Connect with us

ព័ត៌មានជាតិ

រមណីដ្ឋានភ្នំសំពៅ នឹង​រៀបចំ​​​បន្ថែម​​បង្កើន​ទាក់ទាញទេសចរឲ្យប្លែកអារម្មណ៍

បានផុស

នៅ

ដើម្បីជំរុញកំណើនភ្ញៀវកាន់តែ​មាន​សន្ទុះមកទស្សនាហ្វូងទ័ពសត្វប្រចៀវ​នៅ​​តំបន់រមណីយដ្ឋានភ្នំសំពៅ ខាងមន្ទីរទេសចរណ៍​ខេត្ត​បាត់ដំបង​នឹង​រៀបចំរមណីយដ្ឋានគោលដៅទេសចរណ៍​សំខាន់នេះ​​ បង្កើន​សក្តានុពលទាក់ទាញ​ទេសចរ​ច្រើន​ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង​បានឲ្យដឹងថា ការត្រៀមរៀបចំរមណីយដ្ឋានភ្នំសំពៅបន្ថែមនេះ ក្នុងនោះមានដូចជា ផ្សាររាត្រី វិថី​ទេសចរណ៍ ដោយចាប់ផ្តើមពី​ក្លោងទ្វារចូលរហូតដល់ល្អាងប្រចៀវតែម្តង និង​អនុញ្ញាតិ​ឲ្យ​ប្រជាពលរដ្ឋដែល​ជាអាជីវករលក់ដូរនៅតាមវិថីរហូតដល់ទីតាំងល្អាងរាល់​ផលិតផល​ថ្មីៗ​ ដែលជាស្នាដៃខ្មែរ និង ម្ហូបអាហារ វត្ថុអនុស្សាវរីយជាដើម។

ការលក់ដូររបស់អាជីវករ​នៅតាមវិថីទេសចរណ៍ដែលគ្រោងនឹងសាងសង់នេះ មិន​តម្រូវ​ឲ្យអ្នកលក់ត្រូវតែមានកៅអីនោះទេ គឺខាងមន្ទីរនឹងជួយរៀបចំកៅអីផ្តល់ជូនដល់ភ្ញៀវសម្រាប់​អង្គុយ​ដោយមិនគិតថ្លៃ។

បើតាមមន្រ្តីទេសចរណ៍ នេះជាសមិទ្ធិផលថ្មីមួយសម្រាប់រមនីយដ្ឋានភ្នំសំពៅក្នុងឆ្នាំ២០២៤ ដែល​នឹងបានលើក​កម្ពស់​ទាំងវិស័យទេសចរណ៍ ទាំងសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋរស់នៅក្បែរតំបន់នោះ។

កញ្ញា ស្រីមុំ ជាអាជីវករលក់ដូរនៅតំបន់រមនីយដ្ឋានភ្នំសំពៅបានលើកឡើងថា “បើសិនជាខាងមន្ទីរបានរៀបចំបន្ថែម ខ្ញុំគិតថា ភ្ញៀវ​បរទេស​នឹងមកកាន់តែច្រើន ហើយការលក់ដូរខ្ញុំ ក៏ដូចជាអ្នកផ្សេងពិតជាសប្បាយកចិត្ត ហើយ​មាន​ទឹកចិត្ត​កាន់តែខ្លាំង ក្នុងការលក់ដូរដើម្បីទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ មិនពិបាកចាក​ចេញទៅរកលុយ​ឆ្ងាយពី ភូមិស្រុកកំណើត “។

បើទោះបីយ៉ាងណា ដើម្បីរក្សាតម្លៃនិងទម្លាប់ប្រពៃណីខ្មែរ ដើម្បីបង្ហាញដល់ភ្ញៀវបរទេសឲ្យ​កាន់តែប្រសើរ​ឡើង លោក ហម អរុណ បានផ្តាំផ្ញើដល់បងប្អូន អាជីវករនៅតំបន់រមនីយដ្ឋាន​ភ្នំ​សំពៅ ក៏ដូចជារមនីយដ្ឋាននានាឲ្យរក្សាភាពថ្លៃថ្នូរជាមួយភ្ញៀវទាំង ក្នុងនិងក្រៅស្រុក ក្នុងនោះ​មាន​ដូចជា ការរាក់ទាក់ សម្តីពិរោះ តម្លៃទំនិញកុំហួសហេតុ ដែលទាំងនេះក៏ជាកត្តាដ៏សំខាន់មួយ ផ្នែក​ដែល​អាចជួយក្នុងការទាញកំណើនភ្ញៀវផងដែរ នឹងឲ្យពិភពលោកបាន​ដឹងអំពីទម្លាប់ប្រពៃណី​ដ៏ទន់ភ្លន់របស់ប្រជាជាតិ កម្ពុជាយើងកាន់តែប្រសើឡើងថែមទៀត។

លោកបានគួសបញ្ជាក់ថា ការរៀបចំរមនីយដ្ឋានបន្ថែមនៅតំបន់រមនីយដ្ឋានសំពៅនេះ ដោយ​លោក​មើលឃើញថា តំបន់ មួយនេះដើរតួយ៉ាងសំខាន់​មួយក្នុងចំណោម​រមនីយដ្ឋាននានា​ក្នុង​ខេត្តលើវិស័យទេសចរណ៍ ក្នុងការទាក់ទាញកំណើនភ្ញៀវទេសចរ​គួឲ្យកត់សម្គាល់រហូត​មកដល់​បច្ចុប្បន្ននេះ តាមរយះសក្តានុពលមានស្រាប់ ទើបខាងមន្ទីរគ្រោងរៀបចំរមនីយដ្ឋានបន្ថែម​កុំឲ្យភ្ញៀវមក​ទស្សនាកម្សាន្តមានអារម្ភដដែលៗមិនប្លែកអារម្មណ៍ ហើយលោកសង្ឃឹមថា កំណើនភ្ញៀវជាតិ​អន្តរជាតិនឹងកើនឡើងតាមការរំពឹងទុក ក្រោយការសាងសង់រួចរាល់។

លោកថា រយះពេលកំណត់នៃការសាងសង់នេះ គឺខាងមន្ទីររងចាំគោលការណ៍ពីខេត្តសិន និង​ការរៀបចំ​សាងសង់រមនីយដ្ឋានបន្ថែមនេះ ធ្វើឡើងតាមរយះថវិការអភិវឌ្ឍន៍រមនីយដ្ឋាន៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សង្រ្គាមពាណិជ្ជកម្មចិន​-អាមេរិក
ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

ពន្ធសងសឹករបស់​ចិន​ អាច​ធ្វើឱ្យ​ការនាំចេញ​ប្រេងអាមេរិកធ្លាក់ចុះ

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

លោក ណេតាន់យ៉ាហ៊ូ សរសើរលោក ត្រាំ លើ​គម្រោង​​យកជនជាតិ​ប៉ាឡេស្ទីន​ចេញ​ពី​ហ្គាហ្សា

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

ស្ករគ្រាប់និងនំចំណីផុតកំណត់ ចាក់ចោលគរដូចភ្នំ នៅតាមផ្លូវ ក្នុងទីក្រុងហាណូយ 

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៦ នាទីutes មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៨ នាទីutes មុន

រដ្ឋមន្ត្រីក្រសួងធនធានទឹក ប្រាប់ពលរដ្ឋខេត្តតាកែវឱ្យប្រើប្រាស់ទឹកសន្សំសំចៃ ជៀសវាងខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម