Connect with us

ព័ត៌មានជាតិ

គ្រោង​ចុះ​បញ្ជី​ “ផលិតផល​ភូមិ ១ ផលិតផល ១» ៣០០ មុខ​បន្ថែម​ទៀត​នៅ​ឆ្នាំ ២០២៤

បានផុស

នៅ

គណៈកម្មការ​ជាតិ​ជំរុញ​ចលនា​ភូមិ​មួយ​ផលិតផល​មួយគ្រោង​ចុះ​បញ្ជី​ “ផលិតផល​ភូមិ ១ ផលិតផល​ ១» ចំនួន ៣០០ មុខ​បន្ថែម​ទៀត​នៅ​ឆ្នាំ ២០២៤។ នេះ​បើ​តាម​លោក សួង ណយ អនុប្រធាន​គណៈកម្មការ​ជាតិ​ជំរុញ​ចលនា​ភូមិ​មួយ​ផលិត​ផល​​មួយ​នៃ​ទីស្តីការ​គណៈរដ្ឋមន្រ្តី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាប់​កម្ពុជា​ថ្មី​តាម​តេឡេក្រាម លោក សួង ណយ បាន​គូស​បញ្ជាក់​ថា ផលិតផល​​​ភូមិមួយ​ផលិតផល​មួយ ​ឆ្លុះ​បញ្ចាំង​ពី​លក្ខណៈ​វប្បធម៌​ប្រពៃណី​របស់​ពលរដ្ឋ​តាម​ភូមិ​ស្រុក ​ដែល​បាន​បន្ត​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់។

លោក​ថា គណៈកម្មការ​ជាតិ​ជំរុញ​ចលនា​ភូមិ​មួយ​ផលិត​ផល​​​មួយ បាន​ដាក់​ផែនការ​នឹង​ចុះ​បញ្ជី​ផលិតផល​ភូមិ​មួយ​ផលិតផល​មួយ​ចំនួន ៣០០ មុខបន្ថែម​​ទៀត​នៅ​ឆ្នាំ ២០២៤។

ចលនា​ភូមិ​មួយ​ផលិតផល​មួយ មាន​ចរិត​ជា​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ចម្រុះ​នៅ​មូលដ្ឋាន ហើយ​រាល់ការផលិតចេញជា​ផលិតផល​​​ក្រោ​មគំនិត​ច្នៃ​ប្រឌិត​អាស្រ័យ​​តាមភូមិសាស្រ្ត​​តំបន់​។ គិត​ត្រឹមឆ្នាំ២០២៣ ការ​ដាក់​ស្លាកសញ្ញាសម្គាល់លើផលិតផល “​ភូមិ១​ផលិតផល​១» បាន​សរុប​ចំនួន ៥៥៩ មុខ នៅទូទាំង ២៥ រាជធានី ខេត្ត

ឈរលើស្មារតីលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ​ឱ្យកាន់តែទូលំទូលាយនិងផុលផុស រដ្ឋាភិបាល​កម្ពុជា​តែងតែ​ជំរុញ​ឲ្យមានការ​ផ្សព្វផ្សាយគ្រប់​ទម្រង់ ​ដើម្បី​ចូលរួម​លើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ។ ជាក់ស្តែង​ទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិត​ផលខ្មែរ តែង​តែរៀបចំឡើង​ជា​រៀងរាល់ឆ្នាំ។

​ក្នុង​ឱកាសប្រារព្វ​ទិវាជាតិ​លើកកម្ពស់​ការ​ប្រើប្រាស់​ផលិតផល​ខ្មែរ​លើក​ទី ៧ នៅ​ឆ្នាំ ២០២៤ នេះ ​ត្រូវ​បាន​រៀបចំ​ឡើង​ក្រោម​ប្រធាន​បទ​ «ផលិត និងផ្គត់ផ្គង់ទីផ្សារប្រកបដោយ​ចីរភាព គឺជា​ចលនាភូមិ​១​ផលិតផល​១»។

ក្នុង​សារ​អបអរសាទរ​ទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរនៅឆ្នាំនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខដឹកនាំ​​កម្ពុជា បាន​ណែនាំ​​​ឲ្យ​គណៈកម្មាធិការជាតិ​ជំរុញ​ចលនាភូមិមួយផលិតផល​មួយ ក្រសួងស្ថាប័នពាក់ព័ន្ធ និងគណៈកម្មាធិការ​​​ជំរុញ​ចលនាភូមិមួយផលិតផលមួយរាជធានីខេត្តទូទាំងប្រទេស ​ត្រូវ​បន្ត​លើកកម្ពស់ផលិតផលខ្មែរតាម​រយៈ​ការរៀបចំព្រឹត្តិការណ៍​តាំងបង្ហាញ និង​ទិញលក់ផលិតផល​ខ្មែរ ដែលជា​យន្តការ​ដ៏​សំខាន់​ក្នុងការ​ជួយផ្សព្វផ្សាយ​ពី​ផលិតផលខ្មែរទាំងក្នុងស្រុកនិង​ក្រៅស្រុក។

ជាមួយគ្នានេះ សម្តេច​នាយករដ្ឋមន្រ្តី ក៏​បាន​​អំពាវនាវឱ្យពលរដ្ឋគ្រប់រូបចូលរួមគាំទ្រ និងជួយទិញផលិតផលខ្មែរយកទៅប្រើប្រាស់ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន សំដៅលើកកម្ពស់កិត្យានុភាពជាតិ និងស្មារតីជាតិនិយម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទីutes មុន

បុរសម្នាក់ជនជាតិទំពួន រស់នៅខេត្តរតនគិរី ត្រូវបានខ្សែភ្លើងឆក់បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

អាស៊ាន៖ សន្តិភាព​ទើប​ជា​អាទិភាព​នៅ​មីយ៉ាន់ម៉ា មិនមែន​ការ​បោះឆ្នោត​ទេ

ព័ត៌មានជាតិ២២ នាទីutes មុន

កម្មករ​បង្ហើប​ ក្រោយ​ចប់​ការ​ដ្ឋាន​ស្ពាន​​នៅ​ខេត្ត​ក្រចេះ នឹង​បន្ត​​សាងសង់​ស្ពាន​ឆ្លង​ទន្លេ​ពី​ខេត្តកំពង់ឆ្នាំងទៅកំពង់ធំ

កីឡា៣២ នាទីutes មុន

អ្នក​ឧកញ៉ា សំអាង​​ វឌ្ឍនៈ ឧបត្ថម្ភ​១០០​លាន​រៀល ធ្វើឲ្យ​លោក ធន់ សុភា រំភើប​និយាយមិន​ចង់​ចេញ

សន្តិសុខសង្គម៣៤ នាទីutes មុន

នគរបាលខេត្តសៀមរាប ឃាត់ម៉ូតូកែច្នៃស៊ីម៉ាំង និងកែច្នៃខុសច្ចេកទេសបានចំនួន ១២គ្រឿង

Sokha Hotels

ព័ត៌មានពេញនិយម