ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌប្ញស្សីកែវ ឆ្លើយតបចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ប៉ះពាល់ដល់រដ្ឋបាលខណ្ឌ
រដ្ឋបាលខណ្ឌប្ញស្សីកែវ បានសម្តែងនូវការសោកស្តាយជាខ្លាំងចំពោះការលើកឡើងនៅលើបណ្តាញសង្គម Facebook កាលពីថ្មីៗនេះ ដោយមានគេហទំព័រ-គណនីឈ្មោះ San Prum និងនៅលើបណ្តាញសង្គម TikTok គណនី ឈ្មោះ Phan Sophirak ដែលបានផ្សព្វផ្សាយនូវ ព័ត៌មានមិនពិត មិនមានតុល្យភាព ប្រើប្រាស់ប្រភពព័ត៌មានតែម្ខាង ថាលោកនាយករដ្ឋបាលខណ្ឌឫស្សីកែវ ពុករលួយស៊ីសំណូក។

ការផ្សាយខាងលើក្នុងន័យមូលបង្ខូចធ្វើឲ្យសាធារណៈមតិមានការភាន់ច្រឡំ ប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ លោក លឹម សាម៉ីឌី នាយករដ្ឋបាលសាលាខណ្ឌប្ញស្សីកែវ។
ជុំវិញបញ្ហានេះ រដ្ឋបាលខណ្ឌប្ញស្សីកែវបានបញ្ជាក់ថា រូបភាពដែលម្ចាស់គណនីទាំងពីរបានយកទៅធ្វើការផ្សព្វផ្សាយខាងលើ ជាសកម្មភាពការងាររបស់រដ្ឋបាលខណ្ឌ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ ដែលក្រុមការងាររដ្ឋបាលខណ្ឌឫស្សីកែវ បានចុះអនុវត្តវិធានការរដ្ឋបាល ដកហូតសម្ភារៈសំណង់ រឹងមាំមួយកន្លែង (សាងសង់ដោយគ្មានលិខិតអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច) របស់ឈ្មោះ បាន ម៉េងទូច ដែលលបលួចសាងសង់ ទាំងយប់ទាំងថ្ងៃ រំលោភលើដីឡូតិ៍បម្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញ រំលោភបិទកំណាត់ផ្លូវសាធារណៈលេខ១៧០៩ និងដីគម្រោងសួនច្បារ ក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ដែលកន្លងមករដ្ឋបាលខណ្ឌ បានចុះហាមឃាត់ និងបានចេញសេចក្តីជូនដំណឹងឲ្យបញ្ឈប់ការសាងសង់ និងរុះរើចេញវិញចំនួន ០២លើក ស្ថិតនៅភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលដឹកនាំ និងអនុវត្តដោយ លោក លឹម សាម៉ីឌី នាយករដ្ឋបាលសាលាខណ្ឌឫស្សីកែវ ក្រោមការបញ្ជា ផ្ទាល់ពីលោក ឯក ឃុនឡើន អតីតអភិបាលខណ្ឌឫស្សីកែវ បច្ចុប្បន្នជា អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ។

ទីតាំងសាងសង់នេះក៏មានពាក្យបណ្តឹងពីប្រជាពលរដ្ឋ ដែលជាម្ចាស់ដីឡូតិ៍ចំនួន ០៥ ទីតាំង ដែលប្រើប្រាស់ផ្លូវនេះ ស្នើសុំមក រដ្ឋបាលខណ្ឌ “អន្តរាគមន៍ចុះរុះរើសំណង់តូប ខ្ទមទ្រូងមាន់របងស័ង្កសី និងគ្រឹះបេតុងសំណង់ផ្ទះល្វែង ដែលបានរំលោភលើផ្លូវសាធារណៈលេខ១៧០៩ និងដីគម្រោងសួនច្បារក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ស្ថិតនៅភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ និងចាត់វិធានការផ្លូវច្បាប់លើបុគ្គលឈ្មោះ បាន ម៉េងខូចនិងបក្សពួក”។
ពាក់ព័ន្ធបញ្ហានេះ នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤នេះ ម្ចាស់ហ្វេសប៊ុកឈ្មោះ San Prum បានផ្សព្វផ្សាយកែតម្រូវ និងសូមអភ័យទោស ចំពោះ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឬស្សីកែវ ចំពោះការផ្សាយមិនសមរម្យ កន្លងមកដែលនាំឲ្យប៉ះពាល់កិត្តិយស រដ្ឋបាលខណ្ឌ៕
ដោយ៖ ស្រីរ័ត្ន




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ