ព័ត៌មានជាតិ
លោក ហេង សួរ ជំរុញក្រុមការងារគណបក្សចុះមូលដ្ឋាន បន្តខិតខំបម្រើសេវាជូនពលរដ្ឋ
លោក ហេង សួរ សមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌចំការមន និងខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤នេះ បានជំរុញឱ្យក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌចំការមន និងពោធិ៍សែនជ័យ ឱ្យបន្តការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ និងផ្តល់សេវាជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យកាន់តែប្រសើរបន្ថែមទៀតទៅតាមស្មារតីរបស់គណបក្សដែលតែងតែយកចិត្តទុកដាក់ បម្រើ និងដោះស្រាយតម្រូវការចំពោះពលរដ្ឋជាចម្បង។
ការលើកឡើងដូចនេះ ខណៈលោកអញ្ជើញជាអធិបតីក្នុង ពិធីប្រកាសសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌចំការមន និងខណ្ឌពោធិ៍សែនជ័យ ដែលប្រារព្ឋនៅ ទីស្នាក់ការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។
លោក បានជំរុញឱ្យក្រុមការងារទាំងអស់ដែលចុះមូលដ្ឋាន បន្តក្តាប់សំណូមពររបស់ប្រជាពលរដ្ឋ និងបន្តដោះស្រាយឱ្យចំបញ្ហាដោយផ្តល់នូវសេវាដ៏ល្អប្រកបដោយការយកចិត្តទុកដាក់ព្រោះជាភារកិច្ចស្នូលរបស់មន្ត្រីរាជការដែលជាកូនចៅ និងជាអ្នកបម្រើរបស់ប្រជាពលរដ្ឋត្រូវតែបំពេញ។
ក្រៅពីការណែនាំដល់ក្រុមការងារចុះជួយមូលដ្ឋានខណ្ឌទាំងពីរ លោក ហេង សួរ រំលឹកពីសារៈសំខាន់លើការផ្សព្វផ្សាយទៅដល់ខ្នងផ្ទះជូនក្រុមយុវជនក្នុងមូលដ្ឋានដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះឱ្យបានដឹងពីគុណប្រយោជន៍ នៃវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដែលជាកម្មវិធីនយោបាយអាទិភាពមួយរបស់ គណបក្សដើម្បីជួយប្រជាពលរដ្ឋឱ្យទទួលបានជំនាញជាក់លាក់ និងទទួលបានការងារសមរម្យក្នុងរយៈពេលខ្លីក្នុងការលើកកម្ពស់ជីវភាពគ្រួសាររបស់ប្រជាពលរដ្ឋក្រីក្រ និងងាយរងហានិភ័យនៅតាមមូលដ្ឋាន។
លោក សង្កត់ធ្ងន់ថា កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ១,៥ លាននាក់ គឺជាឧត្តមភាពដ៏សំខាន់សម្រាប់អាជ្ញាធរ និងក្រុមការងារចុះមូលដ្ឋានដើម្បីបង្ហាញពីការយកចិត្តទុកដាក់បន្ថែមទៀត ព្រោះយុវជនក្រុមគោលដៅនឹងទទួលបានការបណ្តុះបណ្តាលជំនាញដោយឥតគិថ្លៃ និងទទួលបានប្រាក់ឧបត្ថមចំនួន ២៨ ម៉ឺនរៀលក្នុងមួយខែក្នុងអំឡុងពេលនៃការសិក្សា ហើយរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាសេនាធិការ ធានារកការងារជូនក្រោយបញ្ចប់ការសិក្សាជាមួយនឹងប្រាក់ខែសមរម្យថែមទៀតផង។
លោក ហេង សួរ សមាជិកគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខណ្ឌចំការមន និងខណ្ឌពោធិ៍សែនជ័យ ជឿជាក់ថា តាមរយៈការផ្តល់សេវាល្អប្រសើរ រហ័សប្រកបដោយការយកចិត្តទុកដាក់ រួមទាំងការផ្តល់កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជនក្រីក្រដោយឥតគិតថ្លៃដើម្បីការងារសមរម្យហើយនោះ ក្រុមការងារមូលដ្ឋាននៃខណ្ឌទាំងពីរនឹងទទួលបានការគោរពស្រលាញ់ ទុកចិត្ត និងជឿជាក់ពីសំណាក់ពលរដ្ឋមូលដ្ឋានដែលនេះគឺជាអ្វីដែលរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាចង់បាន៕
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៥ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សុខភាព៣ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ផ្ទុះការភ្ញាក់ផ្អើលខ្លាំងចំពោះវត្តមាន ហុងដា SCOOPY ស៊េរីថ្មី របស់ក្រុមហ៊ុនអិនស៊ីអិច ទើបតែចេញក្តៅៗ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ