ព័ត៌មានអន្ដរជាតិ
ថៃ ជួបព្យុះកម្តៅ រុញសីតុណ្ហភាពហក់ឡើង ក្តៅបែកផ្សែង
គ្មានអ្វីជារឿងចម្លែកឡើយ ដែលនៅខែមេសាជារៀងរាល់ឆ្នាំ ប្រទេសថៃ ត្រូវរងការវាយប្រហារដោយរលកកម្តៅ ក្តៅបែកផ្សែង ហើយពេលនេះ ថៃ ជួបប្រទះព្យុះកម្តៅទៀត ដោយនាយកដ្ឋានឧតុនិយម បានចេញសេចក្តីប្រកាសថា សីតុណ្ហភាពនៅខេត្តភាគខាងជើងនិងកណ្តាល បានឈានដល់៤២អង្សាសេឯណោះ។
តាមការចុះផ្សាយរបស់ The Nation នៅថ្ងៃចន្ទទី១ខែមេសា, ប្រព័ន្ធសម្ពាធទាប ដែលកំពុងគ្របដណ្តប់តំបន់ភាគខាងជើងនិងឦសានប្រទេស គឺជាមូលហេតុនៃអាកាសធាតុក្តៅហែង រួមទាំងក្នុងនិងជុំវិញទីក្រុងបាងកកផងដែរ។
នៅតំបន់កណ្តាលឆៀងខាងត្បូង សីតុណ្ហភាពអតិបរិមាពេលថ្ងៃ ត្រូវបានគេព្យាករថា នឹងមានចន្លោះពី៣៨អង្សាសេ ទៅ៤២អង្សាសេ ខណៈសីតុណ្ហភាពអប្បបរមាមានចាប់ពី២៤អង្សាសេ ដល់២៧អង្សាសេ។
រីឯនៅភាគខាងជើង សីតុណ្ហភាពត្រូវបានគេរំពឹងថា នឹងកើនដល់៤២អង្សាសេនៅតំបន់ខ្លះ ខណៈភាគឦសាននិងខាងកើត សីតុណ្ហភាពអតិបរិមា ត្រូវបានគេព្យាករ នឹងឡើងដល់៤០អង្សាសេ។
រម្លឹកទៅកាលពីខែកុម្ភៈ អ្នកជំនាញថៃ បានព្រមានថា ឆ្នាំនេះ ប្រទេសថៃ ក៏ដូចជាតំបន់អាស៊ីអាគ្នេយ៍ នឹងជួបប្រទះអាកាសធាតុក្តៅខ្លាំងបំផុតមិនធ្លាប់មានសោះក្នុងប្រវត្តិសាស្រ្ត ដោយសារបាតុភូត El Nino។
បាតុភូត El Nino បង្កឡើងដោយការកើនឡើងនៃសីតុណ្ហភាពលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងកើត ដែលនាំទៅដល់ដំណាក់កាលនៃការឡើងកម្តៅផែនដី។
បាតុភូតធម្មជាតិនេះ តែងតែកើតមានរៀងរាល់២ទៅ៧ឆ្នាំម្តង ហើយទាញបន្ថយកម្រិតភ្លៀងធ្លាក់នៅតំបន់អាស៊ីអាគ្នេយ៍ និងភាគខាងត្បូងប្រទេសអូស្ត្រាលី។ ផលប៉ះពាល់របស់វាត្រូវបានគេចាត់ទុកថាធ្ងន់ធ្ងរគួរសម ពោលគឺវាចោទជាបញ្ហាដល់វិស័យកសិកម្ម ការនាំចេញ និងទេសចរណ៍ ព្រមទាំងវិស័យផ្សេងៗទៀត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃ ក្តៅសឹងឆេះ ខណៈសីតុណ្ហភាព ហក់ឡើងខ្ពស់បំផុត ក្នុងប្រវត្តិសាស្រ្ត ៧៣ឆ្នាំ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា