Connect with us

ចរាចរណ៍

Update៖ ករណីគ្រោះថ្នាក់រថភ្លើងបុករថយន្ដដឹកអ្នកដំណើររបួសសរុប៤៦នាក់ ក្នុងនោះមានតៃកុងរថភ្លើងម្នាក់

បានផុស

នៅ

តាមការបញ្ជាក់ពីលោក ហៀម ឃួន អ្នកនាំពាក្យរដ្ឋបាលខេត្តពោធិ៍សាត់ បានឲ្យដឹងនៅរសៀលថ្ងៃទី២៦មីនានេះថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថភ្លើងបុករថយន្ដក្រុងដឹកអ្នកដំណើរនៅឃុំឈើតុំ ស្រុកក្រគរ មានអ្នករងរបួសសរុប​៤៦នាក់ ធ្ងន់៥នាក់ ក្នុងនោះមានតៃកុងរថភ្លើងម្នាក់របួសបាក់ជើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហៀម ឃួន បន្ថែមថា ក្នុងចំណោមអ្នករងរបួសទាំង៤៦នាក់នោះ មានខាងរថយន្ដ៤៥នាក់ និងខាងរថភ្លើងម្នាក់ជាអ្នកបើកបរ។ លោកបញ្ជាក់ថា ចំពោះអ្នករងរបួសកម្លាំងអាជ្ញាធរបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តចំនួន១៨នាក់ សល់ពីនោះគឺបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកក្រគរ និងមណ្ឌលសុខភាពដែលនៅជិតទីនោះ។

សូមជម្រាបថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថភ្លើងបុកជាមួយរថយន្ដក្រុងដឹកអ្នកដំណើរនេះបានកើតឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នៅលើផ្លូវដែកចំណុចភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

តាមរបាយការណ៍ពីអធិការដ្ឋាននគរបាលស្រុកក្រគរ បានឲ្យដឹងថា ករណីនេះបានកើតឡើងខណៈរថយន្តក្រុងកំពុងធ្វើដំណើរ ក្នុងទិសដៅពីជើងឆ្ពោះទៅទិសខាងត្បូង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថភ្លើងកំពុងបោះពួយមកពីទិសខាងកើត ឆ្ពោះទៅទិសខាងលិចបុករុញទទឹងរថយន្ត បណ្ដាលឲ្យគៀបជាប់តែម្ដង៕

អត្ថបទ៖​ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៣ នាទីutes មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ១ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ១ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

សេចក្ដីជូនដំណឹង២ ម៉ោង មុន

អ្នកឧកញ៉ា ឃុន សៀ និង លោកជំទាវ គោរពជូនពរ សម្ដេចទាំង ៧ ក្នុងឱកាសទទួលអំណរឆ្នាំថ្មី ឆ្នាំសកល ២០២៤

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

សភា​បក្ស​ប្រឆាំង​​កូរ៉េ​ខាងត្បូង​​បោះឆ្នោត​ទម្លាក់​ប្រធានាធិបតីស្តីទី​ដែលកាន់​អំណាច​១៣ថ្ងៃ​​

Sokha Hotels

ព័ត៌មានពេញនិយម