Connect with us

ព័ត៌មានអន្ដរជាតិ

អន្ទង់រាប់ពាន់ក្បាល ងាប់យ៉ាងអាថ៌កំបាំងនៅ នូវែលសេឡង់

បានផុស

នៅ

ប្រទេសនូវែលសេឡង់ កើតចម្ងល់យ៉ាងខ្លាំង ហើយពេលនេះកំពុងស៊ើបអង្កេត ករណីដែលសត្វអន្ទង់៣៥០០ក្បាល ងាប់យ៉ាងអាថ៌កំបាំងបំផុត ក្នុងប្រឡាយទឹក Kauritutahi នៅកោះភាគខាងជើងប្រទេស។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Yahoo កាលពីថ្ងៃចន្ទទី១ខែមេសា។

នេះ​ជា​ការ​ងាប់​សត្វ​អន្ទង់​ទ្រង់ទ្រាយធំលើក​ទី​ពីរ​នៅ​​ប្រទេសនូវែលសេឡង់ ​ក្នុង​ឆ្នាំ​២០២៤ ខណៈលើកមុន ករណីបែបនេះកើតឡើងក្នុងទីក្រុង Mataura នៃតំបន់ Southland កាលពីខែកុម្ភៈ។

(រូបថត៖ Yahoo)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ត្បិតអីករណីនៅ Mataura ពេលនោះ ត្រូវបានគេសន្មត់ថា បណ្តាលមកពីសារធាតុពុលក្នុងទឹកក៏ដោយ ប៉ុន្តែករណីកើតឡើងនៅ Kauritutahi ពេលនេះ មិនត្រូវបានគេដឹងច្បាស់ឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរ បានដាក់ការសង្ស័យថា វាអាចបណ្តាមកពីព្រឹត្តិការណ៍ ទាក់ទងនឹងបម្រែបម្រួលអាកាសធាតុ។

យោងតាមវិទ្យាស្ថានជាតិនៃការស្រាវជ្រាវទឹកនិងបរិយាកាសរបស់ប្រទេសនូវែលសេឡង់, តាមធម្មតា អន្ទង់តែងបម្លាស់ទីចាប់ពីចន្លោះចុងខែវិច្ឆិកាដល់ដើមខែមីនា នៅពេលសីតុណ្ហភាពឡើងកើនដល់ប្រហែល១៦អង្សាសេ។

ពេលនោះហើយ សត្វអន្ទង់ ចាប់ផ្តើមលូតលាស់កាន់តែធំ ប៉ុន្តែដោយសារបច្ចុប្បន្ន ក្រុមអ្នកវិទ្យាសាស្រ្តបានរកឃើញថា នៅកន្លែងផ្សេងក៏មានសត្វអន្ទង់រាប់ពាន់ក្បាលងាប់ក្នុងប្រឡាយទឹក សម្បូរដោយសារ៉ាយ ដែលឡើងក្តៅដោយសារបម្រែបម្រួលអាកាសធាតុផងដែរនោះ ទើបពួកគេទាញការសន្និដ្ឋានថា ករណីនៅនូវែលសេឡង់នេះ ក៏មិនខុសគ្នាដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អ្នកនាំពាក្យ៖ កម្ពុជា នឹងនាំចេញបង្កងប៉ាក អន្ទង់ ត្រីដំរី និងខ្យង ទៅទីផ្សារចិនឆាប់ៗនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម៣ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម