Connect with us

ព័ត៌មានជាតិ

អ្នកវិភាគ​សង្គម និង​សហជីព មើលឃើញថា​ដំណោះស្រាយ​ដ៏​លឿន​រហ័ស​ចំពោះ​កម្មករ​រោងចក្រ អ​.​ជី បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល​អាណត្តិ​ទី​៧

បានផុស

នៅ

អ្នកវិភាគ​សង្គម និង​សហជីព​នៃ​រោងចក្រ​អ​.​ជី ហ៊្វូត​វែ​រ បានលើកឡើង ថា​ដំណោះស្រាយ​ដ៏​លឿន​រហ័ស​ចំពោះ​កម្មករ​រោងចក្រ អ​.​ជី ហ៊្វូ​ត​វែ​រ​ (​ខេ​ម​បូ​ឌា​) បានបង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល​អាណត្តិ​ទី​៧​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​បណ្ឌិត យ៉ង់ ពៅ អ្នកវិភាគ​សង្គម និង​ជា​អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​អះអាងថា ដំណោះស្រាយ​ដ៏​ឆាប់រហ័ស​ចំពោះ​កម្មក​រោងចក្រ អ​.​ជី ដែល​សម្របសម្រួល​ឱ្យ​បើកប្រាក់​ឈ្នួល​មុន​កាលកំណត់​នាពេលនេះ គឺជា​ការបង្ហាញ​ពី​ការយកចិត្តទុកដាក់​ដ​ល់កម្ម​ករ​របស់​រាជ​រដ្ឋាភិបាល​អាណត្តិ​ទី​៧​ដែល​ដឹកនាំ​ដោយ​សម្តេច​មហា​បរ​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​។

លោក​អះអាងថា «​ការដោះស្រាយ​បញ្ហា​ជូន​កម្មករ​ដ៏​ឆាប់រហ័ស​នាពេលនេះ បញ្ជាក់​ពី​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល​អាណ​ត្តិ​ទី​៧​។ ខ្ញុំ​សាទរ​យន្តការ​លឿន​រហ័ស​នេះ ហើយ​អបអរ​ទៅដល់​បងប្អូន​កម្មករ​ទាំងអស់​ដែល​ទទួលបាន​ប្រាក់​អត្ថប្រយោជន៍​(​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​)​នៅ​ជិត​ថ្ងៃ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ខាង​មុននេះ​»​។

​សម្រាប់​អ្នកវិភាគ​រូបនេះ ដំណោះស្រាយ​លឿន​នេះ បង្ហាញ​ពី​សមត្ថភាព​របស់​រាជ​រដ្ឋាភិបាល​អាណា​ត្តិ​ទី​៧​ចំពោះ​ដំណោះស្រាយ​ដ៏​មាន​ប្រសិទ្ធភាព ខណៈ​សេដ្ឋកិច្ច​សកល​ក៏​កំពុង​ជួប​បញ្ហា​ផ្សេងៗ​។ លោក​ជឿជាក់ថា រាជរដ្ឋាភិបាល នឹង​បន្ត​យន្តការ​ដោះស្រាយ​រហ័ស​បែ​ប​នេះ​បន្តទៀត​បើទោះបី​ក្នុងករណី​ណាក៏ដោយ​ដើម្បី​បម្រើ​ដល់​ផលប្រយោជន៍​កម្មករ​។

​ទន្ទឹមនឹងនេះ អនុប្រធាន​សហជីព​ខ្មែរ​CUF​នៃ​រោងចក្រ អ​.​ជី ហ៊្វូ​ត​វែ​រ លោកស្រី និល ខេន លើកឡើងថា ៖«​ក្នុងនាម​ជា​សហជីព​មួយរូប​នៅ​រោងចក្រ​នេះ (​រោងចក្រ អ​.​ជី ហ៊្វូ​ត​វែ​រ​) ខ្ញុំ​សូម​អរគុណ​ទៅដល់​រាជរដ្ឋាភិបាល ក្រសួង​ការងារ និង​ថៅកែ​រោងចក្រ ដែល​បាន​ខិតខំ​បំពេញការងារ ធ្វើ​យ៉ាងខ្លាំង​ឱ្យ​កម្មករ​របស់​យើងទាំងអស់គ្នា ទទួលបាន​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ផ្សេងៗ​ទៀត​មុន​ពេលវេលា​»​។

​លោកស្រី​បាន​គូសបញ្ជាក់ថា ការធ្វើការ​យ៉ាង​ឆាប់រហ័ស​ពី​សំណាក់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា​លើ​ការសម្របសម្រួល​ជាមួយ​ថៅកែ​រោងចក្រ​ក្នុង​ពេលនេះ បង្ហាញឱ្យឃើញ​ពី​ការយកចិត្តទុកដាក់​ម​កលើ​សុខទុក្ខ​របស់​បងប្អូន​កម្មករ​។

​គូសបញ្ជាក់​ផងដែរ នៅ​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០២៤ នេះ​កម្មករ​នៃ​រោងចក្រ​អ​.​ជី ហ៊្វូ​ត​វែ​រ​ (​ខេ​ម​បូ​ឌា​) ឯ​.​ក (R.G FOOTWEAR (CAMBODIA) CO., LTD.) ជាច្រើន​លើសលុប​បានមក​ទទួល​ការបើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ផ្សេងៗ បន្ទាប់ពី​រោងចក្រ​មួយ​នេះ ត្រូវបាន​ឆេះ​រង​ការខូចខាត​ទាំងស្រុង​កាលពីពេល​ថ្មីៗ​នេះ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ២ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៣ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ទ្រព្យសម្បត្តិមហាសេដ្ឋីពិភពលោក កើនដល់ ១៥ ទ្រីលាន​ដុល្លារ​ក្នុងឆ្នាំ ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

ការស្រាវជ្រាវនៅឧទ្យានជាតិ​វីរៈជ័យ ប្រទះ​រកឃើញ​ឈ្លូសយក្ស ប្រភេទសត្វ​ជិតផុតពូជនៅ​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម