Connect with us

ព័ត៌មានជាតិ

សាលាបឋមសិក្សាមុខនាគ ខេត្តសៀមរាប ប្រារព្ធទិវាអប់រំកាយ និងកីឡា ដើម្បីលើកកម្ពស់សុខភាព និងសមត្ថភាពរបស់សិស្ស

បានផុស

នៅ

នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នេះ សាលាបឋមសិក្សា មុខនាគ ក្នុងខេត្តសៀមរាប បានប្រារព្ធធ្វើទិវាអប់រំកាយ និងកីឡា ក្នុងវត្ថុបំណងអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា ឱ្យទៅជាចំណុចស្នូលនៃកំណែទម្រង់ និងលើកកម្ពស់សុខភាព សមត្ថភាពជំនាញ បច្ចេកទេសអប់រំកាយ និងកីឡារបស់សិស្ស និស្សិត យុវជន និងមហាជន ប្រកបដោយគុណភាព និងប្រសិទ្ធិផលខ្ពស់ក្នុងការប្រកួតជាលក្ខណៈជាតិ និងអន្តរជាតិ ដើម្បីចូលរួមអភិវឌ្ឍសង្គម វប្បធម៌ និងសេដ្ឋកិច្ចជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការបញ្ជាក់របស់ លោកស្រី ប៉ាវ ស៊ីណាង នាយិការសាលា គោលបំណងនៃការគោរពទិវាអប់រំកាយ និងកីឡា នេះឡើង គឺដើម្បីធ្វើការក្រើនរំលឹកដល់សិស្សានុសិស្ស និងមាតាបិតា អាណាព្យាបាលសិស្ស ឱ្យកាន់តែបានយល់ច្បាស់ ពីសារៈប្រយោជន៍ នៃការអប់រំកាយ និងការលេងកីឡា ដែលធ្វើឱ្យសារពាង្គកាយរបស់កុមារ មានការរីកលូតលាស់ល្អ សុខភាពមាំមួន ប្រាជ្ញាឈ្លាសវៃ និងចេះចូលរួមធ្វើការចែករំលែកគ្នា មានការអធ្យាស្រ័យគ្នាទៅវិញទៅមក។ ម៉្យាងទៀតធ្វើឱ្យពួកគេមានទម្លាប់ចេះធ្វើការងាររួមគ្នា សហការគ្នាល្អជាក្រុមល្អ ស្គាល់ពីសុខទុក្ខលំបាកពីគ្នាទៅវិញទៅមក ស្របទៅនឹងយុវជនម្នាក់ចេះកីឡាមួយ ហើយនៅក្នុងសាលាកុមារម្នាក់ត្រូវមានជំនាញអប់រំកាយមួយផងដែរ។

លោកស្រីនាយិការ បានលើកឡើងទៀតថា ដើមី្បធ្វើការឆ្លើយតបទៅនឹងគោលនយោបាយ និងយុទ្ធសាស្រ្តក្នុងផែនការយុទ្ធសាស្រ្តវិស័យអប់រំ គឺធានាលទ្ធភាពទទួលបានសេវាអប់រំប្រកបដោយសមធម៌ ពង្រឹង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធកីឡាគ្រប់ប្រភេទ និងគ្រប់កម្រិត។ ការលើកស្ទួយគុណភាពផ្នែកសុខភាព កាយសម្បទា សីលធម៌ ស្មារតីទទួលខុសត្រូវ មានមនសិកាស្នេហាជាតិ និងវិជ្ជាជីវៈ ក៏ជាកត្តាសំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិ ហើយការគាំទ្រដល់ដំណើរការអប់រំឱ្យឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព តាមរយៈការអនុវត្តផែនការ យុទ្ធសាស្ត្រវិស័យអប់រំ និងយុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា ដែលត្រូវធានាឱ្យការគ្រប់គ្រងអប់រំ ដើម្បីលើកកម្ពស់ភាពជាពលរដ្ឋមានគុណភាពនៅកម្ពុជា ដោយចាប់ផ្ដើមគិតគូរពីអនុវិស័យអប់រំកុមារតូច រហូតដល់កម្រិតឧត្តមសិក្សា ក្រោយឧត្តមសិក្សា ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ព្រមទាំងជួយគាំទ្រដល់ការងារអភិវឌ្ឍយុវជន និងការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡាផងដែរ។

លោកស្រីនាយិការ ក៏បានបញ្ជាក់ដែរថា ចំពោះវិស័យអប់រំសិក្សា នៅសាលាបឋមសិក្សាមុខនាគ នេះ មានសិស្សានុសិស្សចូលមកសិក្សាមានចំនួន ៣ ១៥៧នាក់ ស្រី ១ ៥៣៣នាក់ និងមានគ្រូបង្រៀនសរុប ៨៦នាក់ ស្រី ៦៦នាក់ ដែលមានថ្នាក់សរុប ៧៤ថ្នាក់។ ក្នុងនោះ ថ្នាក់ទី១ មាន ១២ថ្នាក់, ថ្នាក់ទី២ មាន ១២ថ្នាក់, ថ្នាក់ទី៣ មាន ១២ថ្នាក់ ,ថ្នាក់ទី៤ មាន ១០ថ្នាក់ ,ថ្នាក់ទី ៥ មាន ១០ថ្នាក់ ,ថ្នាក់ទី៦ មាន ១០ថ្នាក់ និង ថ្នាក់មត្តេយ្យសិក្សា ៨ថ្នាក់។

ឆ្លងតាមការប្រកួតទៅតាមវិញ្ញាសារ ដែលសាលាបានកំណត់រួចមក គណៈអធិបតីក៏បានធ្វើការប្រគល់ពានរង្វាន់ ជ័យលាភី ដល់សិស្សានុសិស្ស ដែលទទួលជ័យលាភីពីចំណាត់ថ្នាក់លេខ១ដល់លេខ៣ ទៅតាមវិញ្ញាសាររបស់គណៈកម្មការបានកំណត់៕

អត្ថបទ៖ គឿន វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​បុរស​ម្នាក់ ពាក់ព័ន្ធ​ករណី​យក​ពូថៅ​វាយ​​អតីត​ប្រពន្ធ និង​អតីត​ម្ដាយក្មេក នៅ​ស្រុក​កងមាស

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​ ក្រសួង​ប្រៃសណីយ៍ ចុះ​អនុស្សរណៈ​កិច្ច​សហប្រតិបត្តិការ​ដាក់​ឱ្យ​ប្រើ​ថ្នាល​ផ្ទៀងផ្ទាត់​ឯកសារ (verify.gov.kh) និង​ជំរុញ​ការ​ធ្វើ​បរិវត្ត​កម្ម​ឌីជីថល

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ឧកញ៉ា អ៊ឹង វណ្ណ​ម៉ៅ ក្លាយជា​ប្រធាន សភាពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ​ អាណត្តិ​ទី៣ លើក​ទី​១ ក្រោយពី​មានការ​បោះឆ្នោត​ពេញ​១​ថ្ងៃ

ព័ត៌មានជាតិ៦ ម៉ោង មុន

របាយការណ៍របស់សហជីព និងអង្គការសង្គមស៊ីវិលឯករាជ្យ ត្រូវតែមានលក្ខណៈវិទ្យាសាស្ត្រ មិនលំអៀង និងមានភាពជាតំណាងគ្រប់គ្រាន់

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ជួន ណារិន្ទ បញ្ជាឱ្យហៅគ្រូមន្តអាគមយកកាំភ្លើងពោះខ្លួនឯងមកសួរនាំ ទោះសាមីខ្លួនសុំទោសជាសាធារណៈ

សន្តិសុខសង្គម១៨ ម៉ោង មុន

អ្នកឧកញ៉ា ជា រតនា គាំទ្រការរិះគន់លើបុគ្គលជាឧកញ៉ាប្រព្រឹត្តខុសច្បាប់តែស្នើកុំរិះគន់ទៅលើគោរមងារ

សន្តិសុខសង្គម៩ ម៉ោង មុន

ព័ត៌មានបឋម! ជនមិនស្គាល់មុខចាក់សម្លាប់​យុវជនម្នាក់នៅផ្ទះជួលជាន់ទី៣

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការវាយប្រហារភេរវកម្មបណ្តាក់គ្នាដ៏រន្ធត់នៅរុស្ស៊ី ផ្តាច់ជីវិតមនុស្សរាប់សិបនាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ជួន ណារិន្ទ បញ្ជាឱ្យហៅគ្រូមន្តអាគមយកកាំភ្លើងពោះខ្លួនឯងមកសួរនាំ ទោះសាមីខ្លួនសុំទោសជាសាធារណៈ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ធម្មយាត្រា Hajj ក្រោមកម្តៅថ្ងៃជិត ៥២អង្សា, មនុស្សស្លាប់កើនដល់ជាង ១ ៣០០នាក់

Sokha Hotels

ព័ត៌មានពេញនិយម