ព័ត៌មានជាតិ
មេការចិនប្រាប់ថា ឆ្នាំក្រោយស្ពានឆ្លងទន្លេខេត្តក្រចេះនឹងរួចរាល់
ដំណើរការសាងសង់ស្ពានឆ្លងទន្លេនៅខេត្តក្រចេះ សម្រេចបានជាង ៣០% គិតត្រឹមខែមីនា ឆ្នាំ ២០២៤។
ខណៈដែលក្រុមការងារកម្ពុជាថ្មីចុះទៅពិនិត្យការដ្ឋានស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះដែលកំពុងសម្រុកស្ថាបនានៅព្រឹកមិញនេះ មេការចិនឈ្មោះ នាវ ដែលអាចនិយាយភាសាខ្មែរបានតិចតួចប្រាប់ថា យ៉ាងយូរឆ្នាំក្រោយនឹងរួចរាល់។

មេការចិនរូបនេះប្រាប់ថា បច្ចុប្បន្នក្រុមការងារកំពុងសម្រុកធ្វើគ្រឹះស្ពានដែលបញ្ចប់បានជាច្រើនភាគរយ។
ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះមានប្រវែង ១៧៦១ ម៉ែត្រ មានទទឹង ១៣.៥០ ម៉ែត្រ ដោយត្រើយខាងកើតស្ថិតនៅត្រង់ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិចស្ថិតនៅត្រង់ភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ។
ជាកស្តែងនេះ យើងអាចមើលឃើញសរសរគ្រឹះស្ពានកំពុងសង់តម្រៀបគ្នាជាជួរខ្ពស់ៗ លេចបណ្តែតពេញផ្ទៃទឹកទនេ្ល។
នៅក្នុងការដ្ឋានក៏មានកម្មកររាប់សិបនាក់កំពុងបំពេញការងារយ៉ាងមមាញឹក ដែលកម្មករខ្លះមកពីខេត្តឆ្ងាយនិងខ្លះទៀតនៅក្នុងខេត្តក្រចេះតែម្តង។

កម្មករម្នាក់ឈ្មោះ រដ្ឋា ដែលមានស្រុកកំណើតនៅភូមិស្រែអំពិល ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលធ្វើការផ្នែកពត់ពុម្ពគ្រឹះស្ពានប្រាប់ថា ការងារនេះលោកអាចទទួលបានប្រាក់ចំណូលប្រហែល ១២ ដុល្លារក្នុងមួយថ្ងៃ និងប្រាក់ថែមម៉ោងផ្សេងទៀត។ កម្មកររូបនេះអះអាងថា ក្រោយដំណើរសាងសង់បានជាងមួយឆ្នាំ បើតាមលទ្ធផលអាចនឹងរួចរាល់មុនផែនការកំណត់។
ពលរដ្ឋម្នាក់ឈ្មោះ ណាត រស់នៅភូមិបុកទឹក ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ សម្តែងក្តីរីករាយខណៈបានឃើញរូបរាងស្ពានជាបណ្តើរៗ ដែលជាសមិទ្ធផលជាប្រវត្តិសាស្រ្តសម្រាប់ពលរដ្ឋខេត្តក្រចេះ។
ពលរដ្ឋរូបនេះដែលមានលំនៅដ្ឋាននៅក្បែរការដ្ឋានស្ពាន ទោះបីរងសំឡេងបុកគ្រឹះរំខានតែនៅតែសប្បាយចិត្តមិនត្អូញត្អែរទេព្រោះគិតថា ត្រឹមតែ ១ ឆ្នាំទៀតនឹងបានស្ពានឆ្លងងាយស្រួលធ្វើដំណើរទៅមក។
បើតាមមេការជនជាតិចិន ក្នុងគម្រោងក្រៅពីសាងសង់ស្ពាន ក៏ត្រូវស្ថាបនាផ្លូវតភ្ជាប់ចេញពីរង្វង់មូលគល់ស្ពានជាង ១០ គីឡូម៉ែត្រថែមទៀត៕
អត្ថបទ៖ លី រតនា

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?