ព័ត៌មានអន្ដរជាតិ
ន័រវែស ដើមតាម ដាណឺម៉ាក ត្រៀមបង្កើនចំនួនទាហានដល់ ១៣,៥០០ នាក់នៅឆ្នាំ ២០៣៦
រដ្ឋាភិបាលន័រវេសប្រកាសនឹងបង្កើនចំនួនទាហានដែលបច្ចុប្បន្នមាន ៩,០០០ ឡើងទៅដល់ ១៣,៥០០ នាក់នៅត្រឹមឆ្នាំ ២០៣៦ ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី៣ ខែមេសានេះ ។
យោងតាមរដ្ឋមន្ត្រីការពារជាតិន័រវេសបានឲ្យដឹងថា កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះនឹងកើនឡើងចំនួនបន្តិចម្តងៗជារៀងរាល់ឆ្នាំ ជាពិសេសប្រាក់ជាច្រើនរយលានដុល្លារក៏នឹងត្រូវវិនិយោគចូលទៅក្នុងរោងចក្ររបស់កងកម្លាំងប្រដាប់អាវុធន័រវេសនៅតំបន់ Terningmoen ភាគខាងជើងនៃទីក្រុង Oslo ជាកន្លែងដែលសមាជិកណាតូនឹងកែនទាហានថ្មីចូលក្នុងអង្គភាព ។
ចំណែកទីភ្នាក់ងារព័ត៌មានន័រវេស NTB បាននិយាយថា គោលបំណងរបស់ប្រទេសន័រវែសគឺដើម្បីឲ្យកងកម្លាំងរបស់ប្រទេសនេះឈានដល់ ១៣,៥០០ នាក់នៅឆ្នាំ ២០៣៦ ។
គួរបញ្ជាក់ថា ការបង្កើនចំនួនកងទ័ពរបស់ប្រទេសជាសមាជិកអង្គការណាតូមួយនេះកើតមានឡើង បន្ទាប់ពីប្រទេសជិតខាងដាណឺម៉ាកកាលពីខែមុនបានបង្កើនចំនួនយុវជន ក៏ដូចជាស្ត្រីឲ្យចូលបម្រើកងយោធា និងបង្កើនពេលវេលាពី ៤ ខែដល់ ១ ខែ ដោយសារតែប្រទេសទាំងពីរនេះ សុទ្ធសឹងតែជាអ្នកគាំទ្រអ៊ុយក្រែនក្នុងភ្លើងសង្គ្រាមប្រឆាំងនឹងរុស្ស៊ី ៕
អត្ថបទ ៖ ប៊ុន សុភាព
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ