ព័ត៌មានជាតិ
ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនឹងធ្វើឲ្យប៉ះពាល់ដល់គ្រឹះស្ថានអប់រំឯកជនថែមទៀត
លោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាបានមានប្រសាសន៍នៅព្រឹកថ្ងៃទី២១ កម្ភៈនេះថា ព្រឹត្តិការណ៍សហគមន៍២០កម្ភៈនេះនឹងធ្វើឲ្យប៉ះពាល់ដល់គ្រឹះស្ថានអប់រំឯកជនថែមមួយកម្រិតទៀត ដោយសារចំនួនសិស្សនិស្សិតដែលចុះឈ្មោះចូលរៀនបានធ្លាក់ចុះរួចទៅហើយ។
លោកបានបន្តថា«ជាការធម្មតាមកទល់សព្វថ្ងៃនេះបើធៀបឆ្នាំកន្លងទៅយើងទើបបានជាង៦០ភាគរយប្លាយទេសាលាខ្លះទៀតអត់ទានបានប៉ុន្មានផង។ អីចឹងវាប្រាកដណាស់ថាវាបន្តធ្លាក់ចុះៗហើយ»។

លោកបានបន្តទៀតថា«ករណីមានផ្ទុះជំងឺកូវីដ១៩ចូលសហគមន៍រីករាលដាលហើយតាមរកអ្នកពាក់ព័ន្ធធ្វើចត្តាឡីស័កពាក់ព័ន្ធច្រើនទៀតនោះវាប្រាកដហើយមិនមានសិស្សនិស្សិតមកចុះឈ្មោះចូលរៀនតទៅទៀតទេ។ អាណ្នឹងយើងក៏មិនដឹងថានឹងស្តីបន្ទោសអ្នកណាដែរដើម្បីការពាសុវត្តិភាពព្រោះថាជីវិតធំជាងអ្វីៗទាំងអស់»។
យ៉ាងណាក៏ដោយលោកបានជំរុញឲ្យគ្រឹះស្ថានសិក្សាឯកជនទាំងអស់ត្រូវជម្រុញការផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេប៊ុកនិងយូធូបឲ្យបានទូលំទូលាយដល់និស្សិតបានដឹងនិងអនុវត្តតាមការណែនាំរបស់ក្រសួងអប់រំយុវជននិងកីឡា ក្រសួងសុខាភិបាលនិងរាជរដ្ឋាភិបាល។
លោកបានបន្ថែមទៀតថា ពិសេសត្រូវអនុវត្តត្រូវប្រកាន់ខ្ជាប់នូវ ១. ស្តង់ដាប្រតិបត្តិ (SOP) ២. ស្តង់ដាEQA(9Standards, 73Indicators) ៣.កម្មវិធី៖ OnlinePlus, Short CurriCulumnព្រោះថាស្តង់ដានិងកម្មវិធី និងបទបញ្ជា មានតម្លៃខ្លាំងណាស់រម្រាប់យើង។

លោកបានបញ្ជាក់ថានៅក្នុងបរិបទកូវីដ១៩កំពុងវាយលុកក្នុងឆ្នាំ២០២០ យើងពិតជាលំបាកមិនដឹងសោះថា តើត្រូវដើរផ្លូវណា? ស្ថានភាពសេដ្ឋកិច្ចគ្រឹះស្ថានកាន់តែលំបាក ស្ថានភាពកូវីដកាន់តែរីករាលដាលក្នុងពិភពលោក និងភាពភ័យតក់ស្លុតនៃកូវីដក្នុងប្រទេស។
លោកបានឲ្យដឹងទៀតថា«ស្រាប់តែដើមខែកក្កដា ២០២០ មានការបង្ហាញពីការអនុវត្តនូវស្តង់ដាប្រតិបត្តិ(SOP) ស៊ែតៗគ្នា។ យើងក៏ពិនិត្យមើលពិភាក្សាក្នុងក្រុម និងមានអារម្មណ៍សប្បាយក្នុងចិត្តថា ស្តង់ដាប្រតិបត្តិ(SOP) នេះពិតជាថ្នាំទិព្វដែលព្យាបាលនូវជំងឺគ្រឹះស្ថានឯកជនហើយនៅពេលដែលលក្ខខណ្ឌនៃការថ្មីចូលរៀនឡើងវិញក្នុងខែកញ្ញាមកដល់ យើង បានរៀបចំខ្លួនជាស្រេច ដើម្បីទទួលយកនូវស្តង់នេះ»។
លោកបានឲ្យដឹងបន្ថែមទៀតថាដូចនេះស្តង់ដាប្រតិបត្តិ(SOP) ពិតជាមានតម្លៃខ្លាំងណាស់សម្រាប់យើង។ ហេតុនេះ សូមប្រកាន់អោយខ្ជាប់ទោះមាន ឬគ្មានកូវីដ ក៏យើងនៅប្រកាន់អោយខ្ជាប់ដដែល។ ស្តង់ដាប្រតិបត្តិ(SOP)ជាថ្នាំទិព្វរបស់ក្រសួងអប់រំ យុវជន និង កីឡា។
គួរបញ្ជាក់ថាគិតត្រឹមព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៥៣៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន៤៧៣នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន៦០នាក់។ក្នុងចំណោម៥៣៣នាក់នោះមានអ្នកជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈចំនួន៤៣នាក់ផងដែរ៕
អត្ថបទ ៖ សំអឿន

-
សន្តិសុខសង្គម១២ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១៤ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១៤ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១៤ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង