Connect with us

ជីវិតកម្សាន្ដ

យឿន ពិសី ទម្លាយគូស្នេហ៍ថ្មី ក្រោយប្រកាសចែកផ្លូវភរិយា ជិត ២ ខែ

បានផុស

នៅ

អ្នកគាំទ្រ​មាន​ការ​ចាប់​អារម្មណ៍ និង​ភ្ញាក់ផ្អើល ខណៈ​តារា​ចម្រៀង​វ័យក្មេង​លោក យឿន ពិសី បាន​ទម្លាយ​នូវ​ទំនាក់ទំនង​ស្នេហា​ថ្មី​ជាមួយ​នារី​ម្នាក់ បន្ទាប់ពី​ប្រកាស​ចែក​ផ្លូវ​គ្នា​ជាមួយ​អតីត​ភរិយា​មុន​ទើប​តែ​បាន​ប្រហែល ២ ខែ កន្លង​មក​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណឹង​នេះ ត្រូវ​បាន​សាមីខ្លួន​លោក យឿន ពិសី សារភាព​ថា ជា​ការពិត ប៉ុន្តែ​លោក​បដិសេធន៍ នាង​មិនមែន​ជា​ជន​ទី ៣ ឡើយ ហើយ​ស្នើសុំ​មហាជន​កុំ​ស្អប់ ឬ ខឹង​អី។ យឿន ពិសី លើក​ឡើង​ថា «ខ្ញុំ​សូម​សារភាព​ថា គាត់​ជា​នារី​ដែល​ខ្ញុំ​ស្រឡាញ់​យ៉ាង​ពិត​ប្រាកដ ប៉ុន្តែ​គាត់​មិនមែន​ជា​ជន​ទី​បី​ទេ ខ្ញុំ​សូម​សំពះ​សុំ​ចិត្ត​ពុក​ម៉ែ​បងប្អូន កុំ​សើច កុំ​យំ​ពួក​ខ្ញុំ​អី ហើយ​ខ្ញុំ​ក៏​សូម​អរគុណ​គាត់​ដែល​សម្រេច​ចិត្ត​ចូល​ក្នុង​ជីវិត​ខ្ញុំ ហើយ​ព្រម​ទទួល​យក​ខ្ញុំ​ជា​ខ្ញុំ បើ​ទោះបី​ជា​ដឹង​ថា ខ្ញុំ​ពិកា​ក៏ដោយ ព្រោះ​នៅ​ពេល​ដែល​ខ្ញុំ និង​គាត់​ស្រឡាញ់​គ្នា គឺ​ខ្ញុំ​មាន​ឈ្មោះ​ជា​ពោះម៉ាយ​រួចហើយ»។

លោក យឿន ពិសី បន្ត​ទៀត​ថា លោក​លែងលះ​ជាមួយ​អតីត​ភរិយា​បាន​មួយ​រយៈ​ធំ​ដែរ​ហើយ ទើប​មាន​ទំនាក់ទំនង​ជាមួយ​នារី​ខាង​លើ​នេះ ហើយ​នេះ​ជា​រូបភាព​មុន​ពេល​ដែល​លោក​ទៅ​វះកាត់​ភ្នែក​ប្រហែល ២ ថ្ងៃ។ ចំពោះ​រូបភាព​បែក​ធ្លាយ​នោះ គឺជា​រូបភាព​ទើបតែ​វះកាត់​ភ្នែក​ហើយ​បាន​មួយ​យប់ គឺ នារី​ខាង​លើ ជា​អ្នក​ទៅ​លើក​កម្លាំងចិត្ត​ឲ្យ​លោក។

លោក​បញ្ជាក់​ថា «រឿង​ដែល​ខ្ញុំបាទ​ត្រូវ​បកស្រាយ ខ្ញុំ​បាន​បកស្រាយ​រួចហើយ សូម​ពុក​ម៉ែ បងប្អូន បញ្ចេញ​មតិ​ដោយ​ក្រមសីលធម៌ ម្យ៉ាងវិញទៀត សូម​មេត្តា​បងប្អូន​បើក​ចិត្ត​ឲ្យ​ទូលាយ បងប្អូន​មួយ​ចំនួន​ក៏​កុំ​ចាំបាច់​ចេះ​រៀបចំ​ជីវិត​របស់​អ្នកដទៃ​ធ្វើ​អ្វី​ត្រូវ​ចាំ​ថា ផ្លូវ​ណា​ដែល​ត្រជាក់​រស់នៅ​ស្ងប់​សុខ​ស្រួល​ផ្លូវ​នោះ​ហើយ​ដែល​គ្រប់គ្នា​ប្រាថ្នា​ចង់​ដើរ ម្យ៉ាងវិញទៀត​ដូច​ដែល​ខ្ញុំ​បាន​បង្ហោះ​សារ​នៅ​ខាងលើ​មុន​នេះ​អញ្ចឹង»។

យឿន ពិសី និយាយ​ទៀត​ថា លោក និង​អតីត​ភរិយា សម្រេច​ចិត្ត​លែងលះ​គ្នា​ដោយ​ព្រមព្រៀង និង ដោយ​សន្តិវិធី ពុំ​មាន​អ្នកណាម្នាក់​ផិត​ក្បត់​អ្នកណាម្នាក់​ឡើយ មូលហេតុ​ព្រោះ​ពួក​យើង​ទាំងពីរ​រស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា មិន​អាច​បន្ត​ជា​ប្ដី​ប្រពន្ធ​បាន។ ចំពោះ​កូនៗ​ទាំងពីរ​របស់​លោក នៅតែ​ស្រឡាញ់​ពួកគាត់​ស្មើ​ជីវិត ជាពិសេស​លោក​នៅតែ​បំពេញ​តួនាទី​ជា​ឪពុក ដើម្បី​ផ្ដល់​អាហារកិច្ច​ជូន​ដល់​កូន​ធំៗ រៀងៗ ខ្លួន។

ម្ចាស់​ជ័យលាភី​លេខ ១ ក្នុង​កម្មវិធី Cambodia’s Got Talent រដូវ​កាល​ទី ១ លោក យឿន ពិសី បន្ថែម​ថា «ខ្ញុំ​បាន​បកស្រាយ​ប៉ុណ្ណេះ សង្ឃឹម​ថា ពុក​ម៉ែ បងប្អូន នឹង​យល់ យ៉ាងណា​ក៏​ខ្ញុំបាទ​សូម​គោរព​អគុណ​ទឹកចិត្ត​ស្រឡាញ់ និង​ការ​គាំទ្រ​របស់​ពុក​ម៉ែ បងប្អូន ដែល​តែងតែ​មាន​ចំពោះ​រូប​ខ្ញុំ»៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ ម៉ោង មុន

ស្ត្រីម្នាក់ ជួយលក់ឡេ ​បន្លំលួចលុយម្ដងបន្តិចៗ រហូត​បាន​ជាង១ម៉ឺនដុល្លារ ​ត្រូវ​ម្ចាស់​លុយ​ប្ដឹង​ឱ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រោយ​​បោះឆ្នោត​ជ្រើសរើស​ប្រធាន​សមាគម ខ្មែរ-ចិន អាណត្តិទី៨ ពេញ១ថ្ងៃ​ ទីបំផុត ប្រធានសមាគមត្រូវបានជ្រើស

ព័ត៌មានជាតិ៣ ម៉ោង មុន

សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន៖ សម្ដេចតេជោ ថាមេដឹកនាំនានាគួរលើកចិត្តឱ្យភាគីទាំងពីរចូលតុចរចា ជាជាងរារាំង និងរុញឱ្យប្រយុទ្ធគ្នាគ្មានទីបញ្ចប់

នយោបាយ៦ ម៉ោង មុន

អ្នក​នយោបាយ​កម្ពុជា ៖ ទណ្ឌិត សម រង្ស៊ី និង​ក្រុមប្រឆាំង​ជ្រុលនិយមថៃ ទាញ​យក​ចំណេញ​រៀងៗខ្លួន​ពី​ឃាតកម្មលើលោក លិម គឹមយ៉ា

កីឡា៦ ម៉ោង មុន

ក្រុមភ្ញៀវទាំង៣រកបានជ័យជម្នះក្នុងការប្រកួតជើងទី១ វគ្គ​១៦​ក្រុម ពានសម្តេច​តេជោ​

ជីវិតកម្សាន្ដ១០ ម៉ោង មុន

រកឃើញសពតារាស្រីម្នាក់ ឆេះស្លាប់ម្នាក់ឯង នៅក្នុងហេតុការណ៍ភ្លើងឆេះទីក្រុង LA

សន្តិសុខសង្គម១៤ ម៉ោង មុន

អាជ្ញាធរខណ្ឌដង្កោ និងខណ្ឌមានជ័យ និមន្តព្រះសង្ឃ១៤អង្គ ប្រោសព្រំរំដោះគ្រោះលើមហាវិថី ៦០ម៉ែត្រ

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋាភិបាលទម្លាក់ថវិកា៣០លានដុល្លារ ដើម្បីអន្តរាគមន៍ទិញស្រូវពីកសិករដែលកំពុងធ្លាក់ថ្លៃ

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

ស្នេហា១២ឆ្នាំត្រូវប្រេះឆា តារាកំប្លែងថៃ Kohtee ដូរឈ្មោះក្នុងបញ្ចីកំណើត ដើម្បីសាងជីវិតថ្មី

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកនាំពាក្យ ថា កម្ពុជាកំពុងរៀបចំនីតិវិធីជាមួយរុស្ស៊ី ដើម្បីបញ្ជូនខ្លួនលោក ហេង សិទ្ធី មកកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម