ជីវិតកម្សាន្ដ
Ice បើកចំហទុក្ខលំបាកគ្រួសារថា ប្រៀបដូចរស់នៅក្នុងផ្ទះត្រូវភ្លើងឆេះជាង១០ឆ្នាំ
កាលពីថ្ងៃទី ៣១ខែមីនា នេះជាលើកទីមួយហើយដែល Ice Preechaya បើកទម្លាយប្រាប់ពីរឿងរ៉ាវគ្រួសាររបស់នាងទាំងអស់ ដោយបង្ហើបថា កាលពី១០ឆ្នាំមុន នាងរស់នៅទាំងទុក្ខវេទនា ប្រៀបដូចជាស្ថិតក្នុងផ្ទះត្រូវភ្លើងឆេះគ្មានពេលណាចប់ឡើយ។
ទន្ទឹមនោះទៀតដែរ ទស្សនិកជនជាច្រើនបានដឹងស្រាប់ហើយថា តារាសម្ដែងស្រីរូបនេះកំពុងជួបបញ្ហាជីវិតធ្ងន់ធ្ងរ រហូតដល់នាងបង្ហោះសារត្អូញត្អែរពីគ្រួសារ និងមនុស្សជាទីស្រលាញ់ នៅលើ Instagram ផ្ទាល់ខ្លួន។ បើទោះបីជាវាហាក់ដូចជាស្ថានភាពដ៏អាក្រក់បំផុតបានកន្លងផុតទៅហើយក៏ដោយ។ ប៉ុន្តែនាងមិនដែលចេញមកប្រាប់ពីការពិតនិងរឿងរ៉ាវពិតយ៉ាងណាទេ។
ទើបតែចុងខែមីនា តារាសម្ដែង Ice Preechaya បានសម្រេចចិត្តបើកចំហការពិតជាមួយ Namcha Chiranat Yusanon ក្នុងកម្មវិធី Chajai Sharing EP.14 ក្នុង EP ដែលមានឈ្មោះថា Ice Preechaya ពីមុន បានស្លាប់អស់រយៈពេល ១០ ឆ្នាំ ហើយឥឡូវនេះនាងបានកើតជាថ្មី។ ក្នុងកម្មវិធីនាងបានលាតត្រដាងពីព្យុះដ៏ធំមួយក្នុងជីវិតដែលទើបតែកើតឡើង មុននឹងត្រឡប់ទៅប្រាប់ដើមកំណើតនៃរឿងទាំងមូល។
តារាស្រីវ័យក្មេងរូបនេះ បានបើកចំហប្រាប់អំពីព្រឹត្តិការណ៍ទាំងអស់ដែលបានកើតឡើងថា ត្រូវវិលត្រឡប់ទៅវិញកាលពីជាង ១០ឆ្នាំមុន ហើយគ្រប់ផ្ទះមានបញ្ហា ផ្ទះរបស់នាងក៏ដូចគ្នាដែរ។ ទោះបីជា Ice ត្រូវស្រឡាញ់ដោយឪពុកនិងម្តាយ ប៉ុន្តែគ្មានឪពុកម្ដាយណាមានពេលបង្រៀនពីរបៀបចិញ្ចឹមកូនឲ្យបានត្រឹមត្រូវទេ។ ប៉ុន្តែឪពុកម្តាយ Ice បានបង្រៀនដោយក្តីស្រឡាញ់ ក្នុងការចិញ្ចឹមកូនល្អបំផុត។ ជាធម្មតា ក្នុងគ្រួសារតែងតែមានរឿងរ៉ាវឈ្លោះប្រកែកគ្នា គឺជារឿងធម្មតា សំខាន់ការយល់ចិត្តគ្នាប៉ុណ្ណោះ។ Ice ពេលនោះបានជួបទុក្ខលំបាក ពេលឪពុកបានលាចាកលោក ប្រហែល ៥-៦ ឆ្នាំមុន នាងត្រូវរស់នៅដូចស្លាប់អាចថាស្លាប់ចាប់តាំងពីនោះមកហើយ។
យ៉ាងណាក៏ដោយ ក្រោយមកទៀត Ice ប្រែជាមនុស្សអត់ធ្មត់ខ្លាំង ថ្វីបើមាត់ប្រាប់ថាមិនអីទេ ប៉ុន្តែខាងក្នុងចិត្តហត់ខ្លាំងហើយខាងក្នុងស្លាប់បាត់ទៅហើយ មានតែជីវិតនៅខាងក្រៅប៉ុណ្ណោះ. ផ្ទះរបស់ Ice នាពេលនោះ ប្រៀបដូចជាស្ថិតក្នុងស្ថានភាពផ្ទះកំពុងឆេះ ហើយរស់នៅទាំងទុកវេទនាជាមួយគ្រួសារ។
ពេលនោះពិធីការនីបានចោទសួរថា៖ តើត្រូវចំណាយពេលប៉ុន្មានឆ្នាំ ដើម្បីរស់នៅក្នុងផ្ទះដែលឆេះនោះ? Ice ឆ្លើយដោយស្មោះត្រង់ថា អស់រយៈពេល១០ ឆ្នាំមកហើយខ្ញុំមិនដែលចេញពីភ្លើងទេ។ ទោះបីជាវាហាក់បីដូចជាគ្រួសារមួយ ដែលស្រលាញ់គ្នាល្អ មានភាពកក់ក្តៅ អ្វីគ្រប់យ៉ាងគឺល្អឥតខ្ចោះ។ ប៉ុន្តែការពិតគឺយើងដឹងច្បាស់ថាវាយ៉ាងម៉េច។ អ្វីដែលត្រូវបានបង្ហាញមិនមែនជាក្លែងក្លាយទេ ប៉ុន្តែយើងចង់បានរបស់ទាំងនោះ។
ជាចុងក្រោយ តារាសម្ដែងស្រី Ice បានផ្ដល់សារចុងក្រោយទៅកាន់គ្រួសារថា Ice ដឹងថា ម៉ាក់និងប៉ាស្រលាញ់ Ice ខ្លាំងណាស់ អរគុណខ្លាំងណាស់ដែលធ្វើឲ្យ Ice កើតមក។ បើទោះជាជួបព្យុះភ្លៀងយ៉ាងណាក៏ដោយ តែ Ice នៅតែសប្បាយចិត្ត ហើយបើអាចជ្រើសបាន Ice នៅតែជ្រើសរើសឪពុកម្តាយដដែល។ ព្រោះពួកគាត់នៅតែជាគ្រួសារដ៏ល្អបំផុតមួយ មិនអាចខ្វះបាន និងធ្វើឲ្យនាងដឹងថាគ្មានអ្នកណាល្អជាងគញរួសារយើងទេ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ស្ទីលប្រារព្ធខួបកំណើតគម្រប់ ២៧ ឆ្នាំរបស់ Lisa ស្អាតប្លែក ខុសមុនឆ្ងាយ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ