ព័ត៌មានអន្ដរជាតិ
វៀតណាម កំពុងភ័យព្រួយចំពោះភាពតានតឹងនៅសមុទ្រចិនខាងត្បូង
ប្រទេសវៀតណាមបានសម្តែងក្ដីព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងភាពតានតឹងនៅសមុទ្រចិនខាងត្បូង បន្ទាប់ពីមានការប៉ះទង្គិចគ្នាចុងក្រោយរវាងហ្វីលីពីន និងចិន ខណៈវៀតណាមក៏កំពុងទាមទារចំំណែកមួយចំនួនក្នុងដែនទឹកមួយនេះផងដែរ ។ នេះបើយោងតាមការចេញផ្សាយដោយទូរទស្សន៍ជប៉ុន NHK កាលពីថ្ងៃទី៣០ ខែមីនាកន្លងទៅ ។
អ្នកនាំពាក្យស្ដីទីរបស់ក្រសួងការបរទេសវៀតណាមលោក Nguyen Duc Thang បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយថា វៀតណាមអំពាវនាវឲ្យភាគីពាក់ព័ន្ធមានការអត់ធ្មត់ រក្សាភាពស្ងៀមស្ងាត់ ជួយរក្សាសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅសមុទ្រចិនខាងត្បូង ក៏ដូចជាការអំពាវនាវឲ្យភាគីទាំងពីរដោះស្រាយជម្លោះដោយសន្តិវិធី ។
ការលើកឡើងរបស់អ្នកនាំពាក្យស្ដីទីក្រសួងការបរទេសវៀតណាមកើតមានឡើង ស្របពេលដែលការប៉ះទង្គិចគ្នារវាងទីក្រុងប៉េកាំង និងទីក្រុងម៉ានីល ត្រូវបានគេមើលឃើញថា នឹងប៉ះពាល់ដល់កិច្ចពិភាក្សាក្នុងចំណោមប្រទេសក្នុងតំបន់ ស្តីពីការបង្កើតសន្តិភាពនៅដែនសមុទ្រ ។
រដ្ឋាភិបាលទីក្រុងហាណូយក៏មានជម្លោះដែនទឹកជាមួយចិនផងដែរ ខណៈដែលទីក្រុងប៉េកាំងទាមទារស្ទើរតែទាំងអស់នៃសមុទ្រចិនខាងត្បូង ។ តែបើយោងតាមក្រុមអ្នកសង្កេតការណ៍បានឲ្យដឹងថា វៀតណាមចង់បញ្ចៀសការលូកដៃក្នុងជម្លោះជាមួយចិន ស្របពេលដែលវៀតណាមក៏រក្សាការទាមទារអធិបតេយ្យភាពរបស់ខ្លួននៅក្នុងដែនទឹកនេះផងដែរ ។
គួររំឭកថា ចិន និងហ្វីលីពីនតែងតែប៉ះគ្នាជាញឹកញាប់ ជាពិសេសរឿងហេតុកើតឡើងកាលពីសប្ដាហ៍មុននៅជិតតំបន់ប៉ប្រះទឹក Second Thomas Shoal ដែលនាវាឆ្មាំសមុទ្រចិនបានប្រើកាណុងបាញ់ទឹកទៅលើនាវាផ្គត់ផ្គង់ហ្វីលីពីនបណ្តាលឲ្យខូចខាត និងរបួសនាវិក ៣ នាក់ ខណៈហេតុការណ៍នេះហើយទើបបង្កឲ្យជម្លោះនៅសមុទ្រចិនខាងត្បូងកាន់តែក្ដៅគគុក ៕
អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា