ព័ត៌មានអន្ដរជាតិ
រុស្ស៊ី កាន់តែមានព័ស្តុតាង អ៊ុយក្រែន ជាប់ពាក់ព័ន្ធការវាយប្រហារភេរវកម្ម មិនអាចប្រកែកបាន
កាលពីរាត្រីថ្ងៃសុក្រសប្ដាហ៍មុន រុស្ស៊ីបានជួបប្រទះហេតុការណ៍ដ៏តក់ស្លុត និងសោកសង្រេងមួយ បន្ទាប់ពីជនដៃដល់ដែលមានគ្នា ៤ នាក់បានបើកការបាញ់រះ និងបំផ្ទុះគ្រាប់បែកនៅសាលប្រគំតន្រ្តី Crocus City Hall ក្នុងទីក្រុងមូស្គូ ខណៈរុស្ស៊ីក៏បានបញ្ចេញព័ស្តុតាងមួយចំនួនផងដែរថា អ៊ុយក្រែនពិតជាជាប់ពាក់ព័ន្ធនឹងការវាយប្រហារនេះ បើទោះបីជាក្រុមរដ្ឋឥស្លាមអះអាងទទួលខុសត្រូវក៏ដោយ ។
យោងតាមក្រុមអ្នកស៊ើបអង្កេតរុស្ស៊ីបានអះអាងប្រាប់ទូរទស្សន៍ជប៉ុន NHK កាលពីពេលថ្មីៗនេះថា ភ្នាក់ងារចារកម្មមានព័ស្តុតាងនៃទំនាក់ទំនងរវាងជនដៃដល់លើការវាយប្រហារភេរវកម្មនៅជាយក្រុងមូស្គូជាមួយនឹងអ្នកជាតិនិយមអ៊ុយក្រែន ហើយព័ស្តុតាងនោះគឺជនល្មើសបានទទួលក្រដាសប្រាក់អ៊ុយក្រែនដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ការប្រព្រឹត្តអំពើដ៏សាហាវយង់ឃ្នងនេះ ។
លោកស្រី Svetlana Petrenko អ្នកនាំពាក្យគណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ីបានធ្វើសេចក្តីប្រកាសនៅទីក្រុងមូស្គូថា អ្នកស៊ើបអង្កេតបានវិភាគឧបករណ៍បច្ចេកទេសដែលអាជ្ញាធរពាក់ព័ន្ធរឹបអូសបានពីជនដៃដល់ទាំង ៤ ហើយថែមទាំងរកឃើញប្រតិបត្តិការហិរញ្ញវត្ថុរបស់ជនល្មើសទៅកាន់អ៊ុយក្រែនផងដែរ ។
បើទោះជារុស្ស៊ីដាក់ផ្ទាំងស៊ីបជាបន្តកន្ទុយទៅលើរដ្ឋាភិបាលទីក្រុងកៀវក៏ដោយ ប៉ុន្តែក្រុមរដ្ឋឥស្លាមនៅតែរក្សាការអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ ស្របពេលដែលអ៊ុយក្រែនក៏លាងខ្លួនឯងផងដែរថាមិនជាប់ពាក់ព័ន្ធណាមួយនឹងករណីនេះនោះឡើយ ខណៈប្រមុខចារកម្មយោធាអ៊ុយក្រែនលោក Kyrylo Budanov ថែមទាំងហៅការចោទប្រកាន់របស់រុស្ស៊ីទៀតថា “មិនសមហេតុសមផល” ទាល់តែសោះ ។
ដោយឡែក លោក John Kirby អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមានក៏បានចេញមកទាត់ចោលចំពោះការចោទប្រកាន់របស់រុស្ស៊ីមកលើសហរដ្ឋអាមេរិកផងដែរ ហើយមន្ត្រីរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនថែមទាំងបានផ្ញើសារព្រមានជាលាយលក្ខណ៍អក្សរទៅកាន់ទីភ្នាក់ងារសន្តិសុខរុស្ស៊ីកាលពីថ្ងៃទី៧ ខែមីនាថា ច្បាស់ណាស់ក្រុមរដ្ឋឥស្លាមគឺជាអ្នកទទួលខុសត្រូវទាំងស្រុងចំពោះហេតុការណ៍ដ៏សាហាវឃោរឃៅនេះ ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ចំនួនអ្នកស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍វាយប្រហារភេរវកម្មនៅផ្សារទំនើប និងសាលប្រគំតន្ត្រី Crocus City Hall ក្នុងទីក្រុងមូស្គូកាលពីរាត្រីថ្ងៃទី២២ ខែមីនាកន្លងទៅ បណ្ដាលឲ្យមនុស្សប្រមាណ ១៤៤ នាក់ស្លាប់បាត់បង់ជីវិត និងជាង ៥៥០ នាក់រងរបួស ខណៈជនសង្ស័យត្រូវបានចាប់ខ្លួនជាបន្តកន្ទុយផងដែរ ៕
ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ តើ ណាតូ អាចប្រើមាត្រា ៥ បានទេ បើកងទ័ពខ្លួនត្រូវ រុស្ស៊ី បាញ់នៅអ៊ុយក្រែន?
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា