Connect with us

ព័ត៌មានជាតិ

ក្រុមប្រឹក្សាខណ្ឌឫស្សីកែវ ជំរុញឱ្យអាជ្ញាធរបន្តផ្តល់សេវាសាធារណៈជូនពលរដ្ឋឱ្យបានរហ័សប្រកបដោយប្រសិទ្ធភាព

បានផុស

នៅ

ប្រធានក្រុមប្រឹក្សាខណ្ឌ បានផ្ដល់ការជំរុញដល់រដ្ឋបាលខណ្ឌ និងសង្កាត់ទាំង៧ នៃខណ្ឌឫស្សីកែវ បន្តយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋឱ្យបានរហ័សប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋដែលកាន់តែមានការកើនឡើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការជំរុញរបស់លោកប្រធានក្រុមប្រឹក្សាខណ្ឌ ទៅកាន់រដ្ឋបាលខណ្ឌបែបនេះ ធ្វើឡើងនៅក្នុងកិច្ច​ប្រជុំ​សាមញ្ញ​លើកទី៥៨​ អាណត្តិទី៣ របស់​ក្រុមប្រឹក្សា​ខណ្ឌប្ញស្សីកែវ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ក្រោមវត្តមានដឹកនាំដោយលោក ជុំ បាយ័នវិបុល ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ។ កិច្ចប្រជុំនេះ ក៏មានវត្តមានចូលរួមពីសំណាក់សមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ តំណាងអធិការនគរបាលខណ្ឌ តំណាងលោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ អភិបាលរងខណ្ឌ គណៈនាយករដ្ឋបាលខណ្ឌ ប្រធានការិយាល័យទាំង១១ ចៅសង្កាត់ទាំង៧ និងអង្គភាពពាក់ព័ន្ធ។

ឱកាសនោះ ក្នុងនាមក្រុមប្រឹក្សាខណ្ឌ លោក ជុំ បាយ័នវិបុល ប្រធានក្រុមប្រឹក្សាខណ្ឌ បានផ្តល់ប្រឹក្សាដល់រដ្ឋបាលខណ្ឌ និងសង្កាត់ទាំង៧ បន្តយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ដែលកាន់តែមានការកើនឡើងក្នុងពេលដែលប្រទេសជាតិកំពុងមានការរីកចម្រើនយ៉ាងរហ័ស។

ចំពោះការផ្ដល់សេវារដ្ឋបាលតាមការិយាល័យច្រកចេញចូលតែមួយ ត្រូវបានប្រធានក្រុមប្រឹក្សាខណ្ឌរូបនេះ ជំរុញឱ្យបន្តលើកកម្ពស់ស្មារតីទទួលខុសត្រូវក្នុងការគ្រប់គ្រង ចាត់ចែង និងផ្ដល់ការគាំទ្រពេញលេញ ដើម្បីធានាថា ប្រជាពលរដ្ឋគ្រប់រូបទទួលបានសេវារដ្ឋបាលកាន់តែងាយស្រួល និងកាន់តែឆាប់ ប្រកបដោយតម្លាភាព និងគណនេយ្យភាព។

ជាមួយគ្នានេះ លោក ជិន ប៊ុនធឿន ដែលជាអភិបាលខណ្ឌ ក៏បានជំរុញបន្ថែមដល់មន្ត្រីក្រោមឱវាទនៃរដ្ឋបាលខណ្ឌឫស្សីកែវ ត្រូវចុះមូលដ្ឋានឱ្យបានទៀងទាត់ជាប់ជាប្រចាំ និងត្រូវបន្តរួមគ្នាខិតខំដោះស្រាយសំណូមពរ និងបញ្ហាប្រឈមនានានៅតាមមូលដ្ឋាន ជាពិសេសសំណូមពរ និងបញ្ហាប្រឈម ដែលត្រូវបានលើកឡើងក្នុងវេទិកាសាធារណៈ នាពេលកន្លងមក។

លើសពីនេះ ត្រូវចាត់ចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ បញ្ហាគ្រឿងញៀន ក្មេងទំនើង បរិស្ថាន ការជួញដូរមនុស្ស ការបង្ខិតបង្ខំពលកម្ម ឱ្យមានប្រសិទ្ធភាព និងឱ្យបានតឹងរឹងជាប់ជាប្រចាំ ធានាឱ្យបានការការពារនូវសន្តិសុខ សណ្ដាប់ធ្នាប់របៀបរៀបរយ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌទាំងមូល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៧ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម