Connect with us

ព័ត៌មានជាតិ

មេដឹកនាំ​កម្ពុជា​​ឲ្យ​​​ពលរដ្ឋ​​មានស្មារតី​ជាតិនិយម គាំទ្រ​ទិញ​ផលិតផល​​ខ្មែរ​ឲ្យបានច្រើនតាមលទ្ធភាព

បានផុស

នៅ

ក្នុងសារ​ចូលរួមអបរសាទរ​ទិវាជាតិ​លើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរលើក​ទី ៧ ​ប្រារព្ធ​ឡើង​ក្រោម​ប្រធានបទ ​«ផលិតនិង ផ្គត់ផ្គង់ទីផ្សារប្រកបដោយចីរភាព គឺជា​ចលនាភូមិ​១​ផលិតផល​១» ប្រមុខ​ដឹកនាំកម្ពុជា​បានអំពាវនាវ​​ដល់​ពលរដ្ឋគ្រប់រូបចូលរួមគាំទ្រ និងលើកទឹកចិត្តប្រកបដោយភាពម៉ឺងម៉ាត់ ជួយទិញផលិតផលខ្មែរយកទៅប្រើប្រាស់ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន សំដៅលើកកម្ពស់កិត្យានុភាពជាតិ និងស្មារតីជាតិនិយម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​សារ​របស់​ប្រមុខ​ដឹកនាំ​សម្តេច​ធិបតី ហ៊ុន ម៉ាណែត បានផ្តល់អនុសាសន៍​ដល់​គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ចូលរួមចំណែកលើកកម្ពស់ ជំរុញ និង​បំផុស ចលនាដាំដុះចិញ្ចឹមសត្វ ផលិត កែច្នៃ និង​អភិវឌ្ឍនូវ​ផលិតផលគ្រប់ប្រភេទតាមគ្រួសារ សហគមន៍ បណ្ដុំអ្នកផលិត ប្រកបដោយ​គំនិត​ច្នៃប្រឌិតនិងរស់រវើក ជាពិសេស​ការកែច្នៃ​ផលិតផលកសិកម្មជាមូលដ្ឋាន ទៅជាម្ហូបអាហារ វត្ថុ​សិល្បៈ ឬរបស់ប្រើប្រាស់ផ្សេងៗ សម្រាប់​ផ្គត់ផ្គង់ទីផ្សារទាំងក្នុងនិងក្រៅប្រទេស ដើម្បីជាការរួម​ចំណែកលើក កម្ពស់កម្រិតជីវភាពពលរដ្ឋខ្មែរគ្រប់រូបឱ្យកាន់តែល្អប្រសើរឡើង។

សម្តេច​បាន​ណែនាំ​ឲ្យ​គ្រប់​ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ក៏ដូចជាដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ ផ្នែកឯកជន បន្តកិច្ចសហការជាមួយគណៈកម្មាធិការជាតិជំរុញចលនា ភូមិមួយផលិតផលមួយ ដើម្បីជួយអភិវឌ្ឍផលិតផលខ្មែរ ផលិតផលភូមិ១ផលិតផល១ ឱ្យកាន់តែមានភាពសម្បូរបែប និងមានសក្តានុពលពាណិជ្ជកម្មទាំងលើទីផ្សារជាតិនិងអន្តរជាតិ។

ទាក់ទង​ការ​ជំរុញ​ចលនា​ប្រើប្រាស់ផលិតផលក្នុងស្រុក លោក សួង ណយ អនុប្រធាន​​គណៈកម្មាធិការជាតិ​ជំរុញ​ចលនា​ភូមិ​មួយ​ផលិតផល​មួយ​នៃ​ទីស្តីការ​គណៈរដ្ឋមន្រ្តី​បាន​ឲ្យ​កម្ពុជាថ្មី​ដឹង​ថា ពលរដ្ឋខ្មែរគ្រប់រូប​គួរទិញផលិតផលខ្មែរទើប​ធ្វើ​ឲ្យ​ប្រជាកសិកម្ម សិប្បកម្ម អាជីវកម្ម សេវាកម្ម សហគ្រាស ផលិតផលខ្មែររីកចម្រើនជឿនលឿន ជា​ពិសេសកសិករ​ខ្មែរមានជីវភាពធូរធារ។

ចលនា​ភូមិ​មួយ​ផលិតផល​មួយ មាន​ចរិត​ជា​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ចម្រុះ​នៅ​មូលដ្ឋាន។ រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ការជំរុញចលនាភូមិមួយផលិតផល បាន​សម្រេច​បានលទ្ធផល​យ៉ាង​ប្រសើរ​ដែលនាំ​ឲ្យជំរុញ​កា​រប្រែប្រួលជាវិជ្ជមាននៃ​ផលិតផលខ្មែរ​ទាំង​គុណភាព ស្តង់ដាអនាម័យ ការ​វិចខ្ចប់ ជាពិសេស​ការ​ដាក់ស្លាក​សម្គាល់លើផលិតផលជា «ផលិតផលភូមិមួយផលិតផលមួយ» ដែលមានចំនួន ៥៥៩ គិ​តត្រឹមឆ្នាំ ២០២៣ នៅទូទាំង ២៥ រាជធានី​ខេត្ត។

បើតាមលោក សួង ណយ នៅ​ឆ្នាំ ២០២៤ គណៈកម្មាធិការជាតិ​ជំរុញ​ចលនា​ភូមិ​មួយ​ផលិតផល​គ្រោង​ចុះបញ្ជី​បន្ថែម​ “ផលិតផល​ភូមិ ១ ​ផលិតផល​ ១» ចំនួន ៣០០ មុខ​​បន្ថែម​ទៀត នៅទូទាំង ២៥ រាជធានីខេត្ត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៤ នាទី មុន

ពលរដ្ឋជិះរថយន្តក្រុង​មិនគិតថ្លៃ​ ឱកាស​បុណ្យជាតិធំៗ កើនឡើង​ពី​ ១០ ទៅ ១៥ ភាគរយ ក្នុងមួយឆ្នាំ

ព័ត៌មានជាតិ៥១ នាទី មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ជីវិតកម្សាន្ដ២ ម៉ោង មុន

Selena ក្លាយជាមហាសេដ្ឋី ខណៈ Justin កំពុងផ្ទុះច្រូងចម្រាសនឹងបុគ្គលបទល្មើសផ្លូវភេទ

ព័ត៌មានជាតិ២ ម៉ោង មុន

មន្រ្តី​ជំនាញ​សាធារណការ​​ឆ្លើយតប​បញ្ជាក់ ផ្លូវខូច​បង្កើត​ចង្ហូរ​រលក​នៅ​​​រង្វង់មូលព្រះថោង​នាងនាគ

ចរាចរណ៍២១ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

ព័ត៌មានជាតិ១៧ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា តុលាការ មន្ត្រី កងកម្លាំង ងាកមកបង្កើតក្រុមក្នុង Cool App ដើម្បីសន្តិសុខជាតិ

Sokha Hotels

ព័ត៌មានពេញនិយម