Connect with us

ព័ត៌មានជាតិ

ចាប់ក្រុមភ្ជាប់បណ្តាញខ្សែកាបជាង​៧០០​ម៉ែត្រចូលកម្ពុជា ដើម្បីដំណើរការល្បែងភ្នាល់​អន​ឡាញ​

បានផុស

នៅ

តាមសេចក្ដីរាយការណ៍របស់ MCOT នៅថ្ងៃទី០២ ខែមេសា បានឱ្យដឹងថា សមត្ថកិច្ចនគរបាលភូមិភាគ២ថៃ សហការ​ជាមួយកងកំលាំងប្រចាំទិសបូព៌ា និងការិយាល័យស៊ើបអង្កេតកណ្តាលបានបើកប្រតិបត្តិការចុះចាប់និងកាត់ផ្តាច់បណ្តាញខ្សែកាបអ៊ីធឺណិតឆ្លងព្រំដែនជាង៧០០ម៉ែត្រដែលក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញបានតភ្ជាប់ឆ្លងដែនចូលទៅខាងទឹកដីកម្ពុជាសម្រាប់ដំណើរការល្បែងភ្នាល់​អន​ឡាញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្លាំងសមត្ថកិច្ចបានបានឆ្មក់ចូល​ឆែកឆេរអគារការិយាល័យ​លក់​ខុនដូមួយកន្លែងដែលពួកក្រុមឧក្រិដ្ឋជនឆបោកបោះបង់ចោល​នៅ​ស្រុក​អារញ្ញ​ខេត្ត​ស្រះកែវ និង​បាន​រកឃើញថា មានក្រុមហ៊ុនមួយ​នៅក្រុង​បាងកកជា​អ្នកបង់ប្រាក់ថ្លៃជួលសេវាអ៊ីធឺណិតនៅអគារខុនដូរទាំងនេះ ទើបសមត្ថកិច្ចចូលឆែកឆេរ​ក្រុមហ៊ុនបម្រើសេវា​អ៊ី​ន​ធឺ​ណេ​ត​ និងបាន​រកឃើញ​ឧបករណ៍​អេឡិចត្រូនិក​ពាក់ព័ន្ធ​ចំនួន៩គ្រឿង​។

តាមការសាកសួរជនសង្ស័យបានសារភាពថា ខ្លួនត្រូវបានគេជួលមកឱ្យដំឡើងបណ្តាញអ៊ីនធឺណិត។ ដំបូង​ឡើយ ក្រុមហ៊ុនទាំងនេះ​គ្រប់គ្រងដោយជនជាតិថៃនៅកម្ពុជា ដែលសមត្ថកិច្ចដាក់ការចោទប្រកាន់ថាជាបទល្មើសស្តីពីច្បាប់អាជីវកម្មទូរគមនាគមន៍ដោយ​គ្មានការ​អនុញ្ញាត បង្កើត​ល្បែងស៊ីសងអនឡាញតាមប្រព័ន្ធ​អ៊ីនធឺណិត     ឆបោកប្រជាជន រួមដៃជាមួយក្រុមឧក្រិដ្ឋកម្មឆ្លងដែន និងបទល្មើសលាងលុយកខ្វក់ដែលត្រូវមានទោសធ្ងន់ធ្ងរ៕

ប្រែសម្រួលដោយ សំអាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៥ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៥ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៦ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម