Connect with us

សន្តិសុខសង្គម

នគរបាលព្រហ្មទណ្ឌចាប់ខ្លួនខ្មាន់កាំភ្លើងម្នាក់ បន្ទាប់ពីបាញ់ប្រហារបុរសម្នាក់នៅផ្លូវជាតិលេខ៣

បានផុស

នៅ

កម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានសហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តកែវ និងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ក្រោយពីបាញ់ប្រហារបុរសម្នាក់នៅផ្លូវជាតិ​លេខ៣បណ្ដាលឲ្យដួលសន្លប់ស្ដូកស្ដឹងនៅកន្លែងកើតហេតុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ នៅចំណុចផ្លូវឧកញ៉ាឌួង ងៀប កែងផ្លូងវេងស្រេង ស្ថិតក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនដៃដល់ក្នុងករណីបាញ់ប្រហារនេះមានឈ្មោះ ឌីត និមល អាយុ៣៥ឆ្នាំ ភេទប្រុស មុខរបរអាជីវករ (បោះដុំ ប៊ីចេង)។ ចំណែកជនរងគ្រោះមានឈ្មោះ ឡេង កាក់ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិតាំងក្រសាំង (រាជធានីភ្នំពេញ)។

តាមរបាយការណ៍របស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ករណីបាញ់ប្រាហារលើជនរងគ្រោះនេះបានកើតឡើងកាលពីម៉ោង៧និង៣៥នាទីយប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ លេខ៥៧-៥៨ ស្ថិតនៅក្នុងភូមិត្រពាំងឃ្លោក ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។

តាមរបាយការណ៍ មុនពេលកើតហេតុជនដៃដល់បើករថយន្តម៉ាកកូរ៉េ ពណ៌ ស (ប្រហែលមួយតោនកន្លះ) ស្របទិសគ្នាជាមួយរថយន្ដជនគ្រោះម៉ាកតូរីស ពណ៌ស្លែ ពាក់ផ្លាកលេខភ្នំពេញ2K-8528 លុះមកដល់ចំណុចកើតហេតុបានបើក​វ៉ាជែងមកកាក់ឲ្យឈប់រួចធ្វើសកម្មភាពទាញកាំភ្លើងខ្លីបាញ់មកលើជនរងគ្រោះត្រូវចំនួន៣គ្រាប់បណ្តាលឲ្យដួលសន្លប់នៅកន្លែងកើតហេតុ ហើយក្រោយពីបាញ់ប្រហារជនដៃដល់បានបើករថយន្ដគេចខ្លួនបាត់។ ជនរងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ចខេត្តតាកែវ បញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ ចំណែកវត្ថុតាងសម្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលខ្វាវ ស្រុកសំរោង យកទៅរក្សាទុកនៅប៉ុស្តិ៍ដើម្បីអនុវត្តតាមនិតិវិធី។ បើតាមសមត្ថកិច្ច ករណីនេះគឺផ្ដើមចេញពីករណីគំនុំ៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៣ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៧ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៦ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១០ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម