ព័ត៌មានអន្ដរជាតិ
ទំនាក់ទំនង រុស្ស៊ី-ណាតូ បច្ចុប្បន្ន អាក្រក់ជាង កាលពីសង្គ្រាមត្រជាក់ទៅទៀត
លោក Konstantin Gavrilov ដែលជាប្រធានគណៈប្រតិភូរបស់ទីក្រុងមូស្គូ នៅឯកិច្ចពិភាក្សាស្តីពីសន្តិសុខយោធានិងការគ្រប់គ្រងអាវុធ ក្នុងទីក្រុង វីយែន នៃប្រទេសអូទ្រីស បាននិយាយថា ស្ថានភាពទំនាក់ទំនងបច្ចុប្បន្នរវាងរុស្ស៊ីនិងអង្គការណាតូ គឺអាក្រក់ជាងកាលពីសង្គ្រាមត្រជាក់ទៅទៀត។
ក្នុងបទសម្ភាសជាមួយសារព័ត៌មាន RIA Novosti កាលពីថ្ងៃចន្ទទី១ខែមេសា លោក Gavrilov ត្រូវបានស្នើសុំឲ្យធ្វើអត្ថាធិប្បាយ លើសេចក្តីថ្លែងការណ៍ខែកុម្ភៈរបស់ប្រធានាធិបតីបារាំង Emmanuel Macron ដែលថា លោកមិនច្រានចោលលទ្ធភាពបញ្ជូនទ័ពពីបណ្តាប្រទេសណាតូ ទៅអ៊ុយក្រែន ដើម្បីជួយទីក្រុងកៀវ ប្រយុទ្ធក្នុងជម្លោះជាមួយទីក្រុងមូស្គូឡើយ។
ជាការឆ្លើយតប លោក Gavrilov អះអាងថា “ក្រុមអ្នកយុទ្ធសាស្រ្តយោធានៅទីក្រុងវ៉ាស៊ីនតោន និងព្រុចសែល គួរតែដឹង! ប្រសិនបើទាហានប្លុកណាតូ ទៅដល់ដីអ៊ុយក្រែនមែន ពួកគេកំពុងព្យាយាមសាកល្បងកម្លាំងរបស់ប្រទេសយើងហើយ។ យើងត្រៀមខ្លួនរួចជាស្រេច សម្រាប់ព្រឹត្តិការណ៍ទាំងអស់”។
អ្នកការទូតរូបនេះបន្តថា ការព្រមានរបស់ប្រធានាធិបតីអាមេរិក ចូ បៃដិន និងអ្នកនយោបាយលោកខាងលិចផ្សេងទៀត ថា បើរុស្ស៊ីឈ្នះអ៊ុយក្រែន ទីក្រុងមូស្គូនឹងកំណត់គោលគោលដៅរដ្ឋជាសមាជិកណាផ្សេងទៀតនោះ, តាមពិតទៅគ្រាន់តែជាលេស បង្វែចំណាប់អារម្មណ៍អ្នកបង់ពន្ធ កុំឲ្យគិតពីការជះលុយដោយឥតប្រយោជន៍ចោលនៅអ៊ុយក្រែនប៉ុណ្ណោះ។
ក្នុងអំឡុងសង្គ្រាមត្រជាក់ សេចក្តីថ្លែងការណ៍ស្ទើរតែទាំងអស់របស់ណាតូ បានចាប់ផ្តើមឡើងជាមួយនឹងការវាយតម្លៃអំពីលទ្ធភាពនៃការវាយប្រហារទ្រង់ទ្រាយធំរបស់សហភាពសូវៀត ទៅលើប្លុកនិងសម្ព័ន្ធមិត្តនៅអឺរ៉ុបខាងកើតរបស់ខ្លួន ហើយវោហាសាស្ត្របែបនេះ នៅតែប្រើក្នុងសម្ព័ន្ធភាពយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិក មកទល់សព្វថ្ងៃ។
ការអត្ថាធិប្បាយរបស់គាត់ ធ្វើឲ្យគេនឹកឃើញដល់សេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន កាលពីសប្តាហ៍មុន ដែលថា “ការអះអាងថា យើងនឹងវាយប្រហារអឺរ៉ុបបន្ទាប់ពីអ៊ុយក្រែន គឺជារឿងមិនសមហេតុសមផលទាល់តែសោះ ហើយគ្រាន់តែជាការបំភិតបំភ័យប្រជាជនរបស់ពួកគេ ឲ្យជះលុយកាន់តែច្រើនប៉ុណ្ណោះ”។
សូមបញ្ជាក់ តាំងពីការប្រយុទ្ធគ្នារវាងរុស្ស៊ីនិងអ៊ុយក្រែន ចាប់ផ្តើមក្នុងខែកុម្ភៈឆ្នាំ២០២២មក ទីក្រុងមូស្គូបានបញ្ជាក់ម្តងហើយម្តងទៀតថា សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់អង្គការណាតូបានក្លាយជាភាគីជម្លោះរួចទៅហើយ តាមរយៈការផ្តល់សព្វាវុធ រួមទាំងអាវុធទំនើបៗ ការចែករំលែកព័ត៌មានសម្ងាត់ និងការបណ្តុះបណ្តាលកងទ័ពអ៊ុយក្រែនផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ តើ ណាតូ អាចប្រើមាត្រា៥បានទេ បើកងទ័ពខ្លួន ត្រូវរុស្ស៊ី បាញ់នៅអ៊ុយក្រែន?
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា