ជីវិតកម្សាន្ដ
ស្ទីលប្រារព្ធខួបកំណើតគម្រប់ ២៧ ឆ្នាំរបស់ Lisa ស្អាតប្លែក ខុសមុនឆ្ងាយ
Lisa សមាជិកក្រុម Blackpink បានប្រារព្ធខួបកំណើតគម្រប់ ២៧ ឆ្នាំរបស់នាងនៅក្នុងប្រទេសថៃ ក្នុងសំលៀកបំពាក់ Oscar de la Renta sequin និងឈុតគ្រឿងអលង្ការ Bulgari ដ៏ស្រស់ស្អាតបំផុតបង្ហាញថា ស្ទីលនេះស្អាតប្លែកខុសពីមុនឆ្ងាយ។
ការប្រារព្ធពិធីនេះបានធ្វើឡើងនៅភោជនីយដ្ឋានមួយស្ថិតក្នុងក្រុងបាងកក នៅថ្ងៃទី ២៧ ខែមីនា ហើយនាងបានជ្រើសយកប្រធានបទឌីស្កូឆ្នាំ ១៩៧០មកស្លៀកពាក់។ Lisa ត្រូវបានគេរាយការណ៍ថា នាងវិលត្រឡប់ទៅប្រទេសថៃវិញប៉ុន្មានថ្ងៃមុនព្រឹត្តិការណ៍នេះ ហ់ើយនាងក៏បានជ្រើសរើសសំលៀកបំពាក់ឈុតដែលឆ្លុះបញ្ជាំងស្បែកសរលោង នរំលឹកការឆ្នាំដែលកន្លងទៅផងដែរ។
ក្នុងនោះថែមទៀតដែរ សមាជិកក្រុម Blackpink បានជ្រើសរើសការតុបតែងភ្នែកដ៏ទាក់ទាញ ម៉ូដសក់ដ៏ស្រស់ស្អាត និងស្បែកជើងពី Louis Vuitton ស្របពេលដែលពិធីជប់លៀងនេះបុរួមមានការថតរូបជាមួយម្តាយ ឪពុកចុង និងជីដូនបង្កើតដែលកម្រឃើញបំផុត។

លើសពីនេះ អ្នកគាំទ្រជុំវិញពិភពលោកក៏បានសម្ដែងការស្វាគមន៍ថ្ងៃខួបកំណើតរបស់នាង បន្ទាប់ពីបានឃើញតារារូបនេះនៅលើបណ្ដាញសង្គម។ ជាពិសេសឈុតមួយនេះបានទាក់ទាញការចាប់អារម្មណ៍យ៉ាងសម្បើម ពីព្រោះអ្នកគាំទ្រទូទាំងពិភពលោកកម្របានឃើញនាងបង្ហាញការស្លៀកពាក់បែបនេះ បង្ហោះលើគណនីផ្ទាល់ខ្លួនណាស់។
យ៉ាងណាក៏ដោយ មុនពេលមកដល់ប្រទេសថៃដើម្បីអបអរខួបកំណើតជាមួយក្រុមគ្រួសារ Lisa ទើបតែធ្វើពិធីខួបកំណើតផ្ទាល់ខ្លួននៅប្រទេសកូរ៉េ ដោយបើកបង្ហាញពីផ្ទះប្រណិតដែលនាងទិញទុកកន្លងមក។ ក្នុងនោះ សមាជិកក្រុម BLACKPINK បានទម្លាយថា ប្រសិនបើនាងមិនមែនជាអ្នកសិល្បៈបែប K-pop អាជីពដែលនាងស្រលាញ់ពេញចិត្តបំផុតគឺជានារីអាកាសចរ ឬជាអ្នកបម្រើលើយន្តហោះដ៏ស្រស់ស្អាតមួយរូប ខណៈដែលអ្នកគាំទ្របានចំអន់លេងថា ពេលនេះនាងឡើងយន្តហោះញឹកញាប់ជាងម្ចាស់អាជីពទៅទៀត៕




អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Lisa ថា បើមិនប្រលងជាប់តារា K-pop ទេ នាងនឹងបន្តអាជីពជានារីអាកាសចរ

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត