ព័ត៌មានជាតិ
អគ្គិភ័យឆេះស្ថានីយប្រេងឥន្ធនៈ គ្រឿងទេស និងភេសជ្ជៈ មួយកន្លែង នៅស្រុកពួក ខេត្តសៀមរាប
នៅវេលាម៉ោង១៩ និង ២០នាទី រាត្រីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ មានអគ្គិភ័យមួយបានកើតឡើង នៅចំណុចទីតាំងស្ថានីយប្រេងឥន្ធនៈ ឈ្មោះ ចិនខ្មៅ ស្ថិតនៅក្នុងភូមិចំបក់ហែ ឃុំពួក ស្រុកពួក ខេត្តសៀមរាប។ ម្ចាស់ទីតាំងមានឈ្មោះ ឈិន ពណ្ណារាយ ភេទស្រី អាយុ ៤៤ឆ្នាំ មុខរបរ អាជីវករ ប្ដីឈ្មោះ ជាល សុខ ភេទប្រុស អាយុ ៤៤ឆ្នាំ បច្ចុប្បន្នទៅធ្វើការងារ នៅប្រទេs New Zealand។
តាមការបញ្ជាក់របស់លោក ស៊ិន ចាន់ថុល ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកពួក បានឱ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្តដឹកប្រេងសាំង ១គ្រឿង ចំណុះ ៣២ពាន់លីត្រ មានប្រេងសាំងចំនួន ៨ពាន់លីត្រ ចូលមកដាក់ប្រេងនៅកន្លែងកើតហេតុខាងលើ។ លុះពេលបង្ហូរប្រេងចូលក្នុងស៊ីទែនកប់ក្នុងដីបានប្រហែល ១៥នាទី ស្រាប់តែមានភ្លើងឆាបឆេះ ពេលនោះតៃកុងរថយន្តដឹកប្រេងសាំង បានឡើងបើករថយន្តចេញពីចំណុចកើតហេតុ ទៅទាំងភ្លើងកំពុងឆេះទុយោរបង្ហូរសាំងគ្រវីគ្រវាត់លើផ្លូវបន្ទាបទៅរលត់វិញ។ ប៉ុន្តែ នៅកន្លែងកើតហេតុក្នុងស្ថានីយត្រូវភ្លើងចាប់ផ្តើមឆេះសន្ធោរសន្ធៅឡើង។ ក្នុងនោះភ្លើងបានរាលឆ្លងឆាបឆេះទៅផ្ទះជាប់គ្នាមានម្ចាស់ឈ្មោះ ឡុច លន ភេទប្រុស អាយុ៦១ឆ្នាំ បណ្ដាលឱ្យឆេះពិដានផ្ទះ ផ្នែកខាងលើ (តិចតួច) និងរោលជញ្ជាំងថ្មអាចខូចខាតមួយចំហៀងផ្ទះ។
ក្រោយទទួលបានពត៌មានពីករណីឆេះ កម្លាំងអធិការដ្ឋាននគរបាលស្រុកពួក បានសហការជាមួយកម្លាំងរថយន្ត បង្កាពន្លត់ អគ្គីភ័យ នៃស្នងការនគរបាលខេត្ត រួមទាំងកម្លាំងប្រជាការពារភូមិ ប្រជាពលរដ្ឋ បានចេញជួយអន្តរាគមន៍។ ក្នុងនោះដែរក៏មានវត្តមានរបស់ លោក ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងលោកនាយករដ្ឋបាលសាលាខេត្ត និងស្នងការរងខេត្ត បានចុះពិនិត្យស្ថានការណ៍អគ្គិភ័យនេះផងដែរ។ លោកអភិបាលខេត្ត និងលោកអភិបាលស្រុក ពួក បានចូលសម្របសម្រួល និងលើកទឹកចិត្តដល់ម្ចាស់ផ្ទះកុំឱ្យគិតខ្លី។
តាមការបញ្ជាក់របស់សមត្ថកិច្ច ក្នុងការចុះជួយអន្តរាគមន៍ពន្លត់ ភ្លើងឆេះស្ថានីយប្រេងឥន្ធនៈនេះ ដោយប្រើប្រាស់ រថយន្តពន្លត់អគ្គិភ័យចំនួន ៨គ្រឿង (រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចំនួន ៤គ្រឿង, រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកពួក ចំនួន ១គ្រឿង , រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកក្រឡាញ់ ចំនួន ១គ្រឿង, រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកអង្គរជុំ ចំនួន ១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់អង្គភាពនគរបាលការពារបេតិកភ័ណ្ឌ ចំនួន ១គ្រឿង) ប្រើប្រាស់ទឹកអស់ចំនួន ២៩រថយន្ត ទើបទ្រទ្រង់ស្ថានភាពបានទាំងស្រុង នៅវេលាម៉ោង២១ និង ២០នាទី។
ករណីអគ្គិភ័យនេះដែរ បានបណ្តាលឱ្យរងរបួសស្រាលមនុស្ស ១នាក់ ឈ្មោះ រាវ ម៉ាណូ ភេទប្រុស អាយុ ១៩ឆ្នាំ ជាកម្មករធ្វើការនៅចំណុចកើតហេតុ ព្រមទាំងខូចខាតស្ថានីយ ឆេះសាំង គ្រឿងទេស ភេសជ្ជៈ ដែលតាំងលក់ និងនៅក្នុងឃ្លាំងទាំងស្រុង។ ចំណែក អ្នកបើកបររថយន្តដឹកប្រេងរបស់ក្រុមហ៊ុនសាវីម៉ិច SVM Petroleum ត្រូវបានកម្លាំងនគរបាលជំនាញបានធ្វើការឃាត់ខ្លួន ខណៈពេលនេះ កំពុងធ្វើការសួរនាំនៅអធិការនគរបាលស្រុកពួក ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញបន្ត នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចាត់ការទៅតាមផ្លូវច្បាប់៕
អត្ថបទ៖ គឿនវេត
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៧ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ