Connect with us

ព័ត៌មានជាតិ

កម្ពុជា​គាំទ្រ​ការ​វិនិយោគ និង​ការពង្រីក​កិច្ចសហការ​លើ​វិស័យ​ការងារ​រវាង​ជប៉ុន​-​កម្ពុជា

បានផុស

នៅ

ភ្នំពេញ ៖ លោក​ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​លើកឡើងថា កម្ពុជា​បាន​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ជួយ​គាំទ្រ​ដល់​អ្នក​វិនិយោគិន​ជប៉ុន​ដែល​ចង់​បោះទុន​វិនិយោគ​នៅ​កម្ពុជា និង​ការពង្រីក​កិច្ចសហការ​លើ​វិស័យ​ការងារ​រវាង​កម្ពុជា​-​ជប៉ុន​។ នេះ​ជា​ប្រសាសន៍​ដែល​លោក​រដ្ឋមន្ត្រី បាន​ថ្លែង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​ក្រុង​អាសា​គូ​ឈិ​(Asakuchi)​នៃ​ខេត្ត​អូ​កា​យ៉ាម៉ា​របស់​ប្រទេស​ជប៉ុន ដែល​ដឹកនាំ​ដោយ​លោក​អភិបាលក្រុង យ៉ា​ស៊ូ​ហិ​កុ គុ​រិ​យ៉ាម៉ា​(Yasuhiko Kuriyama) និង​អម​ដោយ​ប្រធាន​សមាគម​ជប៉ុន​-​កម្ពុជា លោក ហ្វូ​មី​អា​គិ តា​កា​ហា​ស៊ិ (Fumiaki Takahashi) និង​សមាជិក​សមាជិក​របស់​សមាគម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ជំនួប​ដែល​ធ្វើឡើង​នៅ​ទីស្តីការ​ក្រសួង នា​ថ្ងៃ​ព្រឹក​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០២៤ លោក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា ក្នុង​ក្របខណ្ឌ​នៃ​វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កម្ពុជា​បាន​ត្រៀមខ្លួន​រួចជាស្រេច​ចំពោះ​ការគាំទ្រ​ដល់​ភាគី​ជប៉ុន​ដែលមាន​បំណង​ចង់​វិនិយោគ​នៅ​កម្ពុជា​ដើម្បី​បង្កើត​ឱកាស​ការងារ​ជូន​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​ប​ន្ថែ​ម​ទៀត​។ ក្រៅពីនេះ លោក​រដ្ឋមន្ត្រី ក៏បាន​ស្វាគមន៍​ចំពោះ​បំណង​នៃ​ការពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការងារ​ផងដែរ ខណៈដែល​កម្ពុជា​មានប​ទ​ពិសោធន៍​លើ​កិច្ចសហការ​នេះ​ស្រាប់​។

ត្រង់ចំណុច​នេះ ភាគី​ជប៉ុន បាន​ចាប់អារម្មណ៍​ចំពោះ​ការលើកឡើង​របស់​ លោករដ្ឋមន្ត្រី ហើយក៏​បានបង្ហាញ​ពី​វិសាលភាព​និង​សក្តានុពល​នៃ​ផលិតផល​ក្នុង​ក្រុង​អាសា​គូ​ឈិ​(Asakuchi)​ដែល​ល្បីល្បាញ​លើ​ការផលិត​ស្រា និង​មី ដែល​ផលិត​ដោយ​ដៃ និង​វិស័យ​នេសាទ​(​អយ​ស្ទ័​រ​) និង​ការកែច្នៃ​ផលិតផល​ប្រើប្រាស់​ក្នុង​អាហារ​ដ្ឋា​ន​ជាដើម​។ សម្រាប់​ភាគី​ជប៉ុន ក្រុមហ៊ុន​របស់ខ្លួន​អាច​ផ្ទេរ​បច្ចេកវិទ្យា ឬ​ស្តង់ដារ​នៃ​ការផលិត​ដើម្បី​អាចឱ្យ​ពលរដ្ឋ​កម្ពុ​ជាមាន​ជំនាញ​និង​សមត្ថភាព​ខ្ពស់​ផលិត​បាន​ផលិតផល​ដែលមាន​គុណភាព​ស្តង់ដា​ជប៉ុន​។

ក្នុង​ការ​ពិភាក្សា​ប្រកបដោយ​ផ្លែផ្កា​រវាង​ភាគី​ទាំងពីរ លោក​រដ្ឋមន្ត្រី មាន​ក្តី​រំពឹង​ខ្ពស់​ថា អ្នក​វិនិយោគិន​ជប៉ុន នឹង​មក​បោះទុន​វិនិយោគ​នៅ​កម្ពុជា ដែលមាន​ធនធានមនុស្ស​មាន​ជំនាញ និង​វត្ថុធាតុដើម​ដើម្បី​អាច​កែច្នៃ និង​គាំទ្រ​ដល់​ការវិនិយោគ​របស់​ជប៉ុន​នៅ​កម្ពុជា​នាពេលខាងមុខ​ឱ្យ​ដំណើរការ​ដោយ​រលូន​។

ក្នុងនាម​ជា​អតីត​និស្សិត​ដែល​បាន​ទៅ​រៀន​នៅ​ប្រទេស​ជប៉ុន​មួយរូប លោក​រដ្ឋមន្ត្រី ពិតជា​ចង់ឃើញ​អ្នក​វិនិយោគិន​ជប៉ុន​មក​បោះទុន​វិនិយោគ​នៅ​កម្ពុ​ជាច្រើន​បន្ថែមទៀត ដើម្បី​បង្កើត​ឱកាស​ការងារ​ឱ្យ​សម្បូរបែប​សម្រាប់​ពលរ​ដ្ឋ​កម្ពុជា ក្នុងពេលដែល​ប្រទេសជាតិ​ទាំងពីរ​បាន​បង្កើន​កម្រិត​ទំនាក់ទំនង​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ផងដែរ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៨ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម