Connect with us

ព័ត៌មានអន្ដរជាតិ

តុលាការឧក្រិដ្ឋកម្មទីក្រុងបាងកក កាត់ទោសមនុស្សជិត ៧០នាក់ពាក់ព័ន្ធនឹងការតវ៉ាដ៏ធំ កាលពីឆ្នាំ ២០០៨

បានផុស

នៅ

តុលាការថៃកាលពីថ្ងៃសុក្រ បានកាត់ទោសមនុស្សជិត ៧០នាក់ ពីបទចោទប្រកាន់ទាំងអស់ ពាក់ព័ន្ធនឹងការតវ៉ាដ៏ធំ ដែលបានបិទអាកាសយានដ្ឋានពីររបស់ទីក្រុងបាងកក កាលពីឆ្នាំ ២០០៨ អស់រយៈពេលប្រហែល ១០ ថ្ងៃ។

យោងតាមការផ្សាយរបស់សារព័ត៌មាន Khaosod នៅថ្ងៃសៅរ៍នេះបានឱ្យដឹងថា សេចក្តីសម្រេចរបស់តុលាការឧក្រិដ្ឋកម្មទីក្រុងបាងកកគឺជាលើកទីពីរហើយក្នុងឆ្នាំនេះ ដោយបានរកឃើញថា ក្រុមបាតុករមួយចំនួនដែលប្រឆាំងនឹងរដ្ឋាភិបាលដឹកនាំដោយសម្ព័ន្ធមិត្តរបស់អតីតនាយករដ្ឋមន្ត្រី លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា មិនបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌធ្ងន់ធ្ងរនៅក្នុងសកម្មភាពរបស់ពួកគេឡើយ។ ហើយតុលាការបានសម្រេចកាលពីថ្ងៃសុក្រថា ការតវ៉ានៅអាកាសយានដ្ឋានត្រូវបានការពារនៅក្រោមរដ្ឋធម្មនុញ្ញ ដោយសារតែក្រុមអ្នកតវ៉ាមិនមានអាវុធ នេះបើតាមការផ្សាយជាសាធារណៈ Thai PBS និងកាសែតថៃរ៉ាត់។

រូបថត÷ Khaosod
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញសម្រាប់ មនុស្ស ៦៧នាក់នៅក្នុងសំណុំរឿងកាលពីថ្ងៃសុក្រ ត្រូវបានតុលាការចោទប្រកាន់ជារួម ក្នុងនោះរួមទាំងការបះបោរ និងអំពើភេរវកម្មដែលនាំឱ្យមានការកាត់ទោសប្រហារជីវិត។

សូមជម្រាបជូនថា ជនជាប់ចោទរាប់សិបនាក់ដែលពាក់ព័ន្ធនឹងការតវ៉ានៅអាកាសយានដ្ឋានឆ្នាំ ២០០៨ ត្រូវបានបែងចែកជាពីរក្រុម ហើយត្រូវបានចោទប្រកាន់ក្នុងឆ្នាំ ២០១៣ ។ ក្រុមទីមួយត្រូវបានដោះលែងកាលពីខែមករា ឆ្នាំ ២០២៤ ហើយក្នុងនោះមានមនុស្សប្រហែល ១០នាក់ត្រូវបានពិន័យជាប្រាក់ចំនួន ២០.០០០០ បាត (៥៥០ ដុល្លារ) សម្រាប់ការរំលោភលើក្រឹត្យបន្ទាន់មួយដែលបានហាមឃាត់ការប្រមូលផ្ដុំជាសាធារណៈ ។

ជាមួយគ្នានេះសម្រាប់ក្រុមបាតុករ អាវលឿង ដែលគេស្គាល់ថាជាក្រុមបង្ហាញពីភាពស្មោះត្រង់ចំពោះរាជានិយមថៃ បានកាន់កាប់ព្រលានយន្តហោះដុនមឿង និងសុវណ្ណភូមិ។ ពួកគេបានទាមទារឱ្យមានការលាលែងពីតំណែងរបស់រដ្ឋាភិបាលដែលស្មោះត្រង់នឹងលោកថាក់ស៊ីន ដែលត្រូវបានបណ្តេញចេញពីអំណាចដោយរដ្ឋប្រហារយោធាឆ្នាំ ២០០៦ បន្ទាប់ពីការតវ៉ារបស់ក្រុមអាវលឿងដ៏ធំ ដោយចោទប្រកាន់គាត់(លោក ថាក់ស៊ីន) ពីបទពុករលួយ និងការមិនគោរពរបបរាជានិយម។ កាលនោះក្រុមបាតុករបានបិទប្រតិបត្តិការព្រលានយន្តហោះ និងបានផ្គើននឹងដីកាអំពាវនាវឱ្យពួកគេចាកចេញ។ ការឡោមព័ទ្ធបានបញ្ចប់ បន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការបានបង្ខំ នាយករដ្ឋមន្ត្រី Somchai Wongsawat ដែលជាប្អូនថ្លៃរបស់លោកថាក់ស៊ីន ចេញពីតំណែង។

ក្នុងឆ្នាំ ២០១១ តុលាការរដ្ឋប្បវេណីបានបញ្ជាឱ្យមេដឹកនាំក្រុមនេះបង់ប្រាក់ចំនួន ៥២២លានបាត (១៤.៧ លានដុល្លារ) ជាការខូចខាតដល់អាជ្ញាធរអាកាសយានដ្ឋានរដ្ឋ ៕

ប្រែសម្រួលដោយ÷ ប៉ោ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៥ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៥ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៦ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម