ព័ត៌មានអន្ដរជាតិ
ហ្វីលីពីន បង្កើនសន្តិសុខដែនសមុទ្រ ចំពេលមានភាពតានតឹងជាមួយ ចិន
ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. បានប្រាប់រដ្ឋាភិបាលរបស់លោកឲ្យពង្រឹងសន្តិសុខដែនសមុទ្របន្ថែម ចំពេលមានភាពតានតឹងជាមួយប្រទេសចិន ។ នេះបើយោងតាមការចេញផ្សាយដោយទូរទស្សន៍ជាតិជប៉ុន NHK នៅថ្ងៃទី២ ខែមេសានេះ ។

ក្រោមបទបញ្ជាប្រតិបត្តិរបស់លោក Marcos ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៥ ខែមីនា និងត្រូវបានប្រកាសកាលពីថ្ងៃអាទិត្យសប្ដាហ៍មុនដោយការិយាល័យប្រធានាធិបតី, អង្គភាពឃ្លាំមើលឆ្នេរសមុទ្រនឹងត្រូវបានរៀបចំឡើងវិញដើម្បីដាក់បញ្ចូលទៅក្នុងក្រុមប្រឹក្សាដែនសមុទ្រជាតិដែលទើបតែនឹងបង្កើតថ្មី ហើយក្រុមប្រឹក្សានេះទៀតសោតនឹងក្លាយជាស្ថាប័នកណ្តាលសម្រាប់ធានាសន្តិសុខដែនសមុទ្រ ។
ចំណែកសមាជិកនៅក្នុងក្រុមប្រឹក្សាក៏នឹងត្រូវបានពង្រីកបន្ថែមផងដែរ ហើយកងកម្លាំងប្រដាប់អាវុធនៃប្រទេសហ្វីលីពីនស្ថិតក្នុងចំណោមភ្នាក់ងារចាំជួយគាំទ្រចំនួន ១៣ អង្គភាព ខណៈបទបញ្ជានេះកើតឡើង នៅពេលជម្លោះដែនទឹករវាងក្រុងម៉ានីល និងក្រុងប៉េកាំងនៅសមុទ្រចិនខាងត្បូងកាន់តែតានតឹង ។
គួរបញ្ជាក់ថា ភាពតានតឹងរវាងហ្វីលីពីន និងចិនបាននិងកំពុងកើនឡើងនាពេលថ្មីៗនេះ ខណៈកាលពីខែមុន មានការប៉ះទង្គិចរហូតដល់ទៅ ២ ដង ពោលកប៉ាល់ឆ្មាំឆ្នេរសមុទ្រចិនបានប្រើកាណុងបាញ់ទឹកទៅលើកប៉ាល់ផ្គត់ផ្គង់ហ្វីលីពីន ដែលធ្វើឲ្យនាវិករបស់ខ្លួនរងរបួស ហើយនេះក៏ជាឫសគល់ថ្មីមួយទៀតដែលធ្វើឲ្យមានភាពតានតឹងរវាងប្រទេសទាំងពីរកាន់តែក្ដៅបន្ថែមទៀត ៕


អត្ថបទ ៖ ប៊ុន សុភាព

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ចរាចរណ៍៥ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១២ ម៉ោង ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់