Connect with us

ជីវិតកម្សាន្ដ

ខ្សែភាពយន្តខ្មែរ២រឿងរបស់ក្រុមហ៊ុន Sastra Film នឹងចាក់បញ្ចាំងលើទូរទស្សន៍ MyTV ក្នុងខែមេសានេះ

បានផុស

នៅ

ខ្សែភាពយន្តខ្មែរចំនួន២រឿង គឺរឿងកូនក្រមុំកែមុខ និងរឿងអន្ទាក់ស្នេហ៍ក្នុងកុងត្រារបស់ក្រុមហ៊ុន Sastra Film នឹងចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ MyTV នៅក្នុងខែមេសានេះ។ ក្រុមហ៊ុន CBS និង ផលិតកម្ម Sastra Film បានធ្វើសន្និសីទសារព័ត៌មានរួមគ្នាបង្ហាញពីការចាក់បញ្ចាំខ្សែភាពយន្តភាគខ្មែរទាំង២រឿងនេះកាលពីថ្ងៃចន្ទ ម្សិលមិញ ដោយមានការចូលរួមពីលោក David Ulmer នាយកប្រតិបត្តិក្រុមហ៊ុន CBS  និងលោកស្រី ចាន់ និមល នាយកប្រតិបត្តិក្រុមហ៊ុន Sastra Film រួមទាំងគណៈគ្រប់គ្រង CBS សិល្បករ និងសិល្បការនី រួមជាមួយអ្នកសារព័ត៌មានជាច្រើនរូបទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក David Ulmer នាយកប្រតិបត្តិក្រុមហ៊ុន CBS បានថ្លែងកោតសរសើរដល់ក្រុមផលិតខ្សែរភាពយន្ត Sastra Film គ្រប់ផ្នែកទាំងអស់ ដែលបានខិតខំប្រឹងប្រែងផលិតខ្សែភាពយន្តល្អៗ។ លោក បញ្ជាក់ថា ក្រុមហ៊ុន CBS នឹងបន្តសហការជាមួយ Sastra Film នាំមកនូវភាពយន្តភាគល្អៗបន្ថែមទៀត មកចាក់បញ្ចាំងជូនដល់ទស្សនិកជន ព្រោះភាពយន្តដែលផលិតដោយ Sastra Film មានគុណភាពល្អ ទាំងបច្ចេកទេសនៃការថត និងភាពប៉ិនប្រសព្វនៃតួសម្តែង។ ក្នុងនាមនាយកប្រតិបត្តិក្រុមហ៊ុន CBS លោក David Ulmer សប្បាយចិត្តដែលបាននាំយករឿងភាពយន្តល្អៗមកជូនដល់ទស្សនិកជននៅកម្ពុជា។ លោកថា CBS គឺជាបណ្តាញផ្សព្វផ្សាយមួយដែលមានការពេញនិយម ដោយមានអ្នកទស្សនាជាច្រើនលាននាក់ ទាំងលើកញ្ចក់ទូរទស្សន៍ ក៏ដូចជាក្នុងបណ្តាញផ្សព្វផ្សាយឌីជីថលផងដែរ។ ខ្សៃភាពយន្តទាំង២ ឆ្លុះបញ្ចាំពីទំនាក់ទំនងមិត្តភាព ការជំនះឧបសគ្គ សេចក្ដីស្រឡាញ់ ភក្ដីភាព និងជារឿងដែលបង្ហាញពីស្ថានភាពនៃប្រទេសកម្ពុជា។

ចំណែក លោកស្រី ចាន់ និមល វិញ បានលើកឡើងថា លោកស្រី រីករាយដែលបានសហការជាមួយ CBS និងបានថ្លែងអំណរគុណដល់លោក David Ulmer ដែលបានគាំទ្រ និងឱ្យតម្លៃទៅលើការប្រឹងប្រែងផលិតរបស់ Sastra Film។ លោកស្រីបន្ថែមថា ក្រុមហ៊ុនរបស់លោកស្រី មានបទពិសោធន៍ផលិតជាច្រើនរឿងមកហើយ និងយូរឆ្នាំ ដែលមានបុគ្គលិកប្រហែលជា ២០០នាក់នាពេលបច្ចុប្បន្ន។ ក្រុមហ៊ុន បានផលិតមាតិកាចម្រុះប្រហែលជា ១០០ចំណងជើងក្នុងមួយឆ្នាំ ក្នុងនោះ ខ្សែភាពយន្តរឿងភាគ គឺជាបេសកកម្មមួយដែលលោកស្រីជឿជាក់ថា ជាផ្នែកមួយជួយរុញវិស័យភាពយន្តខ្មែរឱ្យកាន់តែមានភាពរីកចម្រើនឡើង តាមរយៈការផលិតខ្សែភាពចម្រុះជាច្រើន។ លោកស្រី អះអាងថា លោកស្រីបានដឹងពីចំណង់ចំណូលចិត្តថា ទស្សិកជនចូលចិត្តទស្សនាខ្សែភាពយន្តបែបណា។ បន្ថែមពីលើនេះ លោកស្រី មានតួសម្តែងដែលប៉ិនប្រសព្វក្នុងការសម្តែង ពោរពេញដោយទេពកោសល្យ អ្នកដឹកនាំរឿងល្អ និងមានការគាំទ្រពីទស្សនិកជនជាច្រើនទៀតផងដែរ។

សូមជម្រាបថា រឿងកូនក្រមុំកែមុខ មានដំណើរដើមទងទាក់ទិនទៅ ឆដា បានកែមុខ អមរា ដែលបាត់ការចងចាំឱ្យក្លាយជានាង ដើម្បីមកទទួលទោសសម្លាប់ប៉ាក្មេកជំនួសនាង។ អមរា ត្រូវជួបការលំបាកជំនួស ឆដា ជាច្រើននៅពេលដែលមានមុខដូច ឆដា។ វិទ្យា ជាប្តី ឆដា ខឹងណាស់មិនដឹងរឿងទេគិតថា អមរា ជា ឆដា ក៏ធ្វើបាប ដើម្បីសងសឹកព្រោះសង្ស័យថា នាងសម្លាប់ប៉ារបស់ខ្លួន។ ចុងក្រោយប្រែពីការស្អប់ មកជាស្រឡាញ់ អមរា វិញ ព្រោះ អមរា ជាមនុស្សល្អ បើទោះបីមានមុខដូចប្រពន្ធចិត្តអាក្រក់របស់គាត់ក៏ដោយ។

រីឯ រឿងអន្ទាក់ស្នេហ៍ក្នុងកុងត្រាវិញ មានរឿងរ៉ាវទាក់ទងទៅនឹងនារីស្រស់ស្អាត ដែលមានឈ្មោះថា ស្រីណៃ ត្រូវម្តាយរបស់ដេវីត ជួលនាងឲ្យទៅបោកប្រាស់ ដេវីត និងកែចរិក ដេវីត ឲ្យល្អដើម្បីឲ្យដេវីត ភ្ជាប់ពាក្យជាមួយមនុស្សដែលម៉ាក់ ដេវីត រើស។ ក្រោយពេលបោកប្រាស់ដេវីតបានជោគជ័យ ស្រីណៃ ក៏ចប់តួនាទីដូចគ្នា។ ស្រីណៃ ត្រូវចាកចេញ បើទោះស្រីណៃ ខុសលក្ខខណ្ឌស្រឡាញ់ ដេវីត បាត់ហើយក៏ដោយ។ តែ ដេវីត មិនព្រមចប់ងាយៗ ដេវីត តាមរករឿងធ្វើបាប ស្រីណៃ មិនឈប់មិនឈរ។ ដេវីត ដឹងច្បាស់ថា គេធ្វើមិនមែន ព្រោះស្អប់ តែគេធ្វើដោយសារស្រឡាញ់ចង់នៅជិត ស្រីណៃ។ ម៉ាក់ដេវីត ព្យាយាមបំបែក ដេវីត ជាមួយស្រីណៃ គ្រប់ពេលវេលា។ ទោះ ដេវីត មានគូដណ្តឹង ដេវីត នៅតាមការពារស្រីណៃ ហើយកាន់ដៃ ស្រីណៃ ឆ្លងកាត់ឧបសគ្គដ៏ធំដែលជាម៉ាក់របស់ដេវីត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ នាទីutes មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៤ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ទ្រព្យសម្បត្តិមហាសេដ្ឋីពិភពលោក កើនដល់ ១៥ ទ្រីលាន​ដុល្លារ​ក្នុងឆ្នាំ ២០២៤

Sokha Hotels

ព័ត៌មានពេញនិយម