Connect with us

កីឡា

ក្រោយក្លាយជាប្រធានគុនខ្មែរ លោក ខូវ ឆាយ កាន់​តួនាទី៣ផ្នែកកីឡា

បានផុស

នៅ

លោក ខូវ ឆាយ បាន​ក្លាយ​ជា​ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​ក្នុង​អាណត្តិ​ទី​៧ បន្ទាប់​ពី​លោក​ទើប​​​ត្រូវ​បាន​តែង​តាំង​ជា​អនុប្រធាន​ទី១​បាន​ប៉ុន្មាន​ខែមុន ហើយ​នេះ​ជាការងារ​ទី​៣​ដែល​កាន់​ព័ន្ធ​នឹង​កីឡា។

ការ​ទទួល​តួនាទី​ជា​អនុប្រធាន​ទី១​នា​ប៉ុន្មាន​ខែ​កន្លង​ទៅ​ លោក ខូវ ឆាយ ទទួល​បាន​ការសរសើរ​ពី​មហា​ជន ជា​ពិសេស​អ្នក​​ចូល​ចិត្ត​កីឡា​ប្រដាល់​គុន​ខ្មែរ​។ លោក​តែង​តែ​ចេញ​មុខ​ដោះ​ស្រាយ និង​បក​ស្រាយ​នូវ​រាល់​បញ្ហា​អសកម្ម​ដែល​បាន​កើត​មាន​កន្លង​ក្នុង​​ពេល​លោក​កាន់​ជា​អនុប្រធាន​ទី១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ចេញ​មុខ​ដោះ​ស្រាយ និង​បក​ស្រាយ​ពន្យល់​ដល់​មហាជន​របស់​លោក​ខុស​ប្លែក​​នឹងលោក តែម ម៉ឺន ដែល​ជា​ប្រធាន​ច្រើន​អាណត្តិ។ អតីត​ប្រធាន​ច្រើនអាណត្តិ​កម្រ​ចេញ​មុខ​បក​ស្រាយជា​សាធារណៈ​ និង​ដោះ​ស្រាយ​ភ្លាម​​​ៗ​ណាស់។

ស្រប​ពេល​​​លោក តែម ម៉ឺន វ័យ​កាន់​ច្រើន ហើយ​លោក ខូវ ឆាយ ចេញ​មុខ​ដោះ​ស្រាយ​បាន​ល្អ និង​ទទួល​បាន​ការ​សរសើរ​ពី​មហា​ជន ពេល​នេះ​លោក​ត្រូវ​បាន​តែង​តាំង​ជា​ប្រធាន​ក្នុង​អាណត្តិ​ទី៧។ លោក​ចូល​កាន់​តំណែង​ចាប់​ពី​ពេល​នេះ​រហូត​ដល់​អាណត្តិ​ទី​៧​ពី​ឆ្នាំ​២០២១ ដល់​២០២៥ ដូច្នេះ​មាន​ន័យ​ថា លោក​ចូល​កាន់​នៅ​ពេល​អាណត្តិ​ទី​៧​មិន​ទាន់​ចប់។

ក្រៅ​ពី​តួនាទី​ថ្មី​នេះ លោក ខូវ ឆាយ ជា​អគ្គលេខាធិការ​ក្លិប​បាល់ទាត់​ក្រសួង​ការពារ​ជាតិ​ដែល​កំពុង​លេងក្នុង​ក្រប​ខណ្ឌ​លីគ​កំពូល​កម្ពុជា។ លោក​ក៏​ជា​នាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ដែល​​ត្រូវ​បាន​សម្តេច​តេជោ ហ៊ុន សែន អតីត​នាយក​រដ្ឋ​មន្ត្រី​បាន​ចេញ​អនុក្រឹត្យ​តែង​តាំងកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ​ដើម្បី​ជំនួសលោក តែម ម៉ឺន។

ចំណែក​លោក តែម ម៉ឺន អនុរដ្ឋ​លេខាធិការ​ក្រសួង​ការពារ​ជាតិ​ត្រូវ​បាន​តែង​តាំង​ជា​ប្រធាន​កិត្តិយស​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម៣ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម