ព័ត៌មានអន្ដរជាតិ
សមាជិកណាតូ ថ្មីថ្មោង គាំទ្រគំនិតលោក Macron បញ្ជូនទ័ពទៅ អ៊ុយក្រែន
ថ្លែងទៅកាន់កាសែត Financial Times កាលពីថ្ងៃអាទិត្យទី៣១ខែមីនា រដ្ឋមន្ត្រីការបរទេសហ្វាំងឡង់លោកស្រី Elina Valtonen និយាយថា ប្រធានាធិបតីបារាំង Emmanuel Macron បានធ្វើរឿងត្រឹមត្រូវ ជាមួយនឹងយុទ្ធសាស្រ្តបញ្ជូនកងទ័ពទៅអ៊ុយក្រែន ដើម្បីប្រយុទ្ធនឹងរុស្ស៊ី។
ត្បិតចេញមុខគាំទ្រគោលជំហររបស់ប្រធានាធិបតីបារាំង លើការដាក់ពង្រាយកងទ័ព ទៅគាំទ្រទីក្រុងកៀវប្រឆាំងទីក្រុងមូស្គូក៏ដោយ ប៉ុន្តែលោកស្រី Valtonen អះអាងថា ពេលនេះ មិនទាន់មានភាពចាំបាច់ដើម្បីបញ្ជូនទ័ពទៅទេ។
លោកស្រី Valtonen ថ្លែងថា “បច្ចុប្បន្ន មិនមែនជាពេលដែលត្រូវបញ្ជូនទ័ពទៅសមរភូមិឡើយ ហើយយើងក៏មិនព្រមពិភាក្សាវានៅដំណាក់កាលនេះដែរ ប៉ុន្តែសម្រាប់រយៈពេលវែង ប្រាកដណាស់យើងមិនគួរបដិសេធរឿងនេះទេ”។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ លោក Macron បានបង្កភាពភ្ញាក់ផ្អើលចំពោះប្លុកដែលដឹកនាំដោយសហរដ្ឋអាមេរិក ដោយការចេញសេចក្តីថ្លែងការណ៍ខ្លាំងៗ ម្តងហើយម្តងទៀតអំពីលទ្ធភាពនៃការបញ្ជូនទាហានទៅអ៊ុយក្រែនដើម្បីប្រយុទ្ធជាមួយរុស្ស៊ី។
កាលពីចុងខែកុម្ភៈ ប្រធានាធិបតីបារាំងបានប្រកាសក្តែងៗថា យើងមិនអាចច្រានចោលលទ្ធភាពណាមួយឡើយ ហើយថា លោកខាងលិច នឹងធ្វើរឿងចាំបាច់គ្រប់យ៉ាង ដើម្បីការពាររារាំងរុស្ស៊ីមិនឲ្យឈ្នះសង្គ្រាមនេះ។
ពាក់ព័ន្ធនឹងរឿងនេះផងដែរ តាមការចុះផ្សាយរបស់ RT, សមាជិកព្រឹទ្ធសភាកំពូលរុស្ស៊ី លោក Konstantin Kosachev បានព្រមានខ្លាំងៗថា ការដាក់ពង្រាយកងទ័ពណាតូ ទៅកាន់ទឹកដីអ៊ុយក្រែន នឹងនាំឲ្យមានសេណារីយ៉ូដ៏មហន្តរាយយ៉ាងធំធេង ហើយអាចចាត់ទុកថាជា “ការប្រកាសសង្គ្រាម” លើទីក្រុងមូស្គូទៀតផង។
ដោយឡែក អ្នកនាំពាក្យវិមានក្រឹមឡាំងលោក លោក Dmitry Peskov ក៏គំរាមដែរថា ទង្វើនេះនឹងនាំឲ្យមានការប៉ះទង្គិចគ្នាដោយផ្ទាល់រវាងប្លុកដឹកនាំដោយសហរដ្ឋអាមេរិក និងទីក្រុងមូស្គូ ខណៈអគ្គសេនាធិការរងរុស្ស៊ី លោកវរសេនីយ៍ឯក Sergey Rudskoy បានប្រាប់កាសែត Krasnaya Zvezda ថា តាមពិតទៅ កងទ័ពណាតូ បានចូលដៃជាមួយអ៊ុយក្រែន ប្រយុទ្ធប្រឆាំងនឹងកងទ័ពរុស្ស៊ីរួចទៅហើយ គ្រាន់តែក្លែងខ្លួនជាទាហានស៊ីឈ្នួលប៉ុណ្ណោះ។
យ៉ាងណា សហរដ្ឋអាមេរិក អាល្លឺម៉ង់ អង់គ្លេស ប៉ូឡូញ សាធារណរដ្ឋឆែក និងបណ្តាប្រទេសអឺរ៉ុបជាច្រើនទៀត បានប្រកាសថា ពួកគេគ្មានគម្រោងបញ្ជូនទ័ពទៅអ៊ុយក្រែនឡើយ ព្រោះមិនចង់ឲ្យកងកម្លាំងរបស់ពួកគេ ចូលរួមដោយផ្ទាល់នៅក្នុងសង្រ្គាម ហើយក៏មិនចង់ឲ្យមានការប៉ះទង្គិចដោយផ្ទាល់ជាមួយរុស្ស៊ី ដែលជាប្រទេសមានអាវុធនុយក្លេអ៊ែរដែរ។
វិមានក្រឹមឡាំងក៏ធ្លាប់ព្រមានដែរថា ប្រសិនបើលោកខាងលិច បញ្ជូនទ័ពទៅអ៊ុយក្រែនមែន ពួកគេច្បាស់ជាប្រថុយ បង្កឲ្យមានការប្រឈមមុខដាក់គ្នាដោយផ្ទាល់មិនអាចចៀសបានរវាងណាតូ និងរុស្ស៊ីហើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ សង្គ្រាមលោកលើកទី៣នឹងផ្ទុះ បើណាតូ បញ្ជូនទ័ពទៅអ៊ុយក្រែន
-
វប្បធម៌ ជំនឿ១ សប្តាហ៍ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ កើតចេញពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
សុខភាព១ ម៉ោង ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ