Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ត្រូវប៉ាន់នាំចេញ ទុរេន ដំឡូង និងសាច់មាន់ក្នុងកិច្ចព្រមព្រៀងពាណិជ្ជ​កម្មសេរី

បានផុស

នៅ

ពាណិជ្ជកម្ម​​​ផលិតផល​កសិកម្ម​ថៃ​ទៅ​កាន់​ប្រទេស​នានា​លើ​ពិភព​លោក ​គិត​រយៈ​ពេល​ត្រឹម​ឆ្នាំ ​២០២៣ ​កន្លង​ទៅមាន​កំណើន​គួរ​កត់​សម្គាល់ ពោលប្រមាណ ​៣.២៥​% ឬ​ស្មើ​នឹង ​១.០១ លាន​លាន​បាត​ ប្រហែល​ ​២៧.៧ ​​ពាន់​លាន​ដុល្លារ​ បើ​ធៀប​នឹង​ឆ្នាំ​ ២០២២ ខណៈ​ការ​នាំ​ចេញ​​កសិកម្ម​ថៃ​មាន​ផល​លើស​​ក្នុង​ទំហំ​ទឹក​ប្រាក់​ប្រមាណ​ ៥២៩ ​ពាន់​លាន​បាត ឬ​ស្មើ​ ១៤.៥ ​​ពាន់​លាន​​ដុល្លារ ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព​ព័ត៌មាន​ពី Khaosod ​បាន​ឲ្យដឹង​ថា ទី​ផ្សារ​នាំ​ចេញ​សំខាន់​ៗ​សម្រាប់​​ផលិត​ផល​កសិកម្ម​រួម​មាន ប្រទេស​ចិន ជប៉ុន កូរ៉េ​ខាង​ត្បូង និង​អូស្រ្តាលី ហើយ​ទំនិញ​​​លំដាប់​កំពូល​ទាំង​ ៥ ​របស់​ថៃ​នាំ​ចេញ​គឺ​មាន ទុរេន ក្នុង​ទំហំ​​ទឹក​ប្រាក់​​ ៣​ពាន់​លាន​ដុល្លារ ផលិតផល​សាច់​មាន់​សម្រេចទំហំ ​១ ​ពាន់​លាន​ដុល្លារ ជ័រ​កៅស៊ូ​ធម្មជាតិ​ទំហំ​ទឹក​ប្រាក់ ​១ ​ពាន់​លាន​ដុល្លារ ដំឡូងក្នុង​ទំហំ​ទឹក​ប្រាក់​ ​១ ​ពាន់​លាន​ដុល្លារ សាច់​មាន់​បង្កក និង​គ្រឿង​ក្នុង​មាន់ ទំហំ​ទឹក​ប្រាក់ ​៩០០ ​លាន​ដុល្លារ ​។

សម្រាប់​​តម្លៃ​ទំហំ​​ពាណិជ្ជកម្ម និង​អត្រា​កំណើន​​នៃ​ដៃ​គូ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី FTA ​គឺ​ប្រទេស​ចិន​ជា​ទី​ផ្សារ​នាំ​ចេញ​របស់​ថៃ​នាំ​មុខ​គេ ភាគ​ច្រើន​ជា​ផលិតផល​កសិកម្ម​​ ពិសេស​​ការ​នាំ​ចេញ​ទុរេន ដំឡូង និង​ជ័រកៅស៊ូ​ធម្មជាតិ​ ហើយ​​រំពឹង​ថា នឹង​បន្ត​កើន​ឡើង​ជា​បន្ត​បន្ទាប់​ក្នុង​ប្រតិបត្តិការ​​ពាណិជ្ជកម្ម​ខាង​មុខ​ទៀត​ ។

គួរ​រំឭក​ដែរ​ថា ប្រទេស​ដែល​បាន​ចូល​រួម​កិច្ច​ព្រម​ព្រៀង​​​ពាណិជ្ជកម្ម​សេរី​ជា​មួយ​ប្រទេស​ថៃ លើក​លែង​តំបន់​អាស៊ាន​ចេញ រួម​ប្រទេស​ចិន ជប៉ុន កូរ៉េ​ខាង​ត្បូង អូស្រ្តាលី នូវែលសេឡង់ ប៉េរូ ឈីលី ឥណ្ឌា និង​ហុង​កុង ខណៈប្រទេស​ទាំង​នេះ ជា​ដៃ​គូ​​ពាណិជ្ជកម្ម ក៏​ដូច​ទីផ្សារ​សំខាន់​ៗ​សម្រាប់​ការ​នាំ​ចេញ​របស់​ប្រទេស​ថៃ​ ៕​​

ដោយ​៖ មាន រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម៣ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម