ​២០២១​ និង​ចាប់​ផ្តើម​សង់​រោង​ចក្រ ដែល​មូល​ដ្ឋាន​​ដ៏​ធំ​នៅ​ក្នុង​រដ្ឋធានី​ប៉េកាំង​ប្រទេស​ចិន ​។

ទិន្នន័យ​ពី​សមាគម​ផលិត​រថយន្ត​ចិន​បាន​​បង្ហាញ​ថា ចំនួន​ផលិតកម្ម និង​ការ​លក់​រថយន្ត​អាគុយ​អគ្គិសនី​នៅ​ក្នុង​ប្រទេស​ចិន បាន​កើន​ដល់​​ចំនួន​​ ១.២៥ ​​លាន​គ្រឿង និង​ ១.២១​ លាន​គ្រឿង​ក្នុង​ ២ ​ខែ​ដំបូង​នៃ​ឆ្នាំ ​២០២៤ ដែល​កើន​ពី​ ២៨.២% ទៅ​ដល់​ ២៩.៤% ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ៕

ដោយ​៖ មាន រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

អ្នកក្រុងហាណូយ អង្គុយចាំទិញមាស ​តាំងពី​ម៉ោង​ ៣​ ទៀប​ភ្លឺ នៅថ្ងៃនាំសំណាងល្អ

ព័ត៌មានជាតិ១៤ នាទីutes មុន

តាកែវ កណ្តាល និង​សៀមរាប ​​សាងសង់​បង្គោល​អង់តែនទូរសព្ទ​​បន្ថែម​បាន ១៩២ ក្នុងផែនការ ៣៩៤ បង្គោល

ព័ត៌មានជាតិ១៥ នាទីutes មុន

ឱកាសការងារជាង ៦០ ០០០ កន្លែង កំពុងរង់ចាំអ្នក

ព័ត៌មានជាតិ១៨ នាទីutes មុន

គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តស្វាយរៀង នឹងបញ្ចប់ការងារសាងសង់នៅចុងឆ្នាំ២០២៥

មីនតោន
សន្តិសុខសង្គម២២ នាទីutes មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

Sokha Hotels

ព័ត៌មានពេញនិយម