Connect with us

ព័ត៌មានជាតិ

លោក ហេង សួរ អញ្ជើញជាអធិបតីក្នុងកម្មវិធីអបអរសាទរ​បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ របស់សមាគមអតីតនិស្សិតខ្មែរពីប្រទេសជប៉ុន

បានផុស

នៅ

កាលពី​ថ្ងៃ​ទី ១ ខែ​មេសា ឆ្នាំ ២០២៤ លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី​អបអរសាទរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ ឆ្នាំ ២០២៤ របស់​សមាគម​អតីត​និស្សិត​ខ្មែរ​ពី​ប្រទេស​ជប៉ុន ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​សណ្ឋាគារ អ៊ក​វ៉ូត (Oakwood) ក្នុង​រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​នេះ ក៏​មាន​ការ​អញ្ជើញ​ចូលរួម​ជា​អធិបតី​ពី លោក អ៊ូ​អិ​ណុ អាត់​ស៊ូ​ស៊ី (UENO Atsushi) ឯកអគ្គ​រាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា រួម​ទាំង​ថ្នាក់​ដឹកនាំ​សមាគម និង​អតីត​និស្សិត​ខ្មែរ​មកពី​ប្រទេស​ជប៉ុន ប្រមាណ ១៥០ រូប។

ក្នុង​នាម​ជា​អតីត​និស្សិត​ជប៉ុន លោក​រដ្ឋមន្ត្រី បាន​សម្តែង​ក្តី​រីករាយ​ចំពោះ​កម្មវិធី​ដ៏​មាន​អត្ថន័យ និង​មាន​ភាព​រីករាយ​នៅ​ពេល​នេះ ដែល​អតីត​និស្សិត​ខ្មែរ​ធ្លាប់​បាន​សិក្សា​នៅ​ប្រទេស​ជប៉ុន មាន​ឱកាស​ជួប​គ្នា​ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ និង​បាន​ជូនពរ​ដល់​អតីត​និស្សិត​ខ្មែរ​មកពី​ប្រទេស​ជប៉ុន​ក្នុង​ឱកាស​ឆ្នាំ​ថ្មី​ផង​ដែរ។

ក្នុង​កម្មវិធី​ជួបជុំ​ដែល​ធ្វើឡើង​មួយ​ឆ្នាំ​ម្តង នា​ពេលនេះ ក៏​មាន​ការ​លេង​ល្បែង​ប្រជាប្រិយ ការ​ច្រៀង​រាំ​កម្សាន្ត​ពី​គណៈអធិបតី និង​ភ្ញៀវ​ចូលរួម​យ៉ាង​សប្បាយ​រីករាយ​ផង​ដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

ប្រធានាធិបតី​ប៉ាណាម៉ា ប្រាប់​អាមេរិក​ថា កុំប៉ិនកុហក​រឿង​ព្រែកជីក​ពេក

ព័ត៌មានជាតិ១៣ នាទីutes មុន

ក្រសួងធនធានទឹក អំពាវនាវឱ្យប្រើប្រាស់ទឹកសន្សំសំចៃនៅខែកុម្ភៈ និងខែមីនា ជាពិសេសតំបន់ដែលឆ្ងាយពីប្រភពទឹក

ចរាចរណ៍១៧ នាទីutes មុន

រថយន្ត ១ គ្រឿង រេចង្កូតឡើងសួនចែកទ្រូងផ្លូវបុកស្លាកប៉ាណូ បង្កគ្រោះថ្នាក់ដល់រថយន្ត ១ គ្រឿងទៀត រងរបួសធ្ងន់-ស្រាល ៣ នាក់

ជីវិតកម្សាន្ដ១៨ នាទីutes មុន

តារា​ចម្រៀង​ វៀតណាម មួយរូប​ ត្រូវ​​ចាប់​ខ្លួន​ពី​បទ​លួច​ទំនិញនៅ​ហាង Gucci

ព័ត៌មានអន្ដរជាតិ៣៧ នាទីutes មុន

ត្រាំ ថា អ៊ីស្រាអែល នឹងប្រគល់ហ្គាហ្សា ឲ្យអាមេរិក 

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៨ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៤ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៧ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

Sokha Hotels

ព័ត៌មានពេញនិយម