ព័ត៌មានជាតិ
សម្ដេច ហ៊ុន សែន៖ «ទោះបីខ្ញុំមិននៅក្នុងរដ្ឋសភា ប៉ុន្តែខ្ញុំនៅតែមានសិទ្ធិចុះហត្ថលេខាដើម្បីរៀបចំក្បាលម៉ាស៊ីន»
ថ្លែងលារដ្ឋសភា នាព្រឹកថ្ងៃចន្ទនេះ សម្ដេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា បើទោះបីជាសម្ដេចគ្មានតួនាទីនៅរដ្ឋសភាទៀតក៏ពិតមែន តែក្នុងនាមជាប្រធានគណបក្សដែលឈ្នះឆ្នោតក្នុងរដ្ឋសភា សម្ដេចនៅតែមានសិទ្ធិចុះហត្ថលេខា ដើម្បីស្នើរៀបចំក្បាលម៉ាស៊ីនរដ្ឋសភា ឬរៀបចំសមាជិករដ្ឋសភា។
ថ្លែងក្នុងសម័យប្រជុំរដ្ឋសភា លើកទី២ នីតិកាលទី៧ នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្ដាល បានប្រកាសលារដ្ឋសភាហើយ ដើម្បីត្រៀមទៅកាន់តំណែងជាប្រធានព្រឹទ្ធសភាវិញម្ដង។ ការប្រកាសនេះ បានបញ្ជាក់ច្បាស់ហើយថា ថ្ងៃនេះ ជាថ្ងៃចុងក្រោយដែលសម្តេចតេជោ ហ៊ុន សែន ចូលរួមកិច្ចប្រជុំរបស់រដ្ឋសភា ក្នុងនាមជាសមាជិករដ្ឋសភា។
ជុំវិញការចាកចេញពីរដ្ឋសភាពេលនេះ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន គូសបញ្ជាក់ដូច្នេះថា៖ «ខ្ញុំក៏គួរតែបញ្ជាក់ថា ដោយសារតែប្រព័ន្ធបោះឆ្នោតនៅកម្ពុជា គឺជាប្រព័ន្ធសមាមាត្រតាមខេត្ត ដូច្នេះ បើទោះបីខ្ញុំមិននៅក្នុងរដ្ឋសភា ប៉ុន្តែខ្ញុំនៅតែមានសិទ្ធិចុះហត្ថលេខា ដើម្បីរៀបចំក្បាលម៉ាស៊ីន ដើម្បីរៀបចំសមាជិករដ្ឋសភា ឬគណៈកម្មការនានា តាមសំណើរបស់ប្រធានគណបក្ស»។ តែយ៉ាងណាមិញ សម្ដេច ហ៊ុន សែន បានប្រកាសនៅចំពោះមុខអង្គរដ្ឋសភា ថា សម្ដេចនឹងមិនលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋសភាឡើយ ប៉ុន្តែអនុលោមតាមច្បាប់ គឺបានតម្រូវឱ្យប្រធានគណបក្ស មានសិទ្ធិក្នុងការឧទ្ទេសនាម ឬរៀបចសមាសភាពសមាជិករដ្ឋសភាបាន។ ដូច្នេះ សម្ដេច ថា សមាជិករដ្ឋសភា ក៏មិនទាន់ផ្ដាច់ចេញពីតួនាទីរបស់សម្ដេចបាននៅឡើយទេ។
ក្នុងន័យនេះ សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ដូច្នេះថា៖ «និយាយយ៉ាងដូច្នេះ មិនសំដៅថា នឹងបណ្ដេញចេញសមាជិកសភាណាម្នាក់ចេញពីគណបក្ស ដើម្បីយកកៅអីនោះទេ ខ្ញុំមិនធ្វើដូច្នេះទេ»។ ក្នុងនាមជាប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ បានថ្លែងអះអាងថា គណបក្សប្រជាជនកម្ពុជា គឺមានវិន័យ និងរបៀបរបបធ្វើការត្រឹមត្រូវច្បាស់លាស់ណា ដោយការយោគយល់ និងសាមគ្គីភាពដ៏រឹងមាំ។
សម្ដេចតេជោ ក៏សង្ឃឹមថា សម្ដេចនឹងមានពេលបានជួបអង្គរដ្ឋសភាជាថ្មីម្ដងទៀត តាមរយៈសមាជរួមគ្នារវាងព្រឹទ្ធសភា និងរដ្ឋសភា។ សម្ដេច ថ្លែងដូច្នេះថា៖ «យើងក៏អាចមានវាសនានឹងជួបគ្នានៅទីនេះម្ដងទៀត ប្រសិនបើសភាពការណ៍តម្រូវ នោះគឺសមាជព្រឹទ្ធសភា និងរដ្ឋសភា ពេលសមាជព្រឹទ្ធសភា និងរដ្ឋសភា ច្បាស់ណាស់ថា ខ្ញុំនឹងវិលត្រឡប់មកទីនេះ»៕
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១៧ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក