ព័ត៌មានជាតិ
សម្ដេចធិបតី៖ កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ជាឱកាសបង្កើនកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងដៃគូសកល
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា នឹងក្លាយជាឱកាសដ៏មានសក្តានុពលក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ និងពង្រឹងទំនាក់ទំនងរវាងអាស៊ាន និងដៃគូសកល ដែលកម្ពុជា ជាចំណុចស្នូល។
សម្ដេចធិបតី ថ្លែងដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតីពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤នេះ។ កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៤ ធ្វើឡើងក្រោមមូលបទ «បញ្ចេញសក្តានុពលអាស៊ាន៖ ការតភ្ជាប់បច្ចេកវិទ្យា និងកំណើនប្រកបដោយបរិយាប័ន្ន»។
ជាកត់សម្គាល់ កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា មានគោលដៅជំរុញសក្តានុពលអាស៊ាន ដែលកម្ពុជា គឺជាចំណុចស្នូល និងលើក យកប្រធានបទសំខាន់ៗ មកជជែកពិភាក្សារួមមាន៖ តំណភ្ជាប់ខ្សែបញ្ជូនថាមពលអាស៊ាន ចីរភាព និងថាមពលកកើតឡើងវិញរបស់អាស៊ាន កម្ពុជា គឺជាច្រកទ្វារទៅកាន់អាស៊ាន និងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីកំណើនប្រកបដោយបរិយាប័ន្ន ជាដើម។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកមូលបទនៃកិច្ចប្រជុំពេលនេះ គឺជារបៀបវារៈដ៏មានសារសំខាន់ចំពេលវេលា ក្នុងបរិបទបច្ចុប្បន្ន និងប្រកបដោយមហិច្ឆិតា។ សម្ដេចធិបតី បានជំរុញឱ្យតួអង្គពាក់ព័ន្ធទាំងអស់ គប្បីទាញយកស្ថាន ភាពនេះ ដើម្បីពង្រឹងភាពជាដៃគូ លើកស្ទួយការជឿនលឿននៃបច្ចេកវិទ្យា និងជំរុញសហគមន៍អាស៊ានឱ្យកាន់តែមានវិបុលភាព និងសមធម៌។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានសម្ដែងក្ដីរីករាយ និងកត់សម្គាល់ឃើញថា តាមរយៈរបៀបវារៈនៃកិច្ចប្រជុំកំពូលនេះ នឹងពិភាក្សាស៊ីជម្រៅលើបញ្ហាសំខាន់ៗដែលពាក់ព័ន្ធនឹងតំបន់អាស៊ាន ដោយសម្ដេច បញ្ជាក់ថា ប្រធានបទដែលបានជ្រើស រើសនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីការយល់ដឹងស៊ីជម្រៅអំពីគោលការណ៍ណែនាំរបស់អាស៊ាន ការអភិវឌ្ឍថ្មីៗ និងទីតាំងជាយុទ្ធសាស្រ្តរបស់កម្ពុជា។
សម្ដេចនាយករដ្ឋមន្រ្តី ជឿជាក់ថា ការជួបជុំថ្ងៃនេះ មានសក្តានុពលក្នុងការបង្កើតជាកាតាលីករបង្កើនកិច្ចសហប្រតិបត្តិការ និងពង្រឹងទំនាក់ទំនងរវាងប្រជាជាតិអាស៊ាន និងដៃគូសកលរបស់តំបន់អាស៊ាន។ សម្ដេច ថា តាមរយៈកិច្ចសហប្រតិបត្តិការបែបនេះ អាចបង្កើតជាមូលដ្ឋានគ្រឹះសម្រាប់វិបុលភាពរួម និងអនាគតសេដ្ឋកិច្ចដែលមានភាពធន់ជាងមុនសម្រាប់គ្រប់ តួអង្គពាក់ព័ន្ធទាំងអស់។
បើតាមសម្ដេចធិបតី បច្ចុប្បន្ននេះ ជាមួយសមាជិកចំនួន១០ប្រទេស អាស៊ាន បានពង្រឹងជំហររបស់ខ្លួនក្នុងនាមជាកម្លាំងសេដ្ឋកិច្ចមួយក្នុងសកល ដែលមានកំណើនរឹងមាំ កម្លាំងពលកម្មពោរពេញដោយចីរភាព និងការខិតខំធ្វើសមាហរណកម្មជាលំដាប់ ហើយអាស៊ាន បានក្លាយជាសេដ្ឋកិច្ចធំជាងគេលំដាប់ទី៥ លើពិភពលោក៕
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ