Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី ប្រាប់ពលរដ្ឋកុំបារម្ភរឿងបាត់បង់សង្ក្រាន្តនៅកម្ពុជា ហើយបុណ្យចូលឆ្នាំជាតិខ្មែរ នៅតែមានដដែល

បានផុស

នៅ

សម្ដេចនាយករដ្ឋមន្ត្រី ប្រកាសកុំឱ្យពលរដ្ឋបារម្ភរឿងបាត់បង់សង្ក្រាន្តចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយសម្ដេច បញ្ជាក់ថា កម្ពុជានៅតែអាចប្រារព្វពិធីសង្ក្រាន្ត ឬពិធីបុណ្យចូលឆ្នាំខ្មែរដដែល កុំមានការភាន់ច្រឡំ។ សម្ដេចនាយករដ្ឋមន្ត្រី ថា កិច្ចការពារសម្បត្តិវប្បធម៌ ជាអាទិភាពធំរបស់រាជរដ្ឋាភិបាលកម្ពុជាគ្រប់អាណត្តិមកហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចេញមកប្រកាសបែបនេះពីសំណាក់សម្ដេចនាយករដ្ឋមន្រ្តី គឺក្រោយមានការព្រួយបារម្ភលើបាត់បង់ពិធីសង្ក្រាន្ត ឬពិធីបុណ្យចូលឆ្នាំខ្មែរនៅកម្ពុជា ក្រោយប្រទេសថៃ បានចុះសង្ក្រាន្តថៃក្នុងបញ្ជីបេតិកភណ្ឌអរូបិយ នាពេលកន្លងទៅនេះ។

ឆ្លើយតបនឹងការបញ្ហានេះ ថ្លែងចេញខេត្តពោធិ៍សាត់ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធឆ្លងបទុមចេតិយ វត្តមណីរតនារាម ខេត្តពោធិសាត់ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ដូច្នេះថា៖ «លោកតាលោកយាយ អ៊ំពូមីង ការព្រួយបារម្ភ ជាការត្រឹមត្រូវ ប៉ុន្តែកន្លងទៅ មានការផ្ដល់ព័ត៌មានខ្លះដែលមិនគ្រប់ជ្រុងជ្រោយ ធ្វើឱ្យប្រជាពលរដ្ឋយើងមានការភាន់ច្រឡំ ហើយខ្ញុំសូមអរគុណដល់ក្រសួងវប្បធម៌ ដែលបានចេញមកបំភ្លឺ ទៅលើកិច្ចការងារនេះ ហើយនៅថ្ងៃនេះ ខ្ញុំក៏យកឱកាសនេះ បញ្ជាក់ សូមកុំព្រួយបារម្ភរឿងការពារសម្បត្តិវប្បធម៌ គឺជាអាទិភាពធំណាស់របស់រាជរដ្ឋាភិបាលកម្ពុជា រាប់អាណត្តិមកហើយ។ យើងមិនឱ្យបាត់បុណ្យចូលឆ្នាំនេះបាត់បង់ទេ ព្រោះជាប្រពៃណីតាំងដើមមកហើយ»

សម្ដេចធិបតីនាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា កុំព្រួយរឿងប្រារព្វពិធីចូលឆ្នាំថ្មីនៅកម្ពុជា ឬសង្ក្រាន្តនៅកម្ពុជា ពាក្យនេះ គឺជាពាក្យក្នុងបាលីសំស្ត្រឹត ដែលមានប្រទេសជាច្រើនប្រើ រួមទាំងកម្ពុជា ថៃ ឡាវ ក៏ប្រើដូចគ្នាដែរ។ ក្នុងន័យថា សម្ដេចធិបតី បានអះអាងថា ការចុះសង្ក្រាន្តនៅថៃ មិនធ្វើឱ្យកម្ពុជាឈប់មានសិទ្ធិប្រើប្រាស់ពាក្យសង្ក្រាន្តនោះទេ ផ្ទុយទៅវិញ គឺមានសិទ្ធិដូចគ្នា ដោយមិនប៉ះពាល់អ្វីនោះទេ ជាពិសេសក៏ប៉ះពាល់ដល់កម្ពុជា ក្នុងសិទ្ធិចុះបេតិកភណ្ឌអរូបបិយសង្រ្កាន្តនៅកម្ពុជានោះដែរ។

នៅចំពោះមុខ សម្ដេចធិបតី បានបញ្ជាក់ពីការណែនាំឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវតែខិតខំរៀបចំឯកសារក្នុងការដាក់សង្ក្រាន្តកម្ពុជាទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកអរូបិយឱ្យបានរួចរាល់នៅឆ្នាំក្រោយផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦០ នាទីutes មុន

បុរសម្នាក់វ័យ២៨ឆ្នាំ នៅខេត្តកំពង់ចាម ស្លាប់ដោយសារជំងឺផ្តាសាយបក្សី ក្រោយបរិភោគសត្វមាន់ឈឺ

ព័ត៌មានជាតិ១ ម៉ោង មុន

លោក យិត ស៊ុនណារ៉ា ណែនាំឱ្យលោក តាតសុវណ្ណ នាយកថ្មីសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែងត្រូវបន្តដឹកនាំដោយប្រសិទ្ធភាព

សេដ្ឋកិច្ច១ ម៉ោង មុន

ឆ្នាំ​២០២៤ កម្ពុជានាំចេញអង្ករចំនួនជាង៦៥ម៉ឺនតោន រកចំណូលបានជិត៥រយលានដុល្លារ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ទិន្នន័យ​សំខាន់​ៗ​ក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​ព្រៃ​នៅ​​​ Los Angeles ឈានដល់​ថ្ងៃទី​៤​នេះ​​

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ

ព័ត៌មានជាតិ៨ ម៉ោង មុន

នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាឱ្យចាប់ឡានសារ៉ែនដែលបើកផ្លូវឱ្យអ្នកលក់អនឡាញឱ្យបាន

សន្តិសុខសង្គម៩ ម៉ោង មុន

រថយន្ត ១ គ្រឿង ដឹកបុរសម្នាក់ ទម្លាក់ចោលមុខវត្តទួលសុភាឃួន ព្រឹកឡើងប្រទះឃើញស្លាប់បាត់បង់ជីវិត

ព័ត៌មានជាតិ១១ ម៉ោង មុន

២០២៤ គ្រោះធម្មជាតិកើតឡើងជាង ១ ពាន់លើក មានមនុស្សស្លាប់-របួស ជាង ២ រយនាក់ និងប៉ះពាល់ផ្ទះជាង ៦ ពាន់ខ្នង

Sokha Hotels

ព័ត៌មានពេញនិយម