សន្តិសុខសង្គម
ភ្លើងឆេះព្រៃនៅជើងភ្នំបាណង់ប្រមាណ ៣ ហិកតា
ព្រៃជើងភ្នំប្រមាណ ៣ ហិកតា ត្រូវបានអណ្ដាតភ្លើងឆាប់ឆេះ ដែលអគ្គិភ័យនេះត្រូវបានកម្លាំងសមត្ថកិច្ចរួម និងប្រជាពលរដ្ឋសហការគ្នាជួយពន្លត់បានទាន់ពេលវេលា។
ហេតុការនេះបានកើតឡើងកាលពីថ្ងៃទី ០១ ខែ មេសា ឆ្នាំ២០២៤ វេលាម៉ោង ១២៖៤៥ នាទី ថ្ងៃត្រង់នៅត្រង់ចំណុចជើងភ្នំបាណង់ ភូមិដង្គត់ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
តាមការលើកឡើងពីសមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា នៅមុនពេលកើតហេតុគេឃើញមានផ្សែងចាប់ផ្ដើមហុយឡើងពីចំណុចជើងភ្នំបាណង់ ហើយមួយសន្ទុះក្រោយមកដោយសារពុំមានអ្នកចាប់អារម្មណ៍ក៏ស្រាប់តែឃើញអណ្ដាតភ្លើងចាប់ផ្ដើមឆាបឆេះទៅលើព្រៃនៃជើងភ្នំនោះយ៉ាងសន្ធោសន្ធៅតែម្ដង ធ្វើឲ្យកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកប្រញាប់ប្រញាល់ចេញប្រតិបត្តិការ ដោយប្រើប្រាស់រថយន្តទឹកសម្រាប់ពន្លត់អគ្គិភ័យរួមនិងកម្លាំងមួយចំនួន បានចេញ ទៅដល់គោលដៅដែលនៅពេលនោះដែរបណ្ដាតភ្លើងបានឆេះរាលដាលទៅលើដីព្រៃក្នុងទំហំដីប្រមាណ ៣ ហិកតា។
ដោយសារការព្យាយាម និងការខិតខំប្រឹងប្រែងទីបំផុតភ្លើងត្រូវបានរលត់ទាំងស្រុង ដែលករណីនេះពុំមានឆេះរាលដាលដល់ដីចម្ការ និងលំនៅឋានរបស់ប្រជាពលរដ្ឋឡើយ ដោយសារតែការពន្លត់បានទាន់ពេលវេលា៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ